part 1 : ឆ្លងពេលវេលាមិនដឹងខ្លួន

131 13 1
                                    

តើអភិនិហារមានពិតទេ? ហើយនរណាខ្លះជឿ? និងនរណាខ្លះដែរមិនជឿ? គ្មានភស្តុតាងអ្វីមួយមកបញ្ជាក់ដោតើអភិយនោះគ្រាន់តែជាការគិតស្រមៃរបស់ពួកគេតែប៉ុណ្ណោះ

ខ្ញុំផ្ទាល់ក៏សឹងតែមិនអាចគិតពីវា ជារឿងមួយដែលស្មានមិនដល់ចំពោះខ្លួនឯងនិងជាបញ្ហាដែលច្របូកច្របល់ រាល់ចម្ងល់វាអាចកើតឡើងដោយរបៀបណា? អាចទៅរួចបានដោយរបៀបណា?

អភិនិហារដែលកើតឡើងចំពោះខ្ញុំគឺការឆ្លងពេលវេលា ឆ្លងពេលវេលាដើម្បីទៅជួបគេ

នៅក្នុងទីក្រុងមានមនុស្សមិនច្រើនហើយក៏មិនតិចដែលដើរឆ្លងកាត់ខ្វាត់ខ្វែងគ្នាស្ទើរតែបុកគ្នា ក្នុងចំណោមមនុស្សទាំងនោះមានកំលោះម្នាក់ដែលមានចក្ខុជាប់នឹងទំព័រសៀវភៅដើរសឹងតែមិនមើលផ្លូវ

សៀវភៅដែលគេកាន់ជាសៀវភៅប្រលោមលោករឿងនិទាននិយាយពីស្នេហាមនោសញ្ចេតនារវាងមនុស្សប្រុសពីរនាក់ដែលរៀបការជាប្ដីប្រពន្ធនឹងគ្នាប៉ុន្តែអ្នកជាប្រពន្ធមិនយល់ស្របចំពោះមង្គលការមួយនេះរឹតតែមិនទទួលស្គាល់អ្នកជាស្វាមី

" មានបែបហ្នឹងដែលហ្ន!" បានអានហើយក៏នឹកស្មានមិនដល់គិតថាមិនដែលមានប៉ុន្តែក៏ទទួលស្គាល់ណា ប្រលោមលោកគ្រាន់តែជារឿងប្រឌិត ចុះបើជាប់ផ្ទាល់វិញហ្ន!?

" អ្ហេ នេះខ្ញុំដើរមកដល់ណាហើយ?" ភ្លេចខ្លួនសម្លឹងទិដ្ឋភាពជុំវិញខ្លួនក៏ឃើញថាចំលែកដែលមនុស្សជុំវិញខ្លួនផ្លាស់ប្ដូរសម្លៀកបំពាក់របស់ពួកគេគ្រប់យ៉ាងប្រែប្រួលក្នុងមួយរំពេចមានទាហានមួយក្រុមរត់សម្ដៅមករកគេ សម្លៀកបំពាក់របស់ទាហានគឺដូចនៅក្នុងឆ្នាំ១៩៤៩

" អ្ហេ ធ្វើអីលែងខ្ញុំ ចាប់ខ្ញុំធ្វើអី?" អ្នកកំលោះស្លន់ស្លោមួយរំពេចខណៈដែលពួកទាហានមកចាប់ខ្លួនអូសយកទៅណាក៏មិនដឹង សៀវភៅកាន់ក្នុងដៃក៏ជ្រុះបន្សល់ត្រឹមទំព័រដែលគេបានអានដល់

ក្រឹប~~~

" លោកជាអ្នកណាហេតុអីឲ្យគេមកចាប់ខ្ញុំ?" អ្នកកំលោះត្រូវទាហានបញ្ជូនចូលក្នុងឡានដែលមានបុរសសង្ហាម្នាក់នៅក្នុងនោះដែរ

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now