ភាគ១៨

464 30 3
                                    

⚠️ប្រុងប្រយ័ត្នអត្ថបទខាងក្រោម ដែលមានភាពអំពើហឹង្សា នឹងរំលោភ ! សូមបញ្ឈប់ការអាន បើសិនជាយល់ថាមិនសមនឹងទទួល 🔞

[.....]

ក្រោយពី ណាយ៉ុន ចាកចេញបាត់ទៅ យូរី បានចូលទៅជិត ជុងយ៉ុន ជាមួយទឹកមុខពេញដោយចម្ងល់ ។

" មកធ្វើអី? "

" មកមិនបាន? "

" គ្រាន់តែឆ្ងល់ "

ថាហើយគាត់បានដើរទៅកៅអីរបស់គាត់ ដាក់ខ្លួនអង្គុយចុះ ដោយមាន យូរី ដើរតាមក្រោយមកឈរពីមុខតុគាត់ ។

" ខ្ញុំឃើញអ្នកម៉ាក់បណ្ដើរកូនអ្នកណាមិនដឹង នៅឯផ្សារទំនើបមុននេះ ហើយឃើញថាក្មេងនោះស្រដៀងបងមែនទែន ! ប៉ុនែ្តក៏មើលទៅម៉ាក់ដូចជាស្រលាញ់ចៅ ទើបឆៀងមករកបង ក្រែងលោបងមានលាក់ស្រីណារហូតដល់មានកូនធំប៉ុណ្ណោះហើយដឹង? "

" ហើយយ៉ាងមិច? នាងគិត? អូ... មុនរៀបការនាងគួរតែទៅយល់ពីខ្ញុំសិន ! ហ្ហឺយ..... "

គាត់សើចនឹងដកដង្ហើមធំបន្តិច ដោយបានចាប់ឯកសារខ្លះៗមកមើលនឹងបិទទុកវិញ ។

" នាងដឹងទេ ! ខ្ញុំក្រៅពីមិនមែនជាសុភាពបុរសហើយនោះ ខ្ញុំក៏ជាបុរសចំណូលចិត្តដែរ ! បើខ្ញុំលាក់ស្រីតើយ៉ាងមិច? មិនលាក់យ៉ាងមិច? ខ្ញុំធ្វើឲ្យស្រីណាមានកូនក៏អត់ ក៏នាងមិនអាចធ្វើអ្វីខ្ញុំដែរ ! រឺក៏នាងតូចចិត្ត កាលដែលខ្ញុំមិនព្រមមានស៊ិចជាមួយនាង? និយាយតាមត្រង់ ស្រីដែលមានចរិកដូចនាង ក្រៅពីមិនអាចឲ្យខ្ញុំចូលចិត្តហើយ សូម្បីតែចំណង់លើគ្រែក៏ទៅមិនរួចទៀត ! មូលហេតុគឺនាងបែបនេះ "

" បង.... "
យូរី ក្ដាប់ដៃខាំមាត់ខឹងមែនទែន*

" ទៅវិញទៅ ! ទៅរៀបខ្លួនឲ្យសមជាស្រីតិចទៅ ក្រែងលោថ្ងៃណាខ្ញុំអាពិចារណាលើនាងខ្លះ "

គាត់លើកនឹងលាបាតដៃអញ្ចើញនាងឲ្យចេញទៅវិញ ដោយមិនបានខ្វល់ទេថា យូរី ខឹងនឹងគាត់ថ្នាក់ណា ។ ប៉ុនែ្តគាត់ក៏បានអន់ចិត្តក្រោយនឹកដល់ពេល ណាយ៉ុន ហៅខ្លួនឯងថាជាអ្នកដឹកជញ្ចូនឥវ៉ាន់ទៅវិញ យ៉ាងហោចណាស់ក៏គាត់មានវិធីល្អជាងនេះក្នុងការដោះស្រាយដែរ ។

ភរិយាកំណាន់Where stories live. Discover now