ភាគ១២

549 34 1
                                    

[.....]

មួយសប្ដាហ៍ក្រោយ...

ក្នុងកំឡុងពេលមួយសប្ដាហ៍នេះដែល ជុងយ៉ុន មិននៅផ្ទះ លោកស្រីចាងតែងតែមកលេងចៅប្រុសរបស់គាត់ជានិច្ចពេលដឹងថាចៅប្រុសអាចមកស្នាក់នៅក្នុងផ្ទះវិញ ក្រោយទទួលការវះកាត់យ៉ាងជោគជ័យរួច ។ ហើយថ្ងៃនេះក៏ដូចគ្នា គឺគាត់មកលេងនឹងមានរបស់របរផ្ញើរចៅប្រុសជានិច្ច

" ជីហ៊ូន ! យូ ជីហ៊ូន លោកយាយមកដល់ហើយ "

គ្រាន់តែលឺសម្លេង ជីហ៊ូន រហ័សដើរយ៉ាងត្របាញ់មកកាន់លោកយាយជាទីស្រលាញ់របស់គេ ។ ក្មេងតូចនេះពិតជាមានក្ដីសុខធំមែនទែន ក្រោយពីការមានលោកប៉ា ហើយនៅមានលោកយាយទៀត ដែលពីមុនមករូបគេមិនដែលគិតសោះថានឹងទទួលបានរឿងអស់នេះ ។

" លោកយាយ "

សម្លេងតូចស្រួយនឹងរាងកាយបោះចូលការឱបទៅកាន់លោកយាយពេញដោយក្ដីស្រលាញ់ ។

" អ្ហា អ្ហា... អ្នកណា អ្នកណាឲ្យ ជីហ៊ូន របស់លោកយាយរត់? លោកយាយហាមណាចៅ ហាមរត់បែបនេះមករកលោកយាយទៀត ព្រោះចៅមិនទាន់ជាល្អទេ "

" បាទលោកយាយ ចៅដឹងហើយ "
ញញឹម*

ស្រ្តីចំណាស់លើកចៅប្រុសពរឡើងក្នុងដៃ ដើរសម្ដៅទៅកាន់សាឡុងធំទើបអង្គុយចុះ ។

" លោកយាយ ពេលណាលោកប៉ាមកវិញ? នឹកលោកប៉ាណាស់ ចៅមិនទាន់បានឱបលោកប៉ានៅឡើយទេ "

" លោកប៉ានឹងមកទីនេះ ពេលលោកប៉ាចប់ការងារ "

ភ្លាមនោះ ណាយ៉ុន បានដើចូលមកដោយភ្ជាប់ជាមួយទឹកមួយកែវជូនដល់លោកស្រីចាង ។ នាងក៏មិនយល់ថាហេតុអីបានជាក្មេងប្រុសនេះស្រលាញ់ ជុងយ៉ុន ខ្លាំងថ្នាក់នឹង? នាងកង្វល់ថា ចុះបើថ្ងៃក្រោយគេដឹងថាមនុស្សដែលគេហៅថាលោកប៉ាពេញពេញមាត់នេះ គ្រាន់តែជាលោកប៉ាជំនួស តើគេនឹងគិតយ៉ាងណា?

" ជំរាបសួរអ្នកម៉ាក់ ! អញ្ចើញពិសារទឹកសិន "
ហុចទឹកឲ្យទៅកាន់គាត់*

" អរគុណហើយកូនស្រី ! ម៉ាក់លឺថា ជុងគី គេមកវិញថ្ងៃនេះ "

" ជុងគី? "

ណាយ៉ុន រៀងភាំងបន្តិច ក្រោយបានលឺការហៅបែបនេះចេញពីមាត់របស់លោកស្រីចាង ហើយនេះក៏ជាលើកទីមួយដូចគ្នា ដែលនាងបានលឺគាត់ហៅ ជុងយ៉ុន បែបនេះ ។

ភរិយាកំណាន់Where stories live. Discover now