part 8 : បារម្ភ

31 4 1
                                    

" ខាងនេះអ្នកប្រុស " គេនាំរាងល្អិតមកដល់កន្លែងហើយក៏យកស្រាចាក់ឲ្យរាងល្អិតក៏ផឹកភ្លាមថែមទាំងមានរបស់ក្លែមប្លែកគ្រឿងច្រើនមុខ វួយអុីង ពិតជាចូលចិត្ត

អ្នកបម្រើម្នាក់នោះចាក់ស្រាឲ្យរាងតូចផងលួចសុីញ៉ូគ្នាឲ្យចាត់ការកូនចៅទាហានដែលមកតាមការពាររាងល្អិតពីរបីនាក់នោះក្នុងពេលតែមួយស្របគ្នាណាមួយកំបាំងមនុស្សច្រើនមិនសូវជាមានអ្នកចាប់អារម្មណ៍ ចាត់ការរួចក៏អូសទៅលាក់ទុកជៀសវាងការឆោឡោពីភ្ញៀវទាំងអស់

ត្បិតតែស្រានោះឆ្ញាញ់មានក្លិនឆ្ងាញ់ទាក់ទាញប៉ុន្តែឥទ្ធិពលរបស់វាក៏ខ្លាំងគ្រាន់បើ វួយអុីង ផឹកអស់តែប្រាំកែវទេក៏មុខក្រហមស្រវឹងសើៗទន់ដៃជើងអស់ទៅហើយ

" អ្នកប្រុសពូកែមែន ផឹកស្រាមួយនេះបានច្រើនកែវ" រាងសង្ហាជាកូនប្រុសលោកម្ចាស់លីបង្ហាញខ្លួនចូលមកអង្គុយជិតរាងល្អិតដាក់ដៃលើស្មាមើលទៅដូចស្និតស្នាល

" លែងខ្ញុំ ចង់ធ្វើអី?" ត្បិតតែស្រវឹងតែក៏នៅមានស្មារតីម៉េចនឹងអាចឲ្យគេមកប៉ះពាល់បានទៅ មិនថាប្រុសមិនថាស្រី វួយអុីង គឺមហាកំពូលកំណាញ់ខ្លួនហើយ

" ខ្ញុំ លី សៀ ចង់ស្គាល់គ្នាជាមួយអ្នកប្រុស អុីង មិនស្មានថាអ្នកប្រុសប្រកាន់យ៉ាងនេះសោះ" នាយណែនាំខ្លួនមែនតែដៃនាយក៏មិននៅស្ងៀមដែរទោះបីជាម្ចាស់រាងកាយមិនពេញចិត្តឲ្យប៉ះក៏នាយមិនចាប់អារម្មណ៍

" ខ្ញុំប្រាប់ថាកុំប៉ះខ្ញុំ..." វួយអុីង ងាកមកសម្លឹងមុខចំគាំងនឹងសម្ដីនៅជាប់ត្រង់បំពង់.ក ព្រោះតែមិនចាត់សង្ហារបស់គេអាចធ្វើបាយសម្លឹងភ្លឹកមិនដាក់ភ្នែក

" ខ្ញុំមិនដែលបានជួបមនុស្សប្រុសណាស្អាតដូចអ្នកប្រុសនោះទេ" លីសៀ លើកដៃអង្អែលផែនថ្ពាល់សរលោងវាចាទន់ភ្លន់សណ្ដំចិត្តឲ្យលង់

" ខ្ញុំក៏មិនដែលបានជួបបុរសណាសង្ហាដូចលោក" វួយអុីង តបវិញទាំងភ្លឹកៗដូចត្រូវថ្នាំគេអញ្ចឹង

" ទីនេះមនុស្សអ៊ូអរច្រើនពេកហើយយើងផ្លាស់កន្លែងទៅស្ងាត់ងាយស្រួលនិយាយគ្នា"

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now