part 6 : កញ្ជ្រោងចេះគម្រាម

29 4 1
                                    

" កុំអី" វួយអុីង ស្រវាអោបក្រសោបកាយនាយពីក្រោយទើបបានដឹងថាដងរាងកាយត្រីមួយក្បាលនេះមានភាពរឹងមាំគួរឲ្យចង់ប៉ះនិងស្ទាបអង្អែលជាខ្លាំង

" បើមិនដាក់ទោសម៉េចនឹងចាំទៅ?" វ៉ាងជីបែរខ្លួនមករករាងល្អិតវិញចាប់កាន់ដៃវួយអុីងនិយាយប្រាប់ហើយក៏ឡើងទៅស្លៀកពាក់តុបតែងខ្លួនវិញចំណែកវួយអុីងសម្លឹងគេដោយមានទឹកភ្នែកដក់ពេញរង្វង់កែវភ្នែកពេលឃើញកាយវិការគេក៏ដល់ថ្នាក់ហ៊ាសម្បោ

មកដល់ផ្ទះវិញវួយអុីងអោបខ្លួនទទឹកជោគដើរមួយៗពីក្រោយខ្នងវ៉ាងជី រ៉ាន់យានរកចូលមកជួយតែត្រូវបានកែវភ្នែកម្ចាស់ប្រោសសម្លឹងក្នុងន័យដាច់ខាតទើបនាងយល់ន័យបានថាអ្នកប្រុសនាងប្រាកដជាទៅបង្កររឿងអ្វីហើយបានជាមកវិញខ្លួនទទឹកបែបនេះហើយក៏អាចស្មានដឹងថានឹងត្រូវដាក់ទោស

ចូលមកដល់ខាងលើបន្ទប់វ៉ាងជីយកកន្សែងរខ្លួនឲ្យប្រពន្ធរបស់គេនិងចាប់ទាញឲ្យមកជិតខ្លួនថែមទាំងសម្លឹងក្នុងបរិយាកាសស្ងប់ស្ងាត់ដែលនាយមិននិយាយអ្វី

" ទៅផ្លាស់ឈុតចេញទៅ" វួយអុីងពិតជាស្ដាប់តាមបញ្ជាទៅផ្នែកម្ខាងទៀតមានជារនាំងខ្យល់ហើយក៏ជាបន្ទប់ទឹកផ្លាស់ឈុតហើយក៏ចេញមកវិញអង្គុយលើគ្រែ

" ជូតសក់ឲ្យស្ងួត" វ៉ាងជីបោះកន្សែងគ្របមុខជិតរាងតូចក៏ទាញយកមកជូតសក់

" ព្រហើនណាស់ នេះឬ ជាវិធីដែលអាចត្រូវរត់គេចនោះ?" វ៉ាងជីដើរចុះឡើងពេញបន្ទប់នៅមិនសុខចំពោះទង្វើនាមជាប្រពន្ធរបស់គេ

" ខ្ញុំ..." វួយអុីងគ្មានលេសដោះសារហើបមាត់និយាយតវ៉ាអ្វីក៏មិនកើតនាំឲ្យវ៉ាងជីខ្នាញ់ដើរមកឈរពីមុនកាយវិការដោះអាវរបស់ខ្លួនទឹកមុខក្នុងន័យស្ងប់ស្ងាត់

" អឹ...លោកម្ចាស់គឺថា..." វួយអុីងដឹងខ្លួនរំកិលខិតខ្លួនថយក្រោយវ៉ាងអុីក៏ប្រលេសលេវចំហរឃើញសាច់ដើមទ្រូងហាប់ណែនរបស់គេមើលរូបរាងគេនៅពេលនេះទោះជាមិនពាក់អាវក៏សង្ហា

" វឹប..." វ៉ាងជីចាប់ទាញជើងរាងល្អិតចុះមកស្ថិតនៅក្រោមប្រាណរបស់ខ្លួន

" ប្រាប់ហើយថាត្រូវដាក់ទោស " សម្លេងដាស់តឿន

" លោកម្ចាស់" វួយអុីងមិនស្រួលក្នុងចិត្តអាចគិតថានេះជាទង្វើដាក់ទោសរបស់គេ

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now