ភាគ២០

448 34 0
                                    

[.....]

" ម៉ាក់ ! មីងជាអ្នកណា លែងម៉ាក់ខ្ញុំទៅ ! ប្រយ័ត្នខ្ញុំប្រាប់លោកប៉ារបស់ខ្ញុំ "

ជីហ៊ូន ដែលចូលមកបានឃើញថាម្ដាយខ្លួនត្រូវបានអ្នកណាមិនដឹងកំពុងតែធ្វើមិនសមរម្យដាក់ ទើបក្មេងតូចនេះរត់ទៅរុញ យូរី ចេញពីម្ដាយគេយ៉ាងលឿន ។

" លោកប៉ាឯង? "

យូរី សើចនឹងដើរមករក ជីហ៊ូន តែត្រូវបាន ណាយ៉ុន ចាប់កូនប្រុសទៅក្រោយនាងវិញ ។

" អ្នកនាង ! ក្មេងមិនដឹងអីទេ សូមមេត្តា "

" មេត្តាហ្ហេស? "

ផ្លាច់ ! យូរី បានទះ ណាយ៉ុន មួយកំផ្លៀងលាន់យ៉ាងខ្លាំង ហើយច្បាស់ណាស់ស្នាមបាតដៃរបស់នាងពិតជាបានបោះត្រាលើផ្ទៃមុខម៉ត់ខៃរបស់ ណាយ៉ុន ឡើងក្រហមភ្លាមៗ ។

" នាងឯងនិយាយចេញមកបានទៅកើត មីស្រីលក់.... "

" បានអ្នកស្រី ! កុំបង្កបញ្ហាលើសនេះ លោកប្រុសមិនរីករាយទេប្រសិនជាគាត់បានដឹង "

ឃីម បានស្ទុះចូលទៅចាប់នឹងឃាត់ យូរី យ៉ាងលឿន ដើម្បីកុំពាក្យអាក្រក់ជះទៅដល់ ជីហ៊ូន ។ ប៉ុនែ្តឃើញថា យូរី បានងាកនឹងរើហើយក៏រុញ ឃីម សឹងតែដួលទៅហើយ ។

" ឲ្យវាលឺទៅ ថាម៉ែវាជាស្រីយកប្ដីគេ ឯងលឺទេអាក្មេងថោកទាប សន្ដានម្ដាយកូនឯងនេះវាកើតចេញពីកំណើតសម្រាម នឹង... "

" ឈប់ភ្លាម កាង យូរី "

រំពេចនោះលោកស្រីចាង បានដើរចូលមក ធ្វើឲ្យ យូរី បានឈប់ត្រឹមនេះងាកមកមើលគាត់វិញ ។

" អ្នកម៉ាក់? "
យូរី ហៅឲ្យភាន់*

" លោកយាយ... "

មិនឲ្យយូរ ជីហ៊ូន បានរត់ទៅឱបលោកយាយខ្លួនយ៉ាងលឿន ធ្វើឲ្យស្រ្តីចំណាស់មិនសប្បាយចិត្តឡើយ ពេលដឹងថា យូរី បានមិនសមទៅលើក្មេង ។ គាត់ចូលមកជិតនាង មើលនាងដោយភាពមិនពេញចិត្តជាខ្លាំង

" ម៉ាក់មកល្អហើយ ! ឃើញថាម៉ាក់ស្រលាញ់កូនអ្នកដទៃបានល្អណាស់ ! ហើយក៏មើលទៅពេញចិត្តនឹងកូនប្រសារលួចលាក់នេះទៀត "

" ចេញពីទីនេះទៅ ! ប្រសើរជាងឲ្យ ជុងយ៉ុន មកហៅនាងខ្លួនឯងមែនទេ ? នាងភ្លេចពូរបៀបដែលកូនប្រុសខឹងហើយ? "

ភរិយាកំណាន់Where stories live. Discover now