ភាគ៥: ភាពកំណាចរបស់ ស៊ាវចាន់

11 2 0
                                    

" នេះលោកទើបតែមកដល់ក៏ឲ្យគេតាមដានខ្ញុំ? ក្រេស! កុំពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនខ្ញុំ" ចាន់ និយាយដាស់តឿនដោយសម្លេងកាចខ្សែភ្នែកក៏មិនស្លូត នាយដឹងថាពាក្យន័យខ្នងបង្អែកធំរបស់គេជាអ្វី

" ក៏ខ្ញុំជាមនុស្សចូលចិត្តតាមដាននោះអី ទាក់ទងជាមួយប៉ូលីសធំ មិនពាក់ព័ន្ធនឹងរឿងការងារ ហើយខ្ញុំក៏ដឹងថា អ្នកប្រុសមិនពាក់ព័ន្ធសេពគប់ជាមួយប៉ូលីសណាម្នាក់ដើម្បីការងារដែរ និយាយថារឿងផ្ទាល់ខ្លួនកុំប្រាប់ឲ្យសោះណាថា..."ក្រេសជាមនុស្សឆ្លាតងាយដឹងនិងចាប់ចំណុចបាន

" ខ្ញុំនិយាយជាលើកចុងក្រោយហាមនិយាយវាដាក់ខ្ញុំហាមប៉ះពាល់គេ អ្នកដែលអាចប៉ះពាល់គេបានគឺខ្ញុំ បើលោកនៅស្ងៀមមិនកើតខ្ញុំមានវិធីច្រើនណាស់ធ្វើឲ្យលោកហោះហើរត្រឡប់ទៅវិញបាន" សម្លេងកាចដាស់តឿនគួរឲ្យខ្លាចដូចខ្លាកំណាចក្រហឹមព្រមាន

" ក្រេស! លោកឈប់ទៅបានទេ ធ្វើអ្វីដែលជាតួនាទីរបស់លោក ក៏ដឹងនិយាយមិនស្ដាប់គ្នាជាមួយចាន់នឹងមានអ្វីកើតឡើង" នាមជាបងស្រីស្ងាត់ធុញទ្រាន់នឹងការឈ្លោះប្រកែកគ្នាទៅមករាងខ្លួនចាប់ផ្ដើមនិយាយដោយទើសទាល់

" ..." ក្រេសញញឹមយ៉ាងស្រស់សម្លឹងមើល ចាន់ដោយភាពស្ងៀមស្ងាត់

" គ្រប់គ្នាត្រូវព្រមព្រៀងត្រួតពិនិត្យការឲ្យបានហ្មត់ចត់បើលុយក្លែងក្លាយចេញពីកន្លែងនោះខ្ញុំជឿថាកម្មវិធីសម្បុរសធម៌លើកនេះច្បាស់ជាមានតម្រុយដល់ពួកយើងមិនខាន" អុីបូ រៀបចំខ្លួនជាមួយយុទ្ធសាស្ត្រនាំគ្នាមួយក្រុមចូលរួមក្នុងកម្មវិធីនោះ

" យល់ហើយទាន" កូនក្រុមទាំងអស់ឆ្លើយព្រមគ្នាយ៉ាងមុឺងម៉ាត់

នៅក្នុងកម្មវិធីសម្បុរសធម៌មានមនុស្សមិនច្រើនទេភាគច្រើនជាមនុស្សចាស់ដែលមានលុយដុំកាន់នៅដៃច្រើនថ្វីត្បិតមនុស្សមិនច្រើនប៉ុន្តែការចែករំលែកការធ្វើបុណ្យជាមួយក្មេងៗគឺមិនតិចនោះទេអាចរាប់ខ្ទង់លាន

" អរគុណ" អុីបូ អរគុណ ចាន់ចំពោះទឹកក្រូចមួយកែវ

" វាមិនសប្បាយដូចបងគិត" សម្ដី ចាន់ បង្កប់អត្ថន័យ អុីបូ ស្មានមិនដឹង ចាន់ដឹងថាអុីបូមិនមែនមកតែម្នាក់ឯងប៉ុន្តែគឺមានប៉ូលីសមួយក្រុមមកជាមួយស្លៀកពាក់សុីវិល

ចំណងសុបិន្តWhere stories live. Discover now