ភាគ៦:ស្រាខ្លាំង

12 2 0
                                    

" អញ្ជើញតាមសម្រួល" អ្នកចាត់ការញញឹមបើកផ្លូវឲ្យក្រុមប៉ូលីសចូលឆែកឆេរតាមអំពើចិត្ត

" លោកស្នងការរកមិនឃើញអ្វីទេទាន" ឆែកអស់មួយសន្ទុះធំមកជុំគ្នាវិញក្រវីក្បាលគ្មានចំណុចណាមួយក្នុងហាងអាចចាប់សម្គាល់បានសោះឡើយ

" ទៅវិញចុះយកសម្លៀកបំពាក់ធម្មតាឲ្យខ្ញុំផង ខ្ញុំនៅទីនេះរហូតដល់ក្លឹបបិទ"អុីបូ បញ្ជាឲ្យក្រុមប៉ូលីសទៅមុនចំណែកខ្លួននៅទីនេះតាំងពីក្លឹបមិនទាន់ចាប់ផ្ដើមបើកទទួលភ្ញៀវ

" ប៉ូលីសម្នាក់នោះក្បាលរឹងណាស់មិនព្រមត្រឡប់ទៅវិញទេនៅដើរមើលគ្រប់បរិវេណនៅក្នុងក្លឹបទៀតផង" អ្នករត់តុម្នាក់ចូលមកធ្វើជាយកដបស្រារាយការណ៍ដល់ចាន់នៅអង្គុយចាំស្ដាប់យ៉ាងនឹងធឹង

" ..." រាយការណ៍រួចហើយក៏ប្រញាប់ចេញមកវិញព្រមជាមួយដបស្រាដើរកាត់មុខ អុីបូគេឃើញក៏មិនសង្ស័យ

ស្ដែងពីស្រីស្រស់រូបស្អាតដែលត្រូវជាបងស្រីចាន់នាងកម្រនឹងចូលក្រុមហ៊ុនមើលការងារណាស់នៅជាន់ក្រោមជាទីផ្សារលក់គ្រឿងអលង្កាជាពេជ្រមានតម្លៃរាប់លានមានច្រើនម៉ូតដាក់តាំងក្នុងទូភ្ញៀវក៏មិនអន់ចូលឥតឈប់ឈរនៅជាន់ខាងលើជាបន្ទប់សម្រាក មានបន្ទប់ប្រជុំ បន្ទប់ធ្វើការ គ្រប់សព្វទាំងអស់ មុខជំនួញដែលនាងកាន់ក្នុងដៃមិនអន់នោះទេទើបរបស់ប្រើប្រាស់របស់នាង ការតុបតែងខ្លួនសម្លៀកបំពាក់សុទ្ធតែមានតម្លៃថ្លៃកប់ពពក ជីវិតនាងប្រៀបដូចព្រះនាងរស់ក្នុងវាំង កេរ្ត៍ឈ្មោះរបស់នាងមានមនុស្សច្រើនណាស់ច្រណែននិងចង់ក្លាយដូចជារូបនាងយ៉ាងអញ្ចឹង

ប៉ុន្តែជីវិតនាងមិនបែបនោះទេ មុននឹងនាងមកដល់ចំណុចនេះមិនមែនបានន័យថានាងមិនធ្លាប់រស់នៅក្រលំបាកឡើយ

ជីវិតមុនពេលក្លាយជាព្រះនាង!!!

" អ្នកនាងធំ ប៉ូលីសចង់ជួប" បុគ្គលិកឡើងមកប្រាប់

" អញ្ជើញគេចូលមក" នាងស្ងៀមស្ងាត់អនុញ្ញាតដូចមនុស្សហត់នឿយ

តុកៗៗ

" សុំសួរអ្នកនាងគឺ អ្នកនាងស៊ាវមុីណា ជាម្ចាស់ក្រុមហ៊ុន The Xiao Group នេះមែនទេ?" សម្លេងគ្រលរបែបស្រាលសួរទៅកាន់នាងដែលក្រាបក្បាលនឹងតុធ្វើការ

ចំណងសុបិន្តWhere stories live. Discover now