part 9 : វួយអុីង ង៉ក់ងរ

31 5 0
                                    

ភូមិព្រឹះ ឡាន.....

វ៉ាងជី បានដាក់ឲ្យរាងតូចគេងបានត្រឹមត្រូវហើយនាយក៏មិនទៅណានៅចាំមើលថែរង់ចាំឲ្យគេភ្ញាក់ដឹងខ្លួនទើបនៅអង្គុយមើលជាប់

" លោកមេទ័ព ចង់ធ្វើបែបណាចំពោះរឿងនេះ?" មនុស្សជំនិតមកដល់សួរភ្លាមរង់ចាំស្ដាប់បញ្ជាទៅចាត់ការភ្លាមព្រោះគេបានធ្វើឲ្យមេទ័ពរបស់ខ្លួនមិនសប្បាយចិត្តនិងខឹងខ្លាំង

" ស៉ើបមើលដំណើររបស់គេ យើងនឹងប្រដៅវាដោយផ្ទាល់" គំនុំចងដោយកំហឹងដាក់បញ្ជាសញ្ញាប្រាប់ថាអាសន្នធំមិនខានលេងប៉ះជាមួយអ្នកណាមិនលេងមកប៉ះអ្នកប្រុស ឡាន អូសៀន ភរិយាលោកមេទ័ព ឡាន ងាប់គ្មានក្ដីកប់ទេអ្នកប្រុស លីសៀ អើយ

" ទទួលបញ្ជាទាន" កូនចៅជំនិតអោនក្បាលគោរពប្រញាប់ទៅធ្វើកិច្ចការរបស់ខ្លួនភ្លាម លោកមេទ័ពនៅអង្គុយសម្លឹងមើលរាងតូចដដែលជាមួយភាពស្ងប់ស្ងាត់និយាយស្ដីអ្វីមួយម៉ាត់បង្ហាញពីអារម្មណ៍ក៏គ្មាន

" ក្ដៅណាស់" សម្លេងឮខ្សាវៗចេញពីបំពង់.ករាងតូចទាំងរវើរវាយនៅគេងមិនស្ងៀមដៃរើចុះឡើងចង់ដោះអាវចេញមុខមាត់ក៏បែកញើសជោគទៀត

" យ៉ាងម៉េចហ្នឹង?" វ៉ាងជី ជួយដោះសម្លៀកបំពាក់ឲ្យរាងតូចដែលធ្វើខ្លួនដូចជាសុភាពបុរសដោយយកភួយមកគ្របពីលើដើម្បីបិទបាំងឬសូម្បីតែនាយជាអ្នកដោះឲ្យផ្ទាល់ក៏ត្រូវបិទភ្នែកងាកមុខចេញដែរ

" យកចេញទៅក្ដៅណាស់" ដោះសម្លៀកបំពាក់ចេញអស់ហើយក៏ វួយអុីង នៅមិនសុខចិត្តរវើរវាយវាសភួយចេញរាងក្រាស់ក៏ចាប់មិនជាប់ទើបបានឃើញពេញៗភ្នែកពីរូបរាងដ៏ស្រស់ស្អាតដែលគេញាំញីកន្លងមក

" សឺតតត" វ៉ាងជី ឡើងកម្ដៅពេញមុខឲ្យក្រហមអស់ថែមទាំងមានអារម្មណ៍ថាអាប្អូនតូចដែលនៅចន្លោះជើងគេដូចកំពុងតែក្ដៅដូចគ្នាតាមមើលប្រហែលជាខឹងហើយបើប្រុសស្អាតនៅចំពោះមុខហើយនោះ

ម៉ោង2....

កង់ឡានរំកិលទៅមុខនៅលើដងផ្លូវស្ងាត់ជ្រងុំ ជាក់ស្ដែងគ្មានអ្នកដំណើរនៅយប់ស្អាត់ជិតព្រឹកនោះទេប៉ុន្តែចម្លែកមានឡានពីរគ្រឿងទៀតបរមករកទិសឡានមួយគ្រឿងនោះដូចគ្នាថែមទាំងបានឈប់ស្កាត់មុខឡានតាមស្ថានការដូចមិនសូវស្រួល

រឿង និស្ស័យស្នេហ៍ឆ្លងពេលវេលាWhere stories live. Discover now