ភាគ១៦

461 29 0
                                    

[.....]

     ក្រោយឆ្លងកាត់ទឹកភ្នែកមនុស្សស្រីម្នាក់នេះហើយ បុរសបាននាំនាងឲ្យអង្គុយយ៉ាងស្រួល ដោយមានដៃក្រាស់របស់គាត់ឱបនាងជាប់ ដៃម្ខាងក៏បន្តឆែកឯកសារផ្សេងៗដែល ឃីម បាននាំយកមកដល់ទីនេះ ក្រោយពីឯកសារអស់នេះតម្រូវឲ្យគាត់ពិនិត្យមើលក្នុងថ្ងៃនេះបន្ទាន់ ។

ពីមួយម៉ោងទៅមួយម៉ោង ណាយ៉ុន បានគេងលក់កើយភ្លៅរបស់គាត់យ៉ាងសុខស្រួល រហូតបានទាញចំណាប់អារម្មណ៍គាត់ពីឯកសារមកមើលនាងវិញ ។ បុរសនេះលើកដៃវែកសក់ឲ្យនាងទៅក្រោយត្រចៀក ប្រើម្រាមដៃប៉ះបបូរមាត់ទន់នាងថ្នមៗ

~ជុងយ៉ុន~

ខ្ញុំស្រលាញ់នាងមែន? តើអ្វីទៅជាស្នេហា? ខ្ញុំមិនដែលស្រលាញ់នារីណាម្នាក់ឡើយក្នុងជីវិតនេះ ! ប៉ុនែ្តនាង ! នាងជាស្រីដែលខ្ញុំហួងហែង ក្រោយពីគំនិតគ្រាន់តែចង់បានកូន ប៉ុនែ្តខ្ញុំមិនមានហេតុផលរុញនាងចោលទេ ! តើខ្ញុំពិតជា ស្រលាញ់ ? អារម្មណ៍ស្រលាញ់អ្នកណាម្នាក់តើវាកើតឡើងរបៀបមិច ? ។

ជុងយ៉ុន គិតបណ្ដើររកចម្លើយបណ្ដើរ ជាការពិតបុរសនេះមិនដែលស្រលាញ់អ្នកណាឡើយ គាត់គ្រាន់តែមានមនុស្សស្រីលេងមួយយប់ តែប៉ុណ្ណោះ ។ មូលហេតុដែល ជុងយ៉ុន ក្រៅពីមិនធ្លាប់ស្រលាញ់ ហើយគាត់ក៏មិនដែលមើលលោកក្នុងផ្លូវល្អដែរ ។ គាត់យល់ថាបរិបថមនុស្សរស់នៅ គ្មានអីក្រៅពីប្រយោជន៍ឡើយ គាត់ចងចាំបានថាមិត្តដែលគាត់ធ្លាប់មានកន្លងមក គ្រាន់ចូលមកដើម្បីតែប្រយោជន៍ ពួកគេអាក្រក់ បូកនឹងសង្គមដែលគាត់រស់នៅ ទើបគាត់ត្រូវបានធំឡើងដោយបែបនេះឯង ។

ក្រោយមក ជីហ៊ូន បានចូលមកដល់ក្នុងផ្ទះវិញដោយសភាពគេងលង់លក់លើដៃរបស់ ឃីម ។ លោកស្រីចាងមិនបានចូលមកទេ គាត់គ្រាន់តែផ្ដាំប្រាប់តាម ឃីម ថាគាត់បាននាំ ជីហ៊ូន មកដល់ផ្ទះវិញហើយ ។

ជុងយ៉ុន អាចដឹងថាម្ដាយគាត់កំពុងមិនសប្បាយចិត្តនឹងអ្វីដែលគាត់ទើបតែប្រកែកគ្នាហើយ ប៉ុនែ្តពេលេនះគាត់កំពុងពិចារណាលើសម្ដីម្ដាយគាត់ហើយ ។ គាត់ក៏បានគិតថាគាត់នឹងដោះស្រាយរឿងនេះជា ណាយ៉ុន នៅពេលដែលសាកសម ក្រោយពេលគាត់រកចម្លើយបាន ។

ភរិយាកំណាន់Where stories live. Discover now