« ប្តីម្នាក់នេះស្រឡាញ់ប្រពន្ធណា៎ ស្រឡាញ់ខ្លាំងទៀតផង» នាយនៅតែនិយាយពាក្យស្រឡាញ់មិនចេះហត់ទាល់តែសោះ។ តែសម្រាប់ជីនពាក្យនេះអោយស្តាប់ដល់រាប់លានឆ្នាំទៀតក៏គេមិនជិនណាយដែរ នាយកាន់តែនិយាយ ស្នាមញញឹមជីនកាន់តែផុសឡេីងដូចជាស្រទាប់ផ្កា
« ប្រពន្ធក៏ស្រឡាញ់លោកប្តីខ្លាំងដែរ....»
ក៏ប៉ុន្តែ....អ្វីៗវាហាក់រក្សារនៅមិនបានយូរនោះទេ ក្តីសុខទេីបនឹងចាប់ផ្តេីម សុភមង្គ់ទេីបនឹងបានផ្សាភ្ជាប់ឡេីងវិញ បញ្ហាក៏ចេះតែចូលមកប្រៀបប្រដូចទៅនឹងពាក្យថា "ជីវិត"ដែលមិនមេនស្គាល់ពាក្យសុខរហូតទេ។
ផ្ទៃមេឃឡេីងពណ៍ខ្មៅងងឹតស្លុប សត្វក្អែកហោះហេីរស្រែកទ្រហឹងពេញកំពូលសេតវិមាន ព្រះអាទិត្យលិចបាត់ បន្សល់តែព្រះច័ន្ទចំណិតពណ៍ក្រហមចូលមកជំនួស។ Namjoonហាក់ភ្ញាក់ផ្អេីលនឹងព្រឹត្តការណ៍នេះ ទេីបខ្លួនកាន់ដៃរាងតូចជាប់មិនហ៊ានព្រលែង
« ជីនជីន មានរឿងអីទៅ? »
« ថ្ងៃពេញបោរ! » ត្រូវហេីយ វាជាថ្ងៃពេញបោរ ជាថ្ងៃដែលព្រលឹងបិសាចត្រូវបានធ្លាក់ចុះ នឹងជាថ្ងៃដែលមហិទ្ធរិទ្ធសាកសិទ្ធ អាចបំផ្លាញ់ថាមពលបិសាចដូចជាគេបាន។
ជីនដឹងហេតុការណ៍មិនស្រួលភ្លាម មាត់ប្រែជាញ័រប្រឹងចាប់ដៃលោកប្តីយ៉ាងណែនមិនហ៊ានព្រលែងទេ
« ម្ចាស់ប្រុសពួកវា...ពួកវាមកហេីយ!! »
« ហឹស! យេីងទុកអោកាសអោយពួកឯងស្រួលពេកហេីយមេនទេ ពួកអាមនុស្សលោភលន់!! » kaiចូលមកប្រាប់ដំណឹង បានដឹងអំពីរវត្តមានមិត្តភក្តីNamjoonបានឈាមជេីងចូលមកទីនេះម្តងទៀត។ ជីនប្រែភ្នែកទៅជាពណ៍ក្រហមច្រាល តែ...
« លោកប្តី! » គេមិនអាចបង្ហាញសាវតាអោយលោកប្តីបានឃេីញទេ យ៉ាងណាក៏មិនអាច
« ជីននេះមានរឿងអីទៅ! »
« Namjoonចេញមក!..កូនប្រុសកូនចេញមក!.អាបិសាចឆាប់ដោះលែងមិត្តរបស់យេីងមក អាបិសាចឯងចេញមក!! »
សម្លេងចេចចាចនៅខាងក្រៅ Namjoonមេីលទៅមុខជីនភ្លឹសៗបែបមិនយល់។ ខ្លួនក៏ចង់ប្រេីមន្តសណ្តំលោកប្តីក៏ប៉ុន្តែ....
YOU ARE READING
🍂រង់ចាំ🍂
Romanceអូននឹងរង់ចាំបង ចាំរហូតទាល់តែបងត្រឡប់មករកអូនវិញម្តងទៀត!!.. ______________ ប្រលោកមលោកមនោសញ្ចេតនាbl អភីនិហា អបិយជំនឿ សេចក្តីស្រឡាញ់ដ៏សែនផ្អែមល្ហែមត្រូវបែកបាក់ នឹងការស៊ូរងទុក្ខលំបាករងចាំជួបវត្តមានមនុស្សដែលខ្លួនស្រឡាញ់ សូមអានដោយការទទួលខុសត្រូវ
