ភាគ១០: ណាត់ចម្លើយ

7 3 1
                                    

ស៊ាវមុីណានៅលើឆាកពិតជាស្រស់ស្អាតខ្លាំងណាស់សម្លៀកបំពាក់របស់នាងចេញមកលេចធ្លោព្រមជាមួយការតុបតែងខ្លួនលំអរដោយគ្រឿងពេជ្រទៀតនោះជឿថាពេញមួយតួខ្លួននាងបំពាក់ដោយតម្លៃមិនក្រោមជាងសិបលានដុល្លានោះទេ

" ពិធីដេញថ្លៃនឹងចាប់ផ្ដើម រាប់ចាប់ពីគ្រឿងពេជ្រដែលនាំចូលពីទីក្រុងរ៉ូម រំលេចម៉ូតក្បាច់រចនាប្រៀបដូចចត្រង្គតម្លៃនឹងដាក់ដេញចាប់ពី៣លានឡើងទៅ" ពិធីចាប់ផ្ដើមយកពេជ្រមកដាក់ដេញជាខ្សែ.កមានទម្ងន់ថ្លៃកប់ពពកសម្រាប់អ្នកមានល្មមៗមិនអាចយកវាមកក្លាយជាកម្មសិទ្ធបាននោះទេ

" ខ្ញុំឲ្យ៥លាន"
" ៧លាន"
" ៨លាន
" ៨លាន៥សែន"
"៩លាន" មួយក្ដាធំដេញចាប់ពី៣លានរហូតដល់៩លានពិតជាមិនធម្មតាដូចដែលប្រាប់ពេជ្រមួយនេះមិនអន់ពិតមែន

" ៩លានលើកទីមួយ....៩លានលើកទីពីរ...៩លានលើកទីបី សូមអបអរដល់លោក លី ដេញថ្លៃបានគ្រឿងអលង្ការរហូតទៅដល់៩លានគ្រឿងពេជ្រមួយនេះក្លាយជារបស់លោកហើយ" កម្មការគោះជួនវាយពឹងដើម្បីប្រកាសអ្នកដែលឈ្នះនូវការដេញថ្លៃ

ផាំង~

" មានរឿងអី? សម្លេងកាំភ្លើង នៅមិនបានទេឆាប់រត់ចេញ"ស្នូរកាំភ្លើងបន្លឺឡើងផ្អើលអស់មនុស្សជាច្រើនឆ្លេឆ្លារត់ជាន់ជើងគ្នាចាកចេញពីកម្មពិធី

ផាំង~ផាំងៗ

គ្រាប់កាំភ្លើងទាំងអស់ដែលបាញ់ចេញមកគឺវាយបំបែកកញ្ចក់ទូដាក់គ្រឿងអលង្ការក្រុមឈុតខ្មៅប្រៀបដូចចោលបង្ហាញខ្លួនគ្នាមួយក្រុមធំប្លន់យកគ្រឿងអលង្ការទាំងអស់ព្រមជាមួយលុយសុទ្ធជាច្រើនដែលភ្ញៀវមានឈ្មោះក្នុងការដាក់ដេញថ្លៃ

សកម្មភាពរហ័សប្ដូរប្រអប់លុយបានលឿនស្នូរកាំភ្លើងបាញ់រះភ្ញៀវដែលចេញទាន់គឺរួចខ្លួនចេញមិនទាន់ក៏ក្រាបក្បាលចុះអ្នកខ្លះក៏ពួនក្រោមតុ

"..." មុីណាឈរសម្លឹងមើលពីខាងលើដោយញញឹមញញែម

វែវៗៗៗ~~~

សម្លេងសារ៉ែនប៉ូលីសមកដល់បង្កការភ្ញាក់ផ្អើលដល់មុីណាស្មានមិនដល់ថាប៉ូលីសមកលឿនជាងការគិតនាងជ្រួញចិញ្ចើមចុះជណ្ដើរទៅខាងក្រោមដោយនៅសល់ជនបិទមុខម្នាក់ចាប់នាងធ្វើជាខ្មាំងដើម្បីរួចខ្លួនព្រោះពេលនេះប៉ូលីសនៅខាងក្រៅឡោមព័ន្ធជិតអស់ពួកគេច្បាស់ជាគ្មានច្រកចេញ

ចំណងសុបិន្តWhere stories live. Discover now