ភាគ០៥

616 30 8
                                    

៖ភរិយាកំណាន់
ភាគ០៥

[.....]

ក្រោយពីទៅជួបលោកប៉ារបស់គាត់ហើយ ជុងយ៉ុន បានត្រឡប់កាន់ផ្ទះតូចវិញ ដោយឃើញថា ណាយ៉ុន កំពុងតែឈរលេងផ្កាដែលដាំតាមសួន ។

" កូនប្រុសនាងនឹងចូលវះកាត់នៅអាទិត្យក្រោយហើយ "

ជុងយ៉ុន ចូលទៅឈរពីក្រោយដោយឱបចង្កេះនាងយ៉ាងណែនដាក់មុខគាត់អឹបនឹងថ្ពាល់របស់ ណាយ៉ុន ត្រដុលតិចៗយ៉ាងទន់ភ្លន់ ។ ជុងយ៉ុន ក៏មិនយល់ថាហេតុអីបានជាពិតជាចូលចិត្តនៅជិតនឹងប៉ះពាល់នារីម្នាក់នេះខ្លាំងគួរសម ។ គាត់ពេញចិត្តរាល់ពេលអាចប៉ះស្បែកទន់ៗរបស់នាង នឹងពេញចិត្តរាល់ពេលដែលមាននាងនៅកៀកកិតជាប់គាត់ ទាំងដែលគាត់នឹងនាងទើបតែស្គាល់គ្នា ហើយក្នុងឋានៈយ៉ាងខុសប្លែក ។

" ចា៎ ! ខ្ញុំដឹងហើយ ! ព្រោះថាគ្រូពេទ្យទើបតែខលមកប្រាប់មុននេះដែរ ! នឹងគិតចង់សុំលោកប្រុសទៅលេងកូនផង "

ណាយ៉ុន លើកដៃអង្អែលដើមដៃរបស់គាត់ ព្យាយាមបែររកគាត់យឺតៗទាំងចិត្តភ័យអរសម្រាប់ការសុំអនុញ្ញាត ។ ភ្លាមនោះ ជុងយ៉ុន បានលើកចង្ការនាងឡើងមើលចំមុខគាត់

" យើងនឹងទៅជាមួយគ្នា ! ខ្ញុំក៏ចង់នាំនាងទៅទិញរបស់របរប្រើប្រាស់ដែរ ! នឹងសម្រាប់កូននាងផង "

" អរគុណណាស់លោកប្រុស "

ណាយ៉ុន ឱនក្បាលបុកទ្រូងគាត់បង្ហាញការគោរពដល់បុរសម្នាក់នេះដែលសណ្ដោសប្រណីនាង ។ ស្របគ្នានោះដែរ ជុងយ៉ុន មិនបានគិតច្រើនទេ ហើយគាត់បានចាប់មុខនាងឡើងថើបលើបបូរមាត់ផ្កាឈូករបស់នាងយ៉ាងស៊ីជម្រៅ ដែលនាងបានបើកមាត់យ៉ាងងាយស្រួលឲ្យបុរសនេះភ្លក់រស់ជាតិផ្អែមនៃស្រ្តប៊ឺរីក្នុងមាត់នាង ។ បន្ទាប់មក ជុងយ៉ុន បានលើកបីនាងចូលខាងក្នុងផ្ទះវិញ

" ផ្ដល់ឲ្យខ្ញុំសិន "

ថាហើយគាត់បានដាក់នាងលើពូកថ្នមៗ ដោយមិនដាច់ការថើបរបស់គាត់ឡើយ ជាមួយដៃរបស់គាត់បាននឹងកំពុងដកំចាត់ចោលខោអាវដែលនៅនឹងខ្លួនរបស់នាងយ៉ាងរៀបរយ បង្ហាញឲ្យឃើញនូវរាងពងក្រពើរបស់ ណាយ៉ុន សមឥតខ្ចោះនឹងស្បែកទឹកដោះគោរបស់នាង ។ ជុងយ៉ុន នៅតែមានចម្ងល់ថាតើនាងអាចជាស្ត្រីមានកូនមួយរបៀបមិច បើរាងកាយនាងឥតខ្ចោះរបៀបនេះ ហើយព្រោះតែបែបនេះ ធ្វើឲ្យ ជុងយ៉ុន កាន់តែមានអំនួតនឹងខ្លួនឯង ដែលអាចរកនារីដ៏អស្ចារ្យម្នាក់ដូចជា ណាយ៉ុន មកធ្វើជាស្រីផ្ទាល់ខ្លួនរបស់គាត់ ។

ភរិយាកំណាន់Where stories live. Discover now