រង់ចាំ🍂ភាគទី14

238 31 0
                                        

« អូនយំមេនទេអម្បាញ់មិញ»

« ទេ...ប្រុសឆ្កួតអូនមិនមេនក្មេងរំអួយយំនោះទេ »

« តែអូននៅតែជាកូនក្មេង »

« ជាកូនក្មេងយ៉ាងមិចអូនអាយុជិតសែសិបហេីយ បងទេទេីបក្មេង! »

« អត់ទេអូននៅតែជាក្មេង...ជាក្មេងរបស់បង » នាយកម្លោះចាប់អោបកាយតូចជាប់ណែនក្នុងផែនទ្រូងហាក់ដូចជាស្រឡាញ់ខ្លាំងណាស់អិញ្ចឹង ជីនបានត្រឹមញរញឹមស្រាលៗលេីផ្ទៃមុខ វេលាដែលគេទន្ទឹមរងចាំវាក៏បានមកដល់វិញដែរ

( មេនហេីយអូននៅតែជាកូនក្មេង ជាកូនក្មេងរបស់បង ពាក្យនេះកាលពីពួកយេីងផ្តេីមស្នេហ៍ដំបូងបងតែងតែហៅអូនថា...ក្មេងតូច! )

« អេកក្មេងតូច...ឆ្នាស់ឆ្នេីមសម្បេីមណាស់ »

« ក្មេងតូចល្ងង់ៗដូចអូននេះបងទៅជាប់ស្នេហ៍បានម្តេច »
ពាក្យនេះហេីយកាលពីគាត់សុំស្នេហ៍ខ្ញុំដំបូងគាត់តែងថាខ្ញុំល្ងង់ៗ តែគាត់បែរជាមកជាប់ស្នេហ៍ជាមួយក្មេងល្ងង់ៗដូចជាខ្ញុំទៅវិញ

« ក្មេងតូចរបស់បង បងនឹងការពារអូន »

ស្រមៃឃេីញអតីតកាលខ្លួនចេះតែចង់យំតែចំប្រឹងទប់មិនអាចអោយហូរបានទេព្រោះថាទឹកភ្នែកគេគឺជាឈាម។ តែអំឡុងពេលនេះខ្លួនកំពុងមានក្តីសុខ មានក្តីសុខដែលគាត់ត្រឡប់មក មានក្តីសុខដែលមានគាត់អោបសារជាថ្មីនឹងមានក្តីសុខកាលដែលគាត់បានលង់ស្រឡាញ់គេដោយចិត្តនឹងចិត្តដូចដេីម

« និស្ស័យស្នេហ៍យេីងទាំងពីរពិតជាមិនព្រាត់ពិតមេន បងក៏ត្រឡប់មករកអូនតាមការសន្យា » jin

« ហឹមអូននិយាយអីនឹង! »

« គឺ...គឺគ្មានអីទេ អូនគ្រាន់តែសប្បាយចិត្តកាលដែលបងមកស្រឡាញ់មនុស្សដូចអូន »

« មនុស្សដូចអូនយ៉ាងមិច? »

« ហឹមអ្នកណាក៏ដឹងថាអូនជាមនុស្សចម្លែកដែរ បងគិតមេីលថាអូនចម្លែកឬអត់? »

« ទេ...អូនមិនចម្លែកទេ អូនគួរអោយស្រឡាញ់ច្រេីនជាង »

« ហិប្រុសនេះមាត់ផ្អែមដល់ហេីយណ៎...» ជីនលេីកចង្អុលដៃបោសវាស់ទៅបបូរមាត់ប្រុសកម្លោះថេីរៗប្រេីក្រសែរភ្នែកទាក់ទាញមនោសញ្ចេតនាស្នេហាអោយក្តីស្នាហ៍មួយនេះកាន់តែឆាបឆេះឆួលក្នុងអោរា

🍂រង់ចាំ🍂Where stories live. Discover now