ភាគ០៨

617 34 1
                                    

(រំលងអត្ថបទនេះ បើសិនអ្នកយល់ថាវាមិនសម !)

[.....]

ម៉ោងប្រហែលជាងដប់ពីររំលងអាធ្រាត ឡានរបស់ ជុងយ៉ុន បានបើកមកដល់ទីតាំងចំណតឡានមន្ទីពេទ្យ នឹងដើរចូលទៅខាងក្នុងដើម្បីទទួលយក ណាយ៉ុន ទៅផ្ទះជាមួយគាត់វិញ ។ ពេលចូលមកដល់ គាត់បានឃើញថា ណាយ៉ុន ហាក់បីដូចជាកំពុងរង់ចាំយ៉ាងអញ្ចឹង ព្រោះនាងមិនបានគេងលក់ឡើយ ដោយបានអង្គុយមើលកូនប្រុសយ៉ាងស្ងប់ស្ងាត់ជាមួយស្នាមញញឹមរបស់នាង ។

ក្រោយមកគាត់បានលើកដៃគោះទ្វារតិចៗបន្លឺជាសម្លេងស្រាលល្មមអាចឲ្យ ណាយ៉ុន លឺបាន ។ ភ្លាមនោះ ណាយ៉ុន បានងាកមកតាមសម្លេងដែលលឺ ទើបឃើញថា ជុងយ៉ុន កំពុងឈរចាំនាងនៅក្រៅបន្ទប់ ។

ណាយ៉ុន ប្រញាប់ប្រញាលរៀបចំឥវ៉ាន់យ៉ាងលឿន នឹងបានចាកចេញមកក្រោយថើបកូនប្រុសជាការលាសិន ។ ពេលមកដល់ខាងក្រៅ ណាយ៉ុន ឃើញថាគាត់មកតែម្នាក់ប៉ុណ្ណោះ ក្រោយមកពួកគេក៏បានដើរចាកចេញដែរទៅ ។

ចូលមកដល់ក្នុងឡានហើយ ពួកគេនៅតែស្ថប់ស្ងាត់ មិនសូវបាននិយាយច្រើនដែរ ដោយគ្រាន់តែ ជុងយ៉ុន បានសួរនាំពីអាការៈរបស់ ជីហ៊ូន ថាយ៉ាងមិចហើយ ទើបនាងបានឆ្លើយតបមកវិញតាមនឹងដូចគ្នា ។ មួយសន្ទុះក្រោយ ពួកគេបានមកដល់ផ្ទះល្មម ។

" នាងឃ្លានទេ? ហើយបានញ៉ាំអីខ្លះនៅ? "

" ចាស់ ! ញ៉ាំរួចរាល់ហើយ ចុះលោកប្រុស ត្រូវអ្វីទេ ខ្ញុំនឹងត្រៀមជូន នៅពេលដែលលោកប្រុសសម្អាតខ្លួន "

" ល្អ ! ស្រាក្រហម? យល់ហើយ? "

" ចា៎ យល់ហើយ "

និយាយរួចនាងបានប្រញាប់ចូលទៅ ដើម្បីរៀបចំអ្វីដែលជាតម្រូវការរបស់បុរសនេះ ស្របគ្នាដែលគាត់រវល់ក្នុងបន្ទប់ទឹកដូចគ្នា ។ ពេលដែល ណាយ៉ុន កំពុងតែរៀបចំលើតុតូចដែលនៅពីមុខផ្ទាំងកញ្ជក់បើកចំហឲ្យខ្យល់បក់ចូល ស្រាប់តែនាងទទួលបានការឱបពីក្រោយស្រាលៗ ដែលមានលាយភាពសើមនៃទឹកដិតដល់សាច់នាងតាមរយះសាច់ក្រណាត់អាវ ជាមួយដៃមាំធំលូកឱបរុំនាងយ៉ាងណែន នាំនាងមកអង្គុយលើសាឡុងធំដែលអាចគេងយ៉ាងស្រួល ដោយគាត់បាននាំឲ្យគេទម្រេតខ្នងនឹងទ្រូងរបស់គាត់ ខណៈពេលដៃគាត់បានកំពុងតែដើរចូលតាមចង្កេះអាវឡើងមកពោះនាងដាក់ប៉ះសង្កត់តិចៗអង្អែលថ្នមៗធ្វើឲ្យ ណាយ៉ុន ព្រឺរោមសព្វប្រាណ ។

ភរិយាកំណាន់Where stories live. Discover now