part10:លីសៀ??

28 2 0
                                    

" គឺមកពីលោកទាំងអស់" វួយអុីង នៅយំម្ហុីតៗមាត់ពេបប្រាប់គេជាអ្នកខុស

" បាន បងខុសអី?" វ៉ាងជីប្ដូរចរឹកខ្លួនឯងមួយរំពេចប្ដូរទាំងភាសានិយាយហៅខ្លួនឯងបងទាំងនេះក៏មកពីកញ្ជ្រោងតូចដ៏ឆ្នាស់ឆ្នើមរបស់គេនេះហើយភ្ញាក់ពីគេងភ្លាមក៏រករឿងទាំងដែលពីមុនមិនធ្លាប់បែបនេះ

វួយអុីងពីមុនគ្មានចរឹកបែបនេះទេ ចរឹកវួយអុីងគឺសុភាពងាយស្រួលនិយាយស្ដាប់គ្នាមិនពូកែរករឿងឬជំទាស់ប៉ុន្តែវួយអុីងនៅចំពោះមុខនេះវិញមិនត្រឹមតែឆ្នាស់ទេជាងក្មេងទៀតផងប៉ុន្តែក៏ឆ្ងល់ចំពោះខ្លួនឯងមិនស្ទើរវួយអុីងដែលប្រាប់ថាសុភាពត្រឹមត្រូវនោះបែរជាកន្តើយគ្មានភាសាអូនបងជាមួយតែហេតុអីវួយអុីងឆ្នាស់ម្នាក់នេះអាចធ្វើឲ្យខ្លួនហៅខ្លួនឯងបងបាន?

(បានហើយៗគ្រាន់តែលួង ) គេប្រាប់ខ្លួនឯងបែបនេះតែ ( ហេតុអីត្រូវលួង) នេះទើបជាចម្ងល់ មិនចង់លួងទេតែកញ្ជ្រោងតូចរបស់គេម្នាក់នេះកំហូចខ្លាំងណាស់

" ហេតុអីធ្វើបែបនេះ? " វួយអុីង ព្រោះតែខឹងពេកក៏ស្រែកសម្លុតសួរដោយម៉ួម៉ៅបើចិញ្ចើមកញ្ជ្រោងតូចម្នាក់នេះវិញជ្រួញរួមចូលគ្នាមិនងាយនឹងស្រាយ

" គឺមកពីឃើញថាក្ដៅស្អស់ទើបជួយ" វ៉ាងជីឆ្លើយតបទាំងរដាក់រដុប

" ហើយហេតុអីក៏ធ្វើវា?"
" អ្នកណាទៅទ្រាំបានបើបង្អាញនៅចំពោះមុខបែបនោះ" វ៉ាងជីតបឆ្លើយទាំងឌឺច្រឡើមមកវិញ

" នេះ ត្រីសម្អុយមិនត្រឹមតែសម្អុយទេនៅគំរក់ទៀតខ្ញុំនឹងលោកឲ្យស្លាប់លែងទៅលែង" វួយអុីង កាន់តែផ្ទុះកំហឹងមុខអៀនឡើងក្រហម គេឆ្លើយបានយ៉ាងម៉េច? ឬគិតថានាយតូចចង់បង្ហាញឲ្យគេឃើញណាស់អញ្ចឹងសរុបមកគេនៅតែជាអ្នកខុសដែលមកលួចដោះខោអាវគេទាំងម្ចាស់សាមីខ្លួនគេគេងលក់

" បានហើយ វៃប៉ុនណឹងខ្ញុំមិនស្លាប់ទេ ដៃតូចៗបែបនេះអាចសម្លាប់អ្នកណាបាន" ដៃវួយអុីងតូចដូចគេថាចាប់ដៃពីរដោយដៃមួយក៏វាគ្រប់គ្រាន់ប៉ុណ្ណឹងរាងល្អិតរើមិនរួច

" ចេញទៅ"
" បានខ្ញុំនឹងចេញឆាប់ទៅងូតទឹកទៅឬចង់ឲ្យបងបីងូតឲ្យ?" ស្ដាប់មិនទាន់សម្ដីវ៉ាងជីទេម្ដងខ្ញុំម្ដងអូនជាក់ស្ដែងបង្វែរចំណាប់អារម្មណ៍កុំឲ្យរាងតូចតាមទាន់

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now