Owner Love MAFIA 🔞❤️ (1)

22.5K 678 2
                                    


Owner Love MAFIA 🔞❤️
( Part : 1 )

«ចោរ...ជួយផងចោរឆក់ការបូប» សម្លេងស្រ្ដីចំណាស់ស្រែកលាន់លឺខ្លាំងៗអមជាមួយនិងការភិតភ័យទៀតនោះគាត់មិនអាចធ្វើអ្វីបានទេក្រៅពីស្រែករកជំនួយ

ឌឹប! ព្រុស

«អាចង្រៃឲកាបូបមកនេះ» រាងតូចស្ដើងមានសម្រស់ស្រស់ស្អាតមានចិត្តល្អគ្រាន់តែលឺសម្លេងស្រែករកជំនួយភ្លាមក៏ស្លន់ស្លោមកជួយភ្លាមដោយឃើញថាចោរនោះមិនទាន់រត់បានឆ្ងាយពីស្ត្រីណាស់ម្នាក់នោះឡើយទើបគេរត់មកយ៉ាងលឿនហក់ធាក់អាចោរចង្រៃនោះពីក្រោយធ្វើឲវានោះដួលផ្កាប់មុខទៅលើដីភ្លាមៗ មិនចាំយូររាងតូចក៏កញ្ឆក់កាបូបពីដៃចោរនោះមកព្រមទាំងឆ្លៀតទាត់ចង្ការចោរនោះមួយជើងថែមទៀតទើបធ្វើឲចោរនោះសម្លប់ភ្លាមៗ

«នេះកាបូបរបស់លោកស្រី» រាងតូចដើរមករកស្ដ្រីចំណាស់ជូនកាបូបគាត់វិញជាមួយនិងស្នាមញញឹមទន់ភ្លន់និងតាមរបៀបមនុស្សរួសរាយបណ្ដាលឲស្រ្ដីចំណាស់អត់និងញញឹមតបវិញមិនបានទោះក្នុងចិត្តកំពុងភ័យនៅឡើយក៏ដោយ

«អូ...អរគុណឯងច្រើនហើយ.! មានត្រូវរបួសត្រង់ណាដែលទេ» ស្ដ្រីចំណាស់សួរទាំងបារម្ម

«មិនមានរបួសអីទេ តើលោកស្រីស្គាល់លេខទូរស័ព្ទប៉ូលីសនៅទីនេះទេបើស្គាល់សូមជួយខលទៅឲមកឃាត់ខ្លួនជនពាលនោះផងព្រោះខ្ញុំមិនស្គាល់លេខប៉ូលីសនៅទីនេះទេ»

«មិនមែនជាអ្នករស់ Seoul ទេឬ?»

«បាទមែនហើយខ្ញុំគ្រាន់តែជាអ្នកនៅតាមខេត្តទើបមកទីនេះថ្ងៃដំបូង ក៏កំពុងរកកន្លែងស្នាក់និងការងារធ្វើផងដែល» រាងតូចពោលទាំងញញឹមជាប់ស្ដ្រីចំណាស់តាមមើលមុខឡើងភ្លឹកតែម្ដងហើយមើលចុះគួរឲស្រឡាញ់ខ្លាំងណាស់តែតាមមើលក៏ឆ្នាស់ណាស់ដែលហើយ

«គួរឲស្រឡាញ់ណាស់.!ឯងឈ្មោះអ្វី» ពោលសរសើរដោយមិនភ្លេចសួរឈ្មោះអ្នកចំពោះមុខផងដែល

«ឈ្មោះគីម ថេយ៉ុង ចុះលោកស្រីវិញនោះ»

«យើងឈ្មោះ ចន ខាលរ៉ាហ្វៀ ឬហៅថាជំទាវ ចនចា៎ស»

«អូ...សុំទោសខ្ញុំខ្វះការគួរសមចំពោះលោកជំទាវពេកហើយ សុំទោសៗ» រាងតូចថេយ៉ុងអោនសុំការអភ័យទោសលោកជំទាវចនយ៉ាងញាប់ស្អេករកតែលោកជំទាវឃាត់មិនទាន់

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now