ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំចាំគាត់រហូត...ខ្ញុំចាប់ផ្តេីមមិនមាត់មិនក បាយទឹកចេះតែលេបដេីម្បីតែកូន កៅអីក្នុងផ្ទះលេីកម្រាលព្រំក្រហមបាក់បេុីក ខ្ញុំនៅតែអង្គុយចាំគាត់ជានិច្ច។សុខភាពផ្លូវចិត្តកាន់តែធ្លាក់ចុះ ព្រោះដំណឹងគាត់បន្តិចក៏ខ្ញុំមិនដែរ ដៃចាប់សរសេរអក្សរទាំងទឹកភ្នែកតក់ៗដេីម្បីយកទៅអោយគាត់ទៀតប្រាប់ថាខ្ញុំនឹកគាត់ណាស់ គាត់សុខទុក្ខយ៉ាងណាទៅហេីយ ស្លាប់ឬរស់
« អ្នកប្រុសអឺយ..ទាហានភាគច្រេីនសុទ្ធតែស្លាប់ក្នុងសង្គ្រាមទាំងអស់ មេីលទៅប្តីអ្នកប្រុសដូចជាគ្មានសង្ឃឹមទេ ព្រោះទីនោះទម្លាក់គ្រាប់ផ្លោងរាល់ថ្ងៃប្រជាជនក៏ផ្លាសទៅទីក្រុងអស់ហេីយ »
« អ៊ំកុំចេះតែនិយាយ ប្តីខ្ញុំគ្មានរឿងអីកេីតឡេីងទេ »
ខ្ញុំស្រែកកញ្ច្រោលទៅកាន់អ៊ំអ្នករត់សំបុត្រវិញ តែអ៊ំដាឃាត់រួចក៏ខ្ចប់សំបុត្រអោយគាត់ទៅ។ ដែលខ្ញុំហ៊ានអះអាងព្រោះថាខ្សែដៃគុចខៀវគាត់បានអោយមកខ្ញុំវានៅទែមានពណ៍ស្រស់ គាត់នៅមានជីវិតខ្ញុំដឹង!!« មិនដឹងថាបងសុខទុក្ខយ៉ាងណាទេ តែអូនដឹងថាបងមានជីវិត ឆាប់មកជួបអូនវិញណា » ខ្ញុំអង្គុយចុះកន្លែងដេីមអោបខ្សែដៃជាប់ពិសេសកូនតូចក្នុងពោះគេមិនចេះរករឿងខ្ញុំសោះនៅតែអង្គុយចាំជួបប៉ាគេជាមួយខ្ញុំរាល់ថ្ងៃ។
មីងដាឃេីញហេីយហត់ចិត្តជំនួសខ្ញុំ គាត់ចង់ឈប់បម្រេីខ្ញុំណាស់ព្រោះឥឡូវសង្គ្រាមកាន់តែរាលដាលថ្ងៃខ្លះមានគ្រាប់បែកទម្លាក់ជិតនេះក៏មាន ម៉ាក់នឹងប៉ាអង្វរអោយខ្ញុំភាសខ្លួនទៅ នៅទីនេះគ្មានសុវត្ថិភាពទេ តែខ្ញុំរឹងក្បាល មាន: ខ្ញុំមិនព្រមចេញពីទីនេះឡេីយ
« មីងគិតថាអ្នកប្រុសគួរតែឈប់រង់ចាំគាត់ទៀតទៅ ឥឡូវសង្គ្តៀមកាន់តែរាលដាលហេីយ »
« បេីមីងចង់ទៅក៏ទៅចុះ ខ្ញុំមិនទៅទេ ខ្ញុំរង់ចាំប្តីខ្ញុំ »
« ហឹម....»
ពីមួយខែទៅមួយខែ ដំណឹងគាត់បាត់ស្ងាត់ឈឹងមិនលឺបន្តិចសោះកាន់តែធ្វេីអោយចិត្តខ្ញុំរងគ្រោះពន់ពេក ថ្ងៃខ្លះដេកយំ ថ្ងៃខ្លះដេកសេីចនឹករលឹកដល់គាត់ពេក។ វាកន្លងអស់រយ:ពេលបួនខែជាងហេីយដែលគាត់ចាកចេញទៅមិនលឺដំណឹង ពោះខ្ញុំខែក្រោយច្បាស់ជាអាចសម្រាលបាន ស្រុកទេសកាន់តែវឹកវរ អ្នកភូមិសងខាងគេរេីចេញបណ្តេីរហេីយៗនៅឡេីយតែខ្ញុំអង្គុយរង់ចាំប្តីមិនព្រមទៅណា
YOU ARE READING
🍂រង់ចាំ🍂
Romanceអូននឹងរង់ចាំបង ចាំរហូតទាល់តែបងត្រឡប់មករកអូនវិញម្តងទៀត!!.. ______________ ប្រលោកមលោកមនោសញ្ចេតនាbl អភីនិហា អបិយជំនឿ សេចក្តីស្រឡាញ់ដ៏សែនផ្អែមល្ហែមត្រូវបែកបាក់ នឹងការស៊ូរងទុក្ខលំបាករងចាំជួបវត្តមានមនុស្សដែលខ្លួនស្រឡាញ់ សូមអានដោយការទទួលខុសត្រូវ