ភាគ២២

461 39 0
                                    

[.....]

រាត្រីដ៏ស្ងាត់ជ្រងុំ បន្សល់នៅបុរសនៅលើសាឡុងយ៉ាងស្ងៀមត្រឹម ជាមួយខ្យល់ដង្ហើមដ៏តានតឹង នឹងអារម្មណ៍អាប់អួរហាស្ដីមិនចេះ ។ ពេលនោះគាត់ចង់ទៅតាមនាង ចង់សុំទោសនាង តែហេតុអីក៏គាត់ហើបមាត់មិនរួចទៅវិញ គាត់សួរខ្លួនឯងម្ដងហើយម្ដងហើយទៀត គាត់រកចម្លើយឲ្យរកហេតុមិនឃើញថាតើគាត់ត្រូវធ្វើបែបណាបន្តទៀតទេ ។

" តើអូនដឹងរឿងនោះ.... "

គិតហើយ ជុងយ៉ុន ស្មានដឹងភ្លាមថា ច្បាស់ជាមកពី យូរី មិនខាន ក្រោយមកគាត់បានក្រឡេកឃើញទូរស័ព្ទរបស់ ណាយ៉ុន ដែលនាងទុកចោលគ្រប់យ៉ាង ចាកចេញទៅមិនយកអ្វីទៅទាំងអស់ លើកលែងស្នេហា បេះដូង នឹងកូនរបស់គេ នាងបានយកទៅបាត់ហើយ ។ ជុងយ៉ុន លើកដៃជូតទឹកភ្នែក ចាប់យកទូរស័ព្ទនោះមកបើកមើល ឃើញថាគាត់បានចូលទៅកាន់ប្រអប់សារនោះ ជាមួយអ្វីដែលគាត់ស្មានមិនដល់ វីដេអូគាត់នឹង យូរី ? ប៉ុនែ្តគាត់ចាំបានច្បាស់ ថាគាត់មិនបានមានអ្វីជាមួយស្រីម្នាក់នោះឡើយ ។ ជុងយ៉ុន ចងចាំភ្លាមៗថាក្នុងផ្ទះនេះក៏មានកាមេរ៉ាសុវត្ថិភាពដែរ ។ បន្ទាប់មក ជុងយ៉ុន ពិតជាបានឃើញនឹងលឺគ្រប់យ៉ាងមិនឲ្យខ្វះ គាត់បានចេញទៅភ្លាមៗជាមួយទូរស័ព្ទក្នុងដៃ លុះពេលមកដល់ ជុងយ៉ុន បានឃើញថា យូរី នៅអង្គុយស្ងៀមៗជាមួយផ្លែឈើក្នុងចាន ដោយមាន ឃីម ឈរនៅឆ្ងាយល្មមពីនាង ។ មិនឲ្យយូរ ជុងយ៉ុន បានចូលទៅរកនាងភ្លាមៗចាប់ដៃនាងក្រោកឡើងស្វាគមន៍ដោយបាតដៃរបស់គាត់ ធ្វើឲ្យនាងដួលទៅលើសាឡុងវិញភ្លាមៗ ។

" ជុងយ៉ុនបង... "
យូរី យកដៃខ្ទប់ថ្ពាល់មើលទៅគាត់*

" នាង ! នាងធ្វើអីខ្លះ នាងដឹងខ្លួនទេ? (គប់ទូរស័ព្ទទៅក្បែរនាង) យើងប្រាប់ហើយមែនទេ កុំចេះដឹងរឿងរបស់យើង (ចាប់សក់នាងទាញឡើង) តែនាងរឹង ហើយផ្គើនណាស់ "

ផ្លាច់ !  ការទះលើកទីពីរបានបង្ហាញឡើង ធ្វើឲ្យ យូរី យំយ៉ាងខ្លាំង នឹងចាប់ដៃគាត់ទប់សុំក្ដីមេត្តា ។

" តែខ្ញុំស្រលាញ់បង ! បងដែលយល់ទេ? "

" តើយើងមិនដែលស្រលាញ់នាងទេ ! ហើយយើងក៏មិនដែលធ្វើបាបនាងដែរ តែគ្រប់យ៉ាងមកពីនាងនឹងហើយ នាងរឹង នាងចង់គ្រប់គ្រងយើង យើងស្អប់រឿងនេះបំផុត ! នាងធ្វើឲ្យប្រពន្ធកូនយើងរត់ចាកចេញពីយើង នាងគិតថានាងអាចនៅសុខស្រួលទេ? ឆ្លើយមកថាអាណាគេជាឪពុកកូនក្នុងពោះនាង? បើមិននិយាយទេ យើងនឹងវាយនាងទាល់តែរលូតកូននោះមិនខានឡើយ "

ភរិយាកំណាន់Where stories live. Discover now