រង់ចាំ🍂ភាគទី2

328 47 1
                                    

« អ្នកប្រុស!..អ្នកប្រុស!..បានហេីយណាប្រយ័ត្នប៉ះពាល់ដល់ទារក » មីងដាជាអ្នកបម្រេីថ្មីដែលស្វាមីខ្ញុំរេីសមកអោយមេីលថែរខ្ញុំ។ ខ្ញុំក៏ងេីបពីដី ងេីបដេីរទាំងគ្មានកម្លាំងចូលទៅក្នុងផ្ទះភ្លាម មកដល់ក្នុងផ្ទះដែលធ្លាប់តែមានសម្លេងស្វាមីខ្ញុំស្តែកហៅថា Jin ! jin!..ពេលនេះវាស្ងាត់ជ្រងំ វាមានតែភាពត្រជាក់ស្រេប ចាប់ផ្តេីមធ្វេីអោយខ្ញុំនឹងកូនរងារមកភ្លាម

« អ្នកប្រុសទៅអង្គុយសម្រាកសិនទៅណា.ចាំខ្ញុំទៅធ្វេីស៊ុបមកអោយ»

« បាទអរគុណណាមីង » គាត់ចេញទៅបាត់ទុកអោយខ្ញុំអង្គុយក្នុងផ្ទះមានអារម្មណ៍ថាល្ហល្ហែវ ខ្ញុំបិតភ្នែកត្រៀមធ្វេីចិត្តអោយស្ងប់ដេីម្បីមានកម្លាំងកំហែងក្នុងខ្លួនរងចាំវត្តមានគាត់ត្រឡប់មកវិញនឹងចាំមេីលថែរកូនក្នុងផ្ទៃ

« កូន..ម៉ាក់នឹងមេីលថែរកូនអោយល្អបំផុតណា រងចាំប៉ាកូនត្រឡប់មករកពួកយេីងវិញ »

ខ្ញុំសង្ឃឹមថាសង្គ្រាមឆាប់ចប់គាត់នឹងបានមករកខ្ញុំវិញហេីយពួកយេីងប្រាកដជាបានសាងគ្រួសារមួយរស់នៅជាមួយគ្នាមានក្តីសុខដូចពីដំបូង។ ខ្ញុំតែងស្រមៃបែបនេះជាមួយគាត់ គាត់ក៏បាននិយាយពាក្យបែបនឹងដែរថា...

« បងចង់អោយកូនរបស់យេីងធំឡេីងធ្វេីជាកូនដ៏ល្អបំផុតដូចជាអូន ហេីយបងចង់នាំអូននឹងកូនដេីរលេងជុំវិញពិភពលោកជាមួយគ្នា »

« ហិហិ » ខ្ញុំសេីចេញមកទាំងជ្រាបទឹកភ្នែក សម្តីគាត់និយាយពីរោះខ្លាំងណាស់ កក់ក្តៅបំផុត មានសុភមង្គល់បំផុត ។

ខ្ញុំស្ទាបក្រោមពូកស្រាប់តែឃេីញក្រដាសមួយច្បាប់ ខ្ញុំដឹងជាងថ្ងៃទៅទៀតច្បាស់ជាស្នាដៃ ស្វាមីជេីងល្អមិនខាន

« អ្នកម៉ាក់! នេះជិតកេីតទៅជាម៉ាក់របស់គេហេីយនៅយំនឹកប្តីធ្វេីអី!..ប្តីនឹងមកវិញទេ កុំយំហេីយញុាំអាហារផងណាប្រយ័ត្នឈឺ »  ខ្ញុំសេីចហឹស រួចក៏ខ្ចប់វាទុកក្នុងទូ ដេីរមកដល់មុខបន្ទប់ទឹកស្រាប់តែឃេីញក្រដាស់ទៀតហេីយ..

« ងូតទឹកអោយស្រួលបួលណា ប្រយ័ត្នរអិលដួល អូនកំពុងមានផ្ទៃពោះ កុំយំដឹងទេបងដឹងថាអូនច្បាស់ជាយំទៀតហេីយ »  ខ្ញុំញញឹមទាំងទឹកភ្នែក គាត់នេះពូកែររកនឹកអោយខ្ញុំរំភេីបគ្រប់ពេល។ ខ្ញុំងូតទឹករៀបចំរួច ក៏ចុះមកខាងក្រោមសម្តៅមកបេីកទូរទឹកកកស្រាប់តែឃេីញក្រដាស់មួយទៀតហេីយ

🍂រង់ចាំ🍂Where stories live. Discover now