ភាគ០១

1.5K 41 2
                                    

៖ភរិយាកំណាន់
ភាគ០១

[.....]

នៅក្នុងបារមួយកន្លែង ដែលជាកន្លែងបណ្ដុំកូនមានជាច្រើនចេញចូលទីនោះ ។ ក្រៅពីមិនមែនមានតែសេវាកម្មធម្មតាទេនោះ ក៏មានរួមទាំងសេវាកម្មលើគ្រែផងដែរ ប៉ុនែ្តអាចធានាបានថាមានសុវត្ថិភាពល្អ។

អ៊ឹម ណាយ៉ុន ក្មេងស្រីក្រីក្រ អាយុ២៣ឆ្នាំ មានឪពុកនឹងម្ដាយចុង ហើយមានបងប្អូនដល់ទៅបីនាក់ នាងជាកូនស្រីពៅ ។ ដោយសារតែជីវភាពក្រខ្សត់ នាងបានចូលបម្រើការងារនៅក្នុងបារមួយកន្លែង ដោយតាមរយះមិត្តភក្ដិណែនាំឲ្យ ។ កាលដែលនាងហ៊ានមកធ្វើការនៅទីនេះ ដោយសារតែទីនេះងាយរកលុយ ដោយពួកថៅកែណាចិត្តល្អ ក៏ឲ្យលុយក្រៅដល់ពួកនាងដែលជាអ្នករត់តុ ប៉ុនែ្តក៏អាចធានាថានាងមិនបម្រើសេវាពិសេសអ្វីឡើយ មិនថាជាការអង្គុយកំដរនោះទេ ។

ជាអកុសលពេលនាងលើកស្រារជូនថៅកែ ហ្វាង ដែលគេស្គាល់ថាជាសេដ្ឋីជំនួញមួយរូបនោះ ស្រាប់តែបុរសចំណាស់នោះបានលូកលាន់ដោយស្ទាបទៅលើគូទរបស់នាង បណ្ដាលឲ្យ ណាយ៉ុន ភ្ញាក់ភ័យហើយរុញបុរសនោះយ៉ាងខ្លាំង ។

" ខ្ញុំមិនមែនស្រីសេវាកម្មទេលោក ! ហេតុនេះមិនអាចប៉ះពាល់ខ្ញុំទេ ! " ណាយ៉ុន តវ៉ាទាំងឱបខ្លួនឯងជាប់*

" នាងជាស្រីធ្វើការទីនេះ បើមិនលក់ខ្លួនដូរលុយ នាងលក់អីវិញទៅ? កំដរយើងទៅ យើងធានាថានាងនឹងទទួលបានលុយច្រើន សម្រាប់តទៅថ្ងៃមុខ "

ថៅកែហ្វាង និយាយហើយបានព្យាយាមចាប់ ណាយ៉ុន តែក៏ត្រូវនឹងរើ ហើយរុញគាត់ រួចនាងក៏រត់ចេញពីបន្ទប់នោះទៅ ។ ដោយមិនអស់ចិត្ត ថៅកែហ្វាង បានឲ្យកូនចៅទៅចាប់នឹងនាំខ្លួននាងដោយសម្ងាត់ឲ្យគាត់ ។ ខណៈពេលនោះ ណាយ៉ុន ដែលរៀបចំខ្លួនចេញពីការងារហើយចេញក្រៅរងចាំឡានក្រុងនៅចំណត ស្រាប់តែមានមនុស្សប្រុសមួយក្រុមដែល ថៅកែហ្វាង ឲ្យមកបានចាប់ខ្ទប់មាត់រហូតដល់នាងសន្លប់ ហើយក៏បាននាំយកនាងទៅកាន់បន្ទប់សណ្ឋាគារទៅ ។

089 ! បុរសម្នាក់ក្នុងចំណោមក្រុមនោះបានទទួលលេខសោរបន្ទប់ ហើយបានដើរមករកគ្នាវិញ ប៉ុនែ្តចៃដន្យបានបុកគ្នាជាមួយនារីម្នាក់ជ្រុះលេខសោរចូលគ្នា ។ ដោយមិនបានចាប់អារម្មណ៍ខ្លាំងផងបុរសនោះបានរើសមកវិញនៅលេខ 680 ជំនួសឲ្យលេខ 089 ។

ភរិយាកំណាន់Where stories live. Discover now