ភាគ១៩

513 35 0
                                    

⚠️ពាក់កណ្ដាលអត្ថបទខាងលើ ជាអំពើហឹង្សានឹងរំលោភ ! រំលង បើមិនពេញចិត្ត 🚫

[.....]

យូ ជុងយ៉ុន..... អាកូនប្រសារអាក្រក់...

សម្លេងស្រែកបានបន្លឺឡើងខ្ទពេញផ្ទះ ព្រមទាំងមានការបោះបោករបស់របរក្នុងផ្ទះទៀតផង ហើយវាក៏បានបង្ករជាសម្លេងរំខានដល់ ជុងយ៉ុន ដែលកំពុងតែគេងលង់លក់ក្នុងដំណេកឲ្យភ្ញាក់ដឹងខ្លួនឡើងមក ។ ជុងយ៉ុន ក្រោកឡើងបើកភ្នែកយឺតៗ ទាញអាវធំគេងយប់មកពាក់មុននឹងដើរចេញពីបន្ទប់ចុះមកកាន់ខាងក្រោម

" មកផ្ទះខ្ញុំមានការអីដែរ "

ទោះបីជាគេបានដឹងថាបុរសវ័យចំណាស់ កំពុងឈរដោយមាន យូរី ឱបនោះជាឪពុករបស់ យូរី ដែលត្រូវជាឪពុកក្មេករបស់គាត់នោះឯង ។ លោកប៉ារបស់ យូរី សម្លឹងមុខរបស់ ជុងយ៉ុន ដែលមើលមកគាត់ហាក់គ្មានភាពរអាសូម្បីតែបន្តិចសោះ

" មិចក៏ឯងហ៊ានធ្វើរឿងនេះកូនស្រីយើង? "
ចង្អុលមុខ*

" ធ្វើអីទៅ? "

" ឯងវៃកូនស្រីយើង ! នៅមកធ្វើពើទៀត "

" អរ.... "

ថាហើយ ជុងយ៉ុន បានដើរមក ជិតនឹងឈរទល់មុខគាត់ដោយភាពត្រជាក់ ហើយក៏បានចាប់ទាញ យូរី ចេញមកវិញយ៉ាងលឿន ដោយនាងមិនបានដឹងខ្លួនទាន់ ។

" លោកប៉ា.... "

" លែងកូនយើងភ្លាម "

" ស្ងាត់មាត់ ! (លើកចង្អុលដៃធ្វើសញ្ញា) លោក... លោកប៉ាក្មេក ! លោកប៉ាហ៊ាននិយាយទេ ថាលោកប៉ាមិនដែលធ្វើរឿងនេះទៅកាន់អ្នកម៉ាក់ក្មេក? "

" ជារឿងយើងនឹងប្រពន្ធយើង "

" ក៏ជារឿងខ្ញុំនឹងប្រពន្ធខ្ញុំដែរ ! លោកប៉ាប្រើសិទ្ធការពារកូនស្រី ដែលត្រូវប្ដីវាយ ? ចុះលោកប៉ារបស់អ្នកក្មេងវិញ ! ប្រពន្ធមានតួនាទីលើកទឹកចិត្តប្ដី នឹងឈរពីក្រោយប្ដីនៅលើការសម្រេចចិត្ត តែមិនមែនបានន័យថាប្រពន្ធត្រូវមកគ្របក្បាលប្ដី ហើយថែមទាំងដាក់សម្ពាធឲ្យប្ដីមិនឈប់ ! ប្រពន្ធបែបនេះ គេហៅថាប្រពន្ធចោម្សៀត "

" តែមានស្រី ! "
យូរីកករលាស់ដៃចេញពីគាត់*

" ចុះឪនាងមិនមានស្រីទេ? មនុស្សប្រុស ៨០%គឺបែបនេះ ហើយអាសល់ ២០% ដែលល្អនុះ មិនមែនយើងនឹងឪនាងទេ ! បន្ទោសរឺក៏ឃាត់ឃាំងឪពុកនាងសិន ចាំមកណែនាំយើង ! មែនដែរទេលោកប៉ាក្មេក? "

ភរិយាកំណាន់Where stories live. Discover now