រង់ចាំ🍂ភាគទី8

244 39 1
                                    

« ហូយឈឺក្បាលណាស់លោក...» មិត្តទាំងប្រាំបានចេញពីបន្ទប់រៀងៗខ្លួនដោយពត់ពែនខ្លួនចុះឡេីង តែពេលនោះស្រាប់តែនាំគ្នាដកករចំហរមាត់...

« ហូយអ្នកបម្រេីច្រេីនម្លេះ! »

« អេីកាលពីយប់និយាយថាឃេីញមានតែkaiនឹងលោកជីនឥឡូវមានអ្នកបម្រេីតេី ហូយបង្អួចបេីកទៀត! » មេនហេីយអ្នកបម្រេីមកគ្រប់ទិសទី កំពុងរៀបចំបោសសម្អាត ឯបង្អួយចក៏បេីកធ្វេីអោយពន្លឺចាំងចូលពេញសេតវិមាន។

« ពួកឯង រៀបចំឥវ៉ាន់ទៅហី ឆាប់នាំអាjoonត្រឡប់ទៅផ្ទះវិញទៅតោះ! » sugaជាមនុស្សពិនកត់សម្គាល់គេមិនស្រួលជាមួយសេតវិមាននេះប៉ុន្មានទេ

« អឺមេនតេី តោះៗចឹង! »

« ឈប់ចុះឯណាNamjoonនោះ ស្មានណាបានវាងេីប!»

« វានៅឯខាងលេី...នោះចុះមកហេីយ» ជីមីនឧទានឡេីងដោយឃេីញនាយចុះមកមានទឹកមុខញញឹមយ៉ាងស្រស់ចុះមកព្រមៗគ្នាជាមួយនឹងjin

« តោះNamjoonរៀបឥវ៉ាន់មកពួកយេីងត្រឡប់ទៅផ្ទះវិញ! »suga

« នេះអ្នកទាំងអស់គ្នាប្រញាប់យ៉ាងនេះហេស! ល្ងាចនេះមានកម្មវិធីបន្តិចបន្ទួចដែលខ្ញុំប្រារព្ធឡេីងអបអរសេតវិមាន! អ្នកទាំងអស់គ្នាមិនគិតចង់ចូលរួមសិនទេមេនទេ? »jinនិយាយទៅកាន់ពួកគេដោយដេីរមកឈរជិតនឹងNamjoon ញញឹមរាយមន្តស្នេហ៍ខាបព្រលឹងនាយទាំងរស់តែម្តង Namjoonមេីលយូរកាន់តែលង់ស្រឡាញ់ភ្លាម ទាំងមិនយល់ហេតុផល

« គឺ...គឺ »

« អឺមេនហេីយ ពួកយេីងនៅទីនេះចូលរួមសិនទៅព្រោះថាគាត់បបួលទៅហេីយ » ជីមីននិយាយឡេីង

« ឯងប្រាកដទេជីមីន» sugaខ្សឹបខ្សៀវជាមួយជីមីនព្រោះនាយពិតជាចង់ត្រឡប់ទៅវិញណាស់

« ហឺយហែងកុំគិតច្រេីនពេកទៅមេីល! វាគ្មានទៅស្អីទេ»
Sugaស្ងាត់មាត់ដូចគេចុកព្រោះរឿងកន្លងកេីតមកពីខ្លួនសង្ស័យតែផ្តាសពេក

« ល្អណាស់ៗ ចឹងពួកយេីងនៅចូលរួមកម្មវិធីលោកជីនសិនទៅ ចាំស្អែកត្រឡប់ទៅវិញ »Namjoonបន្លឺសម្តី គេញញឹមយ៉ាងស្រស់បាញ់ក្រសែរភ្នែកទៅរក
រាងតូចច្រឡឹងគ្រងឈុតក្រហមយ៉ាងស្រស់ស្អាតទាំងមិនដឹងថា...

🍂រង់ចាំ🍂Where stories live. Discover now