part 3 : ត្រូវតែស្ដាប់បង្គាប់

39 4 0
                                    

" មិនទាន់និយាយអ្វីផងក៏សម្ដីថ្លោះទៅហើយ" វ៉ាងអុីសឹងតែរកពាក្យតបពុំបានខ្នាញ់ដែលសម្ដីគេចេញមកឡូយចិត្តចង់ប្រដៅក្មេងឲ្យស្គាល់ត្រជាក់ក្ដៅម្ដងទៀត

" ខ្ញុំសួរលោក ហេតុអីត្រូវឃុំខ្ញុំទុក ខ្ញុំចង់ទៅផ្ទះហេតុអីមិនឲ្យទៅ?" វួយអុីងសួរគេទាំងដក់ទឹកថ្លាក្នុងកែវភ្នែកទាំងគូ

" ជីវិតឯងជារបស់យើង ឯងគ្មានសិទ្ធិប្រកែកតវ៉ា អ្វីដែលឯងអាចធ្វើបានគឺស្ដាប់បញ្ជាយើង"

" ...." ស្ដាប់ឮហើយឈឺអួលណែនពេញដើមទ្រូងព្រោះតែគេនិយាយអ្វីគឺជាការពិតជីវិតយើងពេលនេះសូម្បីតែចង់ចេញពីកន្លែងនេះក៏មិនបានផងបើមិនធ្វើតាមបញ្ជាគេលទ្ធផលបែបណាក៏គេបានទទួលហើយធ្លាប់ត្រូវម្ដងហើយមិនចង់ត្រូវម្ដងទៀត

ព្រូស~~~

ដោយអស់កម្លាំងមិនស្រួលខ្លួនផងនោះវួយអុីងទប់លំនឹងលែងជាប់ដួលសន្លប់គ្មានអ្នកជួយទប់រ៉ាន់យានដែលយល់ច្បាស់ពីតួនាទីនេះក៏រត់មកលើកគ្រាតែកម្លាំងនាងមិនអាចនាំវួយអុីងទៅបន្ទប់សម្រាកវិញបាននោះទេទើបមនុស្សជំនិតលោកម្ចាស់លើកបីកាយតូចចេញទៅលោកម្ចាស់ក៏ទើសនឹងភ្នែកឡើងទៅខាងលើបន្ទប់ធំបាត់

" យប់នេះវួយអ៊ីងមានតួនាទីបម្រើលោកម្ចាស់ដាច់ខាតត្រូវឲ្យគេស្លៀកពាក់បែបណាទៅបម្រើនាងគួរតែដឹង" គេបីរាងល្អិតដាក់ឲ្យគេងថ្នមៗហើយក៏ប្រាប់និងចេញទៅវិញ

" លោកម្ចាស់មិនដែលបែបនេះពីមុនមកទេឬនេះជានិស្ស័យដែលឯងត្រូវទទួល?" នាងរអ៊ូ

ម៉ោង8យប់....

" វួយអុីង ភ្ញាក់ឡើងវួយអុីង" រ៉ាន់យានដាស់រាងល្អិតដែលគេងសន្លប់តាំងពីល្ងាច

" បងមានអីឬ?" វួយអុីងដឹងខ្លួនតាមសំលេងរំខាន

" ឆាប់ទៅងូតទឹកមានកិច្ចការត្រូវធ្វើ" នាងមិនប្រាប់ឲ្យអស់សេចក្ដីនាំរាងល្អិតចូលបន្ទប់ទឹកសម្លៀកបំពាក់នាងក៏រៀបចំរួចកំលោះតូចមិនដឹងរឿងអ្វីក៏ធ្វើតាមងូតទឹកបានស្អាតមានក្លិនក្រអូបជាប់នឹងសាប៊ូលើរាងកាយចេញមកស្លៀកពាក់តាមការរៀបចំ

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now