part 7 : ក្លិនស្រា

30 2 0
                                    

" ក៏បានឆាប់ទៅប្ដូរឲ្យលឿនឡើងយើងចាំនៅខាងក្រោម" ទីបំផុតនាយក៏ព្រមចាញ់តែចាញ់តែរឿងមួយនេះទេ

រំលងទៅ10នាទី វួយអុីង ក៏រៀបចំរួចរាល់ចុះពីលើកាំជណ្ដើរព្រមជាមួយឈុតបំពាក់នៅលើដងខ្លួនលេងខ្លួនតុបតែងបន្តិចបន្តួចស្អាតខ្លាំងណាស់ស្អាតដល់ថ្នាក់អ្នកជាប្ដីសម្លឹងភ្លឹក

" ទៅបានហើយ" វួយអុីង ចុះមកដល់ខាងក្រោមឈរទល់មុខស្វាមីហាស្ដីដាស់តឿនបញ្ឈប់ការសម្លឹងមិនដាក់របស់គេ

" លោកមេទ័ពនេះ?" មនុស្សជំនិតភ្ញាក់ផ្អើលដោយមិនដឹងថាអ្នកប្រាយអ៊ីងនឹងទៅជាមួយ

" ទៅ" វ៉ាងជី មិនបកស្រាយច្រើនឡើងចូលទៅក្នុងឡានដោយឲ្យរាងតូចចូលទៅមុននាយចូលតាមក្រោយកូនចៅក្រោមបង្គាប់បិទទ្វារឲ្យតាមក្រោយឡានក៏រំកិលទៅមុខចេញពីក្លោងរបងទ្វារដ៏ធំធ្វើដំណើរនៅលើដងវិថីដែលមានទាំងមនុស្សដើរ ជិះកង់ ធាក់ស៊ីក្លូទៅមក ចូលមកដល់ក្នុងក្រុងក៏មានរថភ្លើងធ្វើដំណើរ មានទាំងឡានក្រុងសព្វបែបយ៉ាងរឹតតែបង្ហាញឲ្យឃើញពីទិដ្ឋភាពនាឆ្នាំនោះច្បាស់ថាមិនទាន់មានលក្ខខណៈជឿនលឿនប៉ុន្មានព្រោះតែនៅលើដងវិថីមិនសូវមានសណ្ដាប់ធ្នាប់ល្អនៅឡើយទេ

ឡានចតនៅមុខក្លឹបគូស្វាមីភរិយាចុះពីលើឡានដើរចូលទៅខាងក្នុងមានទាហានជំនិតដើរចូលទៅតាមទាហាននាយមិនស្លៀកពាក់ចំជាឯកសណ្ឋានទាហាននោះទេមើលទៅដូចអង្គរក្សច្រើនជាងហើយក៏មិនមែនចូលទៅតែមនុស្សជំនិតម្នាក់ដែរ

" អ្ហរ....នេះលោកមេទ័ពអញ្ជើញមកដែរជាកិត្តិយសខ្លាំងណាស់"មនុស្សចំណាស់ម្នាក់រាងធាត់បន្តិចដើរមករកលោកមេទ័ពឡានស្របពេលក្រឡេកភ្នែកឃើញវត្តមានរបស់គេ

" ខ្ញុំគ្រាន់តែចង់មកមើលអ្វីសប្បាយប្លែកភ្នែកបន្តិចនោះទេ" វ៉ាងជីតបវិញដោយញញឹមកំណាច

" អ្ហរ...នេះគឺលោកប្រុសឡានមែនទេជា...ឡាន អូសៀន ស្មានមិនដល់ថាអ្នកប្រុសមានរូបរាងស្អាតបែបនេះសោះ " គេក្រឡេកភ្នែកឃើញរាងល្អិតក្បែរដៃលោកមេទ័ពក៏ប្រហែលជាអាចមើលស្គាល់តាមសម្លៀកបំពាក់ឆើតឆាយស្រស់ស្អាតខ្លាំងធ្លាប់ឮតែឈ្មោះមិនដែលឃើញផ្ទាល់

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now