រង់ចាំ🍂ភាគទី1

1.1K 77 2
                                    

ស្នេហា គ្រួសារ ដែលធ្លាប់តែមានភាពផ្អែមល្ហែម ក៏ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរអស់មួយរំពេចដោយពាក្យថា...សង្គ្រាមនៃប្រទេសជាតិ។ ក្នុងឆ្នាំដែលស្រុកទេសធ្លាប់តែសុខសាន្តប្រែជាមានតែសម្លេងសន្ធឹកស្នូរកាំភ្លេីងបាញ់ប្រហារ ជនឈ្លានពានប្រទេស ធ្វេីអោយប្រជានជនទាំងឡាយ គ្រួសារ ព្រមទាំងរូបខ្ញុំត្រូវរស់បែកបាក់ស្វាមីដោយអាក់ខានមិនបាន

« រាជការសូមជម្រាបដំណឹងដល់លោក Kim Namjoon ! នៅរយ:ពែលបីថ្ងៃក្រោយលោកត្រូវបានអិញ្ចេីញអោយចូលរួមបម្រេីកងទ័ព្ធទាហានក្នុងសមរភូមិ!! »
លឺដំណឹងនេះភ្លាម ទ្រូងខ្ញុំស្ទេីរតែប្រេះបែកជាបំណែក តេីដល់ពេលដែលខ្ញុំត្រូវរស់ឆ្ងាយស្វាមីហេីយមេនទេ!

« បង!...» ខ្ញុំហៅឈ្មោះប្តីស្រាលៗបែរទៅរកគាត់ជាមួយទឹកភ្នែកហូររហាម លេីកដៃបិទទ្វាស្ទេីរមិនជិត។ គាត់ប្រញាប់មកអោបលួងលោមខ្ញុំភ្លាម ទាំងដែលខ្លួនគាត់កំពុងតែរលីងរលោងនេត្រាដូចគ្នា

ប្តីសម្លាញ់អូនអឺយ..ប្រហែលនេះជាកម្មវេរារបស់ពួកយេីងទាំងពីរហេីយ។

ខ្ញុំមានឈ្មោះថាKim Seokjinអាយុ25ឆ្នាំឯស្វាមីខ្ញុំមានឈ្មោះថាkim Namjoonអាយុ26ឆ្នាំ ពួកយេីងទាំងពីរគឺជាគូរស្នេហ៍ភេទដូចគ្នាដែលខ្ញុំមាននាមជាប្រពន្ធរបស់គាត់។ វាចម្លែកណាស់មេនទេដែលខ្ញុំនឹងគាត់ជាមនុស្សប្រុសដូចគ្នាចុះហេតុអ្វីខ្ញុំមិនមានឈ្មោះចូលធ្វេីសង្គ្រាមនឹងគេ ព្រោះតែខ្ញុំជាមនុស្សប្រុសមួយប្រភេទដែលអាចមានកូនបាន ខ្ញុំទន់ខ្សោយ សុខភាពមិនមាំមួនដូចជាបុរសទូទៅនោះទេហេតុនេះខ្ញុំគ្មានភាគរយឈរឈ្មោះជាទាហានឡេីយ។ ពួកយេីងគឺជាគ្រួសារតូចមួយដែលការរៀបការគឺកេីតឡេីងអំពីរចិត្តនឹងចិត្ត ម៉ាក់នឹងប៉ាក៏មិនបានប្រកែកដែរ។ ខ្ញុំសុំមិននិយាយរឿងប្រវត្តិស្នេហារបស់ខ្ញុំប្រាប់អ្នកទាំងអស់គ្នាទេ ចាំដឹងនៅពេលក្រោយៗទៅចុះ។

ពួកយេីងបានរួមរស់ជាមួយគ្នាជាលក្ខណៈ:គ្រួសារអស់រយ:ពេលបួនឆ្នាំ ហេីយក៏បានរៀបការរួចរាល់ហេីយដែរ តែជាអកុសលស្រុកទេសប្រែជាមានសង្គ្រាមមួយរំពេច ខ្ញុំធ្វេីចិត្តមិនបានទេ តេីអ្នកណាដាច់ចិត្តអោយប្តីដែលកំពុងតែអោបជាប់ទ្រូងទៅប្រថុយស្លាប់បែបនឹងនោះ!!

🍂រង់ចាំ🍂Where stories live. Discover now