រង់ចាំ🍂ភាគទី16

269 33 0
                                        

« ហឹស! យេីងដូចជាទុកអោយវារស់ស្រួលពេកទេដឹងទេីបបានជាពួកវាហ៊ានដល់ថ្នាក់នេះ ឯងត្រូវតែយកភស្តុតាងទាំងឡាយដែលពួកវារកបាន បំផ្លាញចោលអោយអស់ទៅ !!!»

« ទទួលបញ្ជាម្ចាស់ប្រុស »

« យេីងមិនព្រមអោយពួកវាយកប្តីរបស់យេីងចេញពីយេីងបានទេ វាគ្មានថ្ងៃនោះកេីតឡេីងឡេីយ..លោកប្តីរបស់យេីងនឹងរស់នៅទីនេះជាមួយយេីងរៀងរហូត!!! »

« លោកម្ចាស់ខ្ញុំអង្វរចុះ កុំសម្លាប់ពួកគេទាំងប្រាំអីយ៉ាងណាពួកគេក៏ជាមិត្តរបស់លោកប្រុសដែរ បេីលោកប្រុសដឹងគាត់នឹងខូចចិត្តដូចគ្នាមិនខាន »
ជីនស្ងាត់មាត់ខួរក្បាលកំពុងតែច្របូលច្របល់មិនដឹងថាដោះស្រាយបែបណា។ តែបេះដូងនឹងដួងចិត្តស្វាមីសំខាន់ជាងអ្វីទាំងអស់ បេីគាត់សុខគេក៏សុខ បេីគាត់ទុក្ខវិញគេដូចជាចុះរកនទាំងមូល

« យេីងមិនដែលដាច់ចិត្តនឹងសម្លាប់អ្នកណាទេឯងក៏ដឹង តែបេីពួកវាហ៊ានតែល្មេីស យេីងមិនអាចទុកជីវិតអោយពួកវាបានទេ!! ឯងត្រូវតែតាមដានពីអ្នកទាំងប្រាំនោះអោយជាប់»

« បាទម្ចាស់ប្រុស! » kaiឆ្លេីយដោយសម្លេងស្ងួតបន្តិចមិនដឹងថានាយមានរឿងអីលាក់លាមជាមួយជីនទេ។ ជីនអាចមេីលដឹងតែគេមិននិយាយតែប៉ុណ្ណោះ។ រួចគ្រប់យ៉ាងនៅទីនេះត្រឡប់មកជាដូចដេីមវិញ។


       ព្រឹកព្រលឹមថ្ងៃរះចាំងកំពូលចុងឈឺ បក្សាបក្សីហោះក្រវែលស្រូបពន្លឺស្វែងរកចំណីរាងខ្លួន ផ្ការីកសែនស្រស់កុឡាបក្រមដុះជុំវិញសេតវិមានសួនផ្កាធំល្វឹងល្វេីយគួរជាទីគាត់មេត្រី។ Namjoonរួមទាំងជីនបានមកចំណាយពេលវេលាជាមួយគ្នានៅទីនេះតែពីរអ្នកបន្លឺសូរសម្លេងក្អាកក្អាយហាក់មានសុភមង្គលខ្លាំងណាស់

« ហិចាប់អូនអោយបានមក អូននៅទីនេះ! »

« កុំរត់ជីនជីន បេីបងចាប់អូនបាន បកនឹងថេីបអូនអោយសឹកថ្ពាល់មិនខាន »

« អៅចាប់អូយបានសិនទៅ » ពួកគេរត់ដេញប្រលែងពីសួនកុឡាបក្រហមយ៉ាងរីករាយតែពីអ្នក ។ ជីនសេីចកក្អឹកក្រោមការសម្លឹងមេីលកាយវិការស្វាមីញញឹមរីករាយរត់មករកខ្លួនហេីយអោបស្រសោបកាយរបស់គេជាប់

🍂រង់ចាំ🍂Where stories live. Discover now