រង់ចាំ🍂ភាគទី11

259 39 6
                                        

នាយអោបក្រសោកកាយជីននៅក្នុងផែនទ្រូងថេីបញីញក់ស្រទាប់ថ្ពាល់មុខមាត់នឹងក្លិនសក់ហាក់ដូចជាធ្លាប់បានធ្វេីបែបនេះពីមុនមកអិញ្ចឹង

« ពិននេះគ្រប់គ្រាប់ទេ អូនបាត់រងារទេ...»

« បាត់រងារហេីយ កក់ក្តៅណាស់ » រាងតូចពួកសង្ងំយំក្នុងទ្រូងនាយកម្លោះមិនហ៊ានងេីបមុខមកវិញខ្លាចថាគាត់អាចនឹងឃេីញទឹកភ្នែកដែលជាឈាមរបស់ខ្លួននោះមិនខាន។

( អូនមិនអាចទប់ទឹកភ្នែកបែបបានបន្តរទៀតទេ...ហ្ហឹកអូនចង់ប្រាប់បងណាស់ថាពួកយេីងជាប្តីប្រពន្ធនឹងគ្នា អូនចង់ប្រាប់បងថាអូនបានរង់ចាំបងគ្រប់វេរា អូនចង់អោយបងដឹងណាស់ប្តីសម្លាញ់ តែការពិតនេះវាគួរអោយខ្លាចពេកអូនគ្មានលិទ្ធភាពនឹងប្រាប់បងទេ...)

ការពិតខ្លះយេីងក៏មិនចាំបាច់ចង់ដឹងដែរ ព្រោះបេីដឹងហេីយវាធ្វេីអិយយេីងឈឺចាប់ យេីងកុំបាច់ចង់ដឹងអី

កាលដែលជីនលាក់ការពិតទាំងអស់ដោយបណ្តោយតាមឧបនិស្ស័យ ព្រោះតែមិនចង់អោយគាត់ដឹងថាគេមិនមេនជាមនុស្ស មិនចង់អោយគាត់ដឹងថាគេបានស្លាប់ជាយូរមកហេីយ បេីគាត់ដឹងការពិតនោះគ្រប់យ៉ាងដែលគេខំសាងវានឹងរលាយ គាត់នឹងខ្លាចគេគាត់នឹងទទួលយករូបគេមិនបាន

« ហេតុអីក៏បងយំ? »

« បងមិនដឹងទេ បងគ្រាន់តែដឹងថា ក្នុងចិត្តបងនេះឈឺចាប់ ធ្លាប់ទេមានមនុស្សម្នាក់កំពុងតែដង្ហោយហៅយេីង! »

( ហេតុអីមិនធ្លាប់នោះ អូនធ្លាប់លេីសពីធ្លាប់ទៅទៀត អ្នកដែលដង្ហោយហៅបងគឺជារូបអូន )

« បងតែងយល់សុបិន្តអាក្រក់គ្រប់ពេល យល់សុបិន្តឃេីញមនុស្សប្រុសម្នាក់ស្រែកហៅបងអោយត្រឡប់មក ស្រែកទួញសោកដង្ហោយហៅបងគ្រប់ពេលវេលា តេីសុបិន្តនោះគឺជារឿងពិតទេ? »

( វាជារឿងពិតណាលោកប្តី គឺអូន គឺអូនជាអ្នកស្រែកទួញសោកដង្ហោយហៅឈ្មោះបង! ) គ្រប់ម៉ាត់ជីនចង់បន្លឺវាចេញពីមាត់ណាស់ តែខ្លួនបានត្រឹមនិយាយក្នុងចិត្តលាក់ទុក្ខាក្នុងងអោរាតែប៉ុណ្ណោះ

« វាអាចគ្រាន់តែជាសុបិន្តដែលបងនៅជំពាក់កម្មកាលពីអតីតជាតិ បងអាចបានសន្យានឹងនរណាម្នាក់តែបងក៏មិនបានបំពេញ! »

🍂រង់ចាំ🍂Where stories live. Discover now