part 2 : ប្រុសកំណាន់

44 4 1
                                    

" មកពីគេជាមនុស្សប្រុសឲ្យគេងបន្ទប់ជាមួយស្រីៗយើងយ៉ាងម៉េចនឹងកើត?" សំលេងតវ៉ាយល់ទាស់បន្លឺឡើង

" ពួកឯងគិតបែបណាស្រេចតែពួកឯងខ្ញុំធ្វើតាមបញ្ជាមើលថែគេឲ្យល្អប៉ុណ្ណោះ" នាងនិយាយហើយក៏ទៅយកសម្លៀកបំពាក់អ្នកបម្រើឈុតមនុស្សប្រុសរួចឡើងទៅខាងលើបន្ទប់ធំរបស់លោកម្ចាស់

ក្រាក~~~

ទ្វារធំបានរបើកស្របពេលអ្នកដែលកំពុងគេងភ្ញាក់បើកភ្នែកដូចគ្នា

" ឯងភ្ញាក់ហើយឬ យកសម្លៀកបំពាក់នេះទៅផ្លាស់ប្ដូរទៅ លោកម្ចាស់មានបញ្ជាឲ្យខ្ញុំមើលថែឯង ចំណែកកម្រាលពូកនេះជាតួនាទីឯង" នាងដាក់សម្លៀកបំពាក់នៅចុងគ្រែនិយាយប្រាប់ហើយក៏ដើរចេញ

" បងឈ្មោះអី?" សម្លេងស្រែកសួរពីបបូរមាត់ស្លេក

" រ៉ាន់យាន" នាងងាកបែរក្រោយប្រាប់ឈ្មោះដោយញញឹម

" ចឹងខ្ញុំហៅបងរ៉ាន់"

" តាមចិត្តចុះ" និយាយហើយក៏ចេញទៅផុតកំលោះតូចក៏ព្យាយាមចុះពីលើគ្រែមួយៗដោយថ្នមខ្លួនបំផុតព្រោះតែនៅឈឺត្រង់កន្លែងសំងាត់នៅឡើយទេ

កំលោះតូចដែលត្រូវបានគេស្គាល់ថា វួយអុីង ខណៈព្រឹកនេះមិនទាន់បានញាំអ្វីចូលពោះមួយម៉ាត់ស្រីបម្រើឈ្មោះរ៉ាន់យានយកមកឲ្យក៏បដិសេធញាំមិនចូលនាយបោកកម្រាលពូកដែលប្រឡាក់ទៅដោយឈាមបរិសុទ្ធរបស់ខ្លួនលាយឡំជាមួយសារធាតុ.សខាប់រអិលរបស់គេទាំងគ្មានកម្លាំងអ្វីសោះ

ក្រោកមកហើយមិនញាំអ្វីឲ្យមានកម្លាំងបែរជាខំប្រឹងបោកសម្អាតកម្រាលពូកដ៏ធំបោកតែម្នាក់ឯងមិនឲ្យអ្នកណាជួយជាក់ស្ដែងនាយគឺខ្មាសដែលមានរឿងបញ្ហាបែបនេះកើតឡើងចំពោះខ្លួនមិនដឹងត្រូវគេសើចចំអកយ៉ាងណានោះទេ

" លោកម្ចាស់មានបញ្ជាមិនឲ្យអ្នកប្រុសចេញទៅបានទេ" វួយអុីង បោកកម្រាលពូកដាក់ហាលរួចមើលឃើញរបងទ្វារដ៏ធំមានអ្នកយាមបីបួននាក់នាយដើរទៅចង់ចេញទៅខាងក្រៅត្រូវគេឃាត់មិនឲ្យចេញរួច

" ខ្ញុំចង់ត្រឡប់ទៅផ្ទះ" វួយអុីង នៅតែទទួចសុំមិនព្រមចូលទៅខាងក្នុងវិញទោះគេហាមមិនឲ្យចេញក៏នាយមិនព្រមទៅណានាយនៅគិតថានេះជាសុបិន្តដែលអាចឆ្លងកាត់ទ្វារនេះភ្ញាក់ដឹងខ្លួនត្រឡប់ទៅឆ្នាំបច្ចុប្បន្នវិញ

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now