part 5 : គេចខ្លាជួបក្រពើ

30 4 0
                                    

" ក្រោកអង្គុយបន្តិចទៅញាំបបររួចផឹកថ្នាំ" ថាហើយក៏ជួយលើកគ្រារាងតូចដាក់ខ្នើយផ្អែកខ្នងនឹងក្បាលគ្រែរាងតូចក៏ចេះតែប្រយ័ត្នទាញភួយដណ្ដប់ជិតខ្លួន

វ៉ាងជីលើកចានបបរមានផ្សំគ្រឿងសាច់បន្លែស្រាប់ដួសយកមកផ្លុំឲ្យត្រជាក់ទើបបញ្ចុករាងតូចដោយកាយវិការយកចិត្តទុកដាក់

" តទៅត្រូវញាំបាយឲ្យទៀងទាត់មិនត្រូវអត់ជាដាច់ខាត"វ៉ាងជីបញ្ចុកបណ្ដើររអ៊ូបណ្ដើរ

" ដឹងហើយ"

" ឆ្អែតហើយមែនទេ?" វ៉ាងជីសួរព្រោះរាងតូចឈប់ញាំ

" អឹម"

" បើចឹងផឹកទឹកថ្នាំហើយសម្រាកបន្តចុះ" នាយដាក់ចានបបរដែលនៅសល់និងលើកចានទឹកថ្នាំជំនួសវិញរាងតូចក៏ទទួលយកមកផឹក

" ល្វីងណាស់" គ្រាន់តែទឹកថ្នាំប៉ះអណ្ដាតភ្លាមរាងតូចក៏រុញចានថ្នាំចេញទៅហើយ វ៉ាងជីបានក្រេបយកទឹកថ្នាំចូលមាត់អស់ប៉ុន្តែមិបានលេបចូលក្នុងបំពង់.ករួចនាយក៏ទាញកញ្ចឹង.ករាងតូចមកប្រថាប់លើបបូរមាត់ប្រើម្រាមដៃមេចុចលើចង្កាឲ្យរាងតូចនឹងអាលបានបញ្ជូនថ្នាំទាំងអស់ចូលទៅ

" ទាល់តែវិធីនេះ" បានសម្រេចហើយនាយក៏ញញឹមត្រូវរាងតូចសម្លក់ដោយមានចិត្តខឹងខ្លាំងជាទីបំផុត

លុះដល់ថ្ងៃរសៀលមួយអ៊ីងក៏បានធូរស្បើយដែលទទួលបានការមើលថែយ៉ាងដិតដល់ពីសំណាក់លោកម្ចាស់វ៉ាងជី

" អ្នកប្រុសវួយបានធូរស្បើយហើយឬ ទើបបានជាចុះមក?"

" អរគឺខ្ញុំគ្រាន់បើហើយ មែនហើយលើកក្រោយកុំហៅខ្ញុំថាអ្នកប្រុសបែបនេះអី" វួយអុីងប្រាប់និងសម្លឹងទៅលោកម្ចាស់វ៉ាងជី

" មិនមែនលោកម្ចាស់បញ្ជាទេតែគឺមកពីឋានៈអ្នកប្រុសគួរតែហៅបែបនេះទើបសាកសម" រ៉ាន់យានយល់ន័យទើបជួយនិយាយជំនួសលោកម្ចាស់

" មកនេះមក" វ៉ាងជីហៅហើយរាងតូចក៏ព្រមដើរចូលទៅជិត

" អេតាសុីវិល ផ្ដិតមេដៃទៅ" ឃើញក្រដាសមួយផ្ទាំងមានស្នាមមេដៃនាយម្នាក់ហើយនៅឡើយតែស្នាមមេដៃរាងតូចមួយតែប៉ុណ្ណោះ

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now