រង់ចាំ🍂ភាគទី4

325 46 2
                                    

« អត់ទេ...គាត់មិនបានស្លាប់ ឈប់សំពះខ្ញុំហេីយនាំគ្នាចេញទៅ ខ្ញុំត្រូវរងចាំប្តីខ្ញុំមកវិញ ចេញ! ចេញ!»

« អ្នកប្រុសបានហេីយ គាត់ស្លាប់ហេីយ »

« ទេ!...ប្តីខ្ញុំមិនបានស្លាប់ គាត់ប្រាប់ខ្ញុំច្បាស់ណាស់ថាអោយខ្ញុំរង់ចាំគាត់ មេនទេកូន! អឹម...កូនខ្ញុំក៏និយាយបែបនឹងដែរពួកលោកចេញទៅ ខ្ញុំអង្គុយរងចាំប្តីខ្ញុំទៀត!!! »

ខ្ញុំបែរជាឈប់យំភ្លាម ងេីយនិយាយសម្លេងជាមនុស្សគ្មានសតិចេញមក។ នាយទាហានជាច្រេីនចូលមកលួងលោមខ្ញុំហេីយក៏សំពះខ្ញុំជាលេីកចុងក្រោយមុននឹងឡេីងឡានចេញទៅវិញអស់ សល់តែមីងដាឈរយំស្រណោះរូបខ្ញុំពន់ពេក គាត់ហៅខ្ញុំមិនលឺ ខ្ញុំមិនឆ្លេីយ ខ្ញុំគិតតែពីអង្គុយយោលខ្លួនលេីកៅអីឈេីលេីកម្រាលព្រំក្រហម បែរមុខទីរកទ្វាចាំវត្តមានប្តីខ្ញុំមកវិញ

« អ្នកប្រុស ហុឹកៗ~~មីងសុំអង្វរឈប់ទៅណា យេីងទៅនៅកន្លែងផ្សេងវិញណា...»

« អត់ទេមីង...ខ្ញុំមិនទៅណាទេ តិចទៀតប្តីខ្ញុំមកវិញហេីយ ខ្លាចគាត់រកខ្ញុំមិនឃេីញ » ខ្ញុំនៅតែនិយាយដដែលៗទោះពេលនេះស្ទេីរតែឆ្កួតក៏ដោយ តែគ្មានថ្ងៃខ្ញុំចេញពីផ្ទះនេះទៅណាចោលគាត់ទេ គាត់សន្យានឹងខ្ញុំច្បាស់ណាស់។

ផឹង! ផឹង! ផឹង!

ថ្ងៃដ៏កំសត់ទុរយសគ្រោតគ្រាត ក៏បែរជាមកផ្ទួនៗគ្នាក្នុងជីវិតខ្ញុំ គ្រាប់បែកបានទម្លាក់ចុះមកចំទីតាំងដែលខ្ញុំកំពុងតែរស់នៅធ្វេីអោយដំបូលផ្ទះប្រេះបែកអស់មួយចំហៀងអ្នកភូមិផងប្រញាប់រត់រកកន្លែងជ្រោកគេចពីគ្រាប់ផ្លោងទាំងឡាយ មីងដាទាញខ្ញុំអោយចេញពីកៅអី គាត់យំអហ្វរអោយខ្ញុំរត់

« អ្នកប្រុសគ្រាប់បែកទម្លាក់មកហេីយ តោះយេីងរត់គេចទៅណា អ្នកប្រុសរត់ទៅអ្នកប្រុស!!!! ខ្មាំងសត្រូវច្បាស់ជាមកដល់មិនខាន ហុឹក~~អ្នកប្រុសមកតាមមីងមក!!!  »

« មីង...ខ្ញុំអរគុណមីងដែលបានមេីលថែរខ្ញុំកន្លង មីងទៅចុះ ខ្ញុំសុខចិត្តស្លាប់ទីនេះក៏មិនទៅណាដែរ ខ្ញុំនៅរង់ចាំប្តីខ្ញុំណាមីង!!!ហុឹកមីងទៅចុះ... »

🍂រង់ចាំ🍂Where stories live. Discover now