ភាគ១១: ព្រោះចង់ក្បែរ

9 3 0
                                    

" កុំទាន់គិតអីច្រើន គឺជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងពេជ្រមានកេរ្ត៍ឈ្មោះល្បីជាងគេក្នុងប្រទេសណាវ៉ើយ"

" អរយើងប្រហែលជាអាចស្គាល់" ចុងប្រយោគរបស់មិត្តឲ្យតែទម្លាប់លើកសរសើរអ្នកណាជាមនុស្សល្បីហើយគឺមិនអាចរំលងចោលបានប្រាកដជាអាចស្គាល់បានខ្លះឬធ្លាប់ឃើញម្ដងជាពីរដងចាំមិនបានតែប៉ុណ្ណឹង

" អេអ្នកប្រុសម្នាក់នេះគឺ ..." និយាយគ្នាមួយសន្ទុះទើបចាប់អារម្មណ៍នឹងវត្តមានរបស់មនុស្សម្នាក់ទៀត

" យើងចង់ណែនាំឯងឲ្យស្គាល់ នេះគឺ ស៊ាវចាន់ ជាសង្សារបស់យើង " អុីបូ កៀក.កមិត្តនិងណែនាំមនុស្សសំខាន់នៅចំពោះមុខ

" សួស្ដី" ចាន់ញញឹមរាក់ទាក់

" បាទសួស្ដីខ្ញុំ ជុងរួយ ជាមិត្តសង្សាអ្នកប្រុស អឺ....ប្អូនប្រុស" ជុងរួយរាក់ទាក់វិញដោយហៅនាយតូចត្រឹមអ្នកប្រុសចុងក្រោយក៏ប្ដួរជាប្អូនប្រុសវិញ

" អេ...ប៉ុន្តែខ្ញុំគិតថាខ្ញុំដូចជាធ្លាប់ស្គាល់ឯង" សម្លឹងមើលរាងយូរបន្តិចទើបហ៊ាននិយាយ

" មែនឬ? ប៉ុន្តែខ្ញុំមិនដែលជួបលោកទេ(ឬជាគេដែលតាមដាននៅក្នុងកាំមេរ៉ា)" ចាន់ឆ្លើយតបនឹងនាយលួចគិតក្នុងចិត្តគេអាចនឹងចាប់អារម្មណ៍ចំណាំខ្លួនបានឬចំណាំមិនបាន

" អត់ទេខ្ញុំប្រាកដណាស់ថាបានជួបឯងនៅកន្លែងណាអញ្ចេះហ្ន?" ជុងរួយនៅតែទទឹងទិសព្យាយាមរកនឹកផ្ទៃមុខនិងរូបរាងមួយនេះនឹកគិតឲ្យទាល់តែឃើញ

" បើមិនចាំកុំព្យាយាមពេកអីរឿងបែបនេះមិនអាចបង្ខំបានទេ"ចាន់និយាយហើយក៏បង្ហាញខ្លួនស៊ាវមុីណាដែលជាបងស្រីរបស់ខ្លួនមកដល់ សន្ធឹកស្បែកជើងកែងបន្លឺឡើងសម្ដៅមកកាន់តុមួយនេះដែលមានមនុស្សប្រុសដល់ទៅបីនាក់ជាគោលដៅដែលនាងមិនអាចរំលង

" អ្នកនាងមុីណាមកដល់ល្មម"

" តើពួកយើងនឹងរួមតុនេះមែនទេ?" ស្រីស្រស់សួរដោយគួរសមនិងលួចញញឹមដាក់ប្អូនប្រុស

" អឹបើអ្នកនាងមិនប្រកាន់ទេ តុនេះគឺមិត្តរបស់ខ្ញុំ"
" មិនអីទេ" ជុងរួយនិយាយមិនទាន់ចប់ស្រីស្អាតក៏ដាក់បង្គុយក្បែរប្អូនប្រុសដោយមិនស្អប់ខ្ពើមកំលោះទាំងពីរក៏ចេះតែភ្លឹសៗជាមួយកិរិយារបស់ស្រីស្អាត

ចំណងសុបិន្តWhere stories live. Discover now