ភាគ២៣

498 32 0
                                    

[.....]

ក្រោយពីទទួលបានការបដិសេធធ្ងន់ៗពី ណាយ៉ុន ហើយមក ជុងយ៉ុន មកអង្គុយខាងក្រៅយ៉ាងក្រៀមក្រំ ដោយមុននេះគាត់បានគិតថា ថាតើគាត់គួរតែត្រឡប់ទៅវិញទេ ? ប៉ុនែ្តពេលនឹកដល់សម្ដីម្ដាយគាត់បាននិយាយថា នាងរង់ចាំ នឹងរស់នៅយ៉ាងលំបាកអស់ច្រើនឆ្នាំដោយគាត់ បើសិនជាគ្រាន់តែស៊ូទ្រាំដើម្បីយកនាងមកវិញយូរប៉ុណ្ណា ក៏សាកសមនឹងតម្លៃដែរ ។ ទទួលបានពាក្យអស់នេះហើយ ធ្វើឲ្យគាត់សម្រេចថានឹងតស៊ូក្នុងការយក ណាយ៉ុន មកវិញឲ្យបាន ។ ក្រោយពីគិតហើយ គាត់បានដោះអាវធំរបស់គាត់បត់ដើម្បីធ្វើជាខ្នើយកើយគេងហាលទឹកសន្សើមយប់នេះហើយ ។

យប់កាន់តែជ្រៅ មេឃកាន់តែត្រជាក់ ធ្វើឲ្យគាត់កាន់តែរងារមែនទែន រើទៅរើមក ប្រាស់ខ្លួនលឺល្មមដល់ ណាយ៉ុន នៅខាងក្នុង ដែលនាងមិនបានគេងលក់នោះទេ ក្រោយដឹងថាគាត់ត្រូវមកគេងហាលសន្សើមបែបនឹង ។ មិនអស់ចិត្ត ណាយ៉ុន បានចេញមកក្រៅបានឃើញ ជុងយ៉ុន កំពុងគេងមិនស្រួល ធ្វើឲ្យនាងកាន់តែបារម្ភ ប៉ុនែ្តចិត្តខឹងស្អប់នាងនៅតែមានមិនអាចប្រកែកបាននោះទេ ទើបនាងចូលទៅគេងវិញទៅ ។

ពេលព្រឹកបានមកដល់ ជុងយ៉ុន បានលឺសម្លេងគ្រោកក្រាក ក៏បានរហ័សក្រោក ឃើញថា ណាយ៉ុន កំពុងរៀបចំខ្លួនចេញទៅក្រៅទៀតហើយ ។ គាត់ក្រោករហ័សទៅរកនាង ក្រែងនឹងជួយអីខ្លះ

" អូនទៅណា ? កំពុងពរពោះផង "
ចាប់ដៃនាង*

" ខ្ញុំមិនមែនជាអ្នកមានដូចលោកប្រុសទេ ! ហេតុនេះខ្ញុំត្រូវរកលុយចិញ្ចឹមជីវិត " ប្រលេសដៃគាត់ចេញ*

" ឲ្យបងចិញ្ចឹមអូន.... អរអត់ទេ ! មិនមែនទេ ! ឲ្យបងជួយអូនទៅ ធ្វើអីក៏បាន ហើយអូនសម្រាកទៅ "

" សម្រាក ! ទំនេរ ! នឹងធ្វើខ្លួនសប្បាយៗ សម្រាប់តែអ្នកមានទេ ! សម្រាប់ខ្ញុំជាអ្នកអត់ ខ្ញុំត្រូវការលុយដើម្បីចិញ្ចឹមជីវិតនឹងកូនរបស់ខ្ញុំ "

" កូនរបស់យើង ! មិនមែនអូនតែម្នាក់ទេ បងផងដែរ "

" ពេលណា? ជាលោកប៉ាកូនពេលណាដែរ? "

" បាន បាន ! អូនខឹងស្អប់បងបាន តែទុកឱកាសឲ្យបងកែខ្លួនផងបានទេ ? ទុកឱកាសឲ្យបងផង "

ភរិយាកំណាន់Where stories live. Discover now