រង់ចាំ🍂ភាគទី15

258 29 0
                                        


« កុំបាច់ស្បថ៍អី អូនជឿបង ជឿជាក់ថាបងពិតជាស្នេហ៍អូនដោយស្មោះពិតមេន »

« បាទ...» កាយទាំងពីរក៏បានចំណាយពេលវេលាសាងសេចក្តីសុខជាមួយគ្នាក្នុងបន្ទប់ដុតដោយភ្លេីងទៀនក្រហមដោយគ្មានអ្វីមករំខានសោះឡេីយ។ ដោយឡែកក្នុងបន្ទប់ផ្នែកខាងក្រោម មិត្តភក្តិទាំងប្រាំរបស់Namjoonកំពុងតែដេីរទៅវិញទៅមកពេញបន្ទប់ រកគំនិតដោះស្រាយបញ្ហារំដោះមិត្តខ្លួនចេញពីក្រញាំបីសាចនេះអោយទាល់តែបាន។

« ពួកយេីងគិតធ្វេីយ៉ាងណាទៅ វាបានពង្វក់Namjoonកាន់តែខ្លាំងឡេីងៗហេីយ » suga

« មេនហេីយពួកយេីងមិនអាចនៅទីនេះយូរបានបន្តរទៀតទេ មានតែរកវិធី!! » ជុងហ្គុក

« តែពួកឯងទាំងពីរ យេីងគិតថាគាត់មិនអាក្រក់ទេមេីលទៅគាត់ស្រឡាញ់Namjoonពិតមេន » សម្តីជីមីនបានបង្កជាការមិនពេញចិត្តដល់សូហ្គាភ្លាមៗ។ សូហ្គាស្ទះមកទាញកអាវកន្ត្រាក់តាមអារម្មណ៍ខឹងតែក៏បានមិត្តៗគេជួយឃាត់

« បិសាចមានមួយក្បាលណាវាល្អទៅ ឯងកុំយកមនោសញ្ចេតនាធ្វេីអោយបាត់បង់មិត្តភក្តិរបស់ពួកយេីងនោះ!! »

« ហ្ហឹកៗ»
ជីមីនភ័យក៏លួចបេីកទ្វាទៅបន្ទប់ពួនសង្ងំយំតែឯងបាត់។ គេគ្រាន់តែនិយាយតាមការមេីលឃេីញ ទោះដឹងថាគាត់ជាបិសាច តែតាមសកម្មភាពទង្វេីគាត់ធ្វេីនឹងក្រសែរភ្នែកដែលគាត់មេីលទៅNamjoonពិតជាស្រឡាញ់ដោយស្មោះមេន។

« sugaស្ងប់អារម្មណ៍សិនទៅ នេះឯងមិនគួរសម្តីធំដាក់ជីមីនទេ » taeyhung

« ហឺយ យេីង...»

« យេីងដឹងថាឯងបារម្ភពីសុវត្ថិភាពNamjoon ពួកយេីងវិញក៏ដូចគ្នាដែរមិនខុសពីឯងទេ តែឯងត្រូវតែត្រជាក់ចិត្តសិនទៅ » jhopeនិយាយដែលធ្វេីអោយសូហ្គាស្ងាត់មាត់ជ្រៀប

« យេីងមិនអាចរង់ចាំបានយូរទៀតទេ យេីងត្រូវតែចាកចេញពីសេតវិមាននេះអោយបានជាដាច់ខាត »

« ចុះឯងចង់ធ្វេីយ៉ាងមិចទៅ! »

« ពួកយេីងមានតែរកភស្តុតាងបញ្ជាក់ដេីម្បីបង្ហាញប្រាប់ទៅអាjoon ទោះជាយ៉ាងណាពួកយេីងគួរតែនាំវាចេញពីទីនេះ នៅពេលទៅដល់ផ្ទះវាសឹមនិយាយរឿងនេះប្រាប់លោកអ៊ំនឹងសុំជំនួយពីពួកគាត់ មានតែវិធីនេះទេល្អបំផុត ព្រោះពួកយេីងសុទ្ធតែជាមនុស្សគ្មានលិទ្ធភាពឯណាទៅតរតាំងជាមួយបិសាចកាចសាហាវដូចវាទេ » គំនិតsugaបានបង្ហាញមកយ៉ាងច្បាស់ អ្នកទាំងបីយល់ស្របតាមគំនិតនេះ ដោយម្នាក់ៗត្រូវចាប់តាមដានពីគាត់ជានិច្ច។ រួចអ្នកទាំងប្រាំបានបំបែកគ្នាទៅបន្ទប់នីសល់តែjhopeម្នាក់បុណ្ណោះក្នុងបន្ទប់តែឯង

🍂រង់ចាំ🍂Where stories live. Discover now