Owner Love MAFIA 🔞❤️ (21)

9.7K 392 0
                                    

Owner Love MAFIA 🔞🔥
Part : 21

«ម៉ាក់!! ថេយ៍ទៅវិញហើយហ៎» ណាមជូន គ្រាន់តែមកដល់ផ្ទះភ្លាមក៏ស្រែកសួរអ្នកម៉ាក់រកប្អូនតែម្ដងដោយនៅក្នុងដៃមិនដឹងជាមានអ្វីខ្លះស្រពីងស្រពោង

«កូនថេយ៍ទៅវិញហើយ!! ចុះកូនមកវិញស្មើនេះនៅទីនោះមិនរវល់ទេហ្ហេស??»

«អត់រវល់ទេម៉ាក់គេឲសម្រាកមួយល្ងាចទៀត»

«អ៎ ហើយទិញអ្វីខ្លះនិងរបស់ច្រើនម្ល៉េះ»

«អ៎បាទគឺរបស់ប្រើប្រាស់កូននិងណា ក៏មានរបស់ម៉ាក់ដែលនេះ»ណាមជូនហុចរបស់ឲម៉ាក់គេមុននិងដើរទៅខាងលើដើម្បីរៀបចំរបស់និងផ្លាស់ប្ដូរឯកសណ្ឋានប៉ូលិសចេញផង ចុះមកដល់ខាងក្រោមក៏ឃើញម៉ាក់គេនិយាយសើចសប្បាយជាមួយនិងមនុស្សដែលគេមិនចង់ជួបមុខទៅវិញ

«ណាមជូនហ៎ា....» អ្នកស្រីគីមហៅកូនប្រុសដែលបម្រុងនិងដើរឡើងទៅបន្ទប់វិញចេះគាត់ក្រលៀសភ្នែកឃើញបើមិនអញ្ចឹងទៅបាត់!!

«បាទម៉ាក់!!» ណាមជូនដើរចុះមកជាមួយនិងទឹកមុខក្រញូវហាក់ដូចជាមិនពេញចិត្តអ្នកដែលកំពុងអង្គុយជិតម៉ាក់គេខ្លាំងណាស់អញ្ចឹង!!

«ឯងនេះ!! មកនេះមកថ្ងៃនេះម៉ាក់សុំឲក្មួយជីនជូនឯងដើរលេងឲស្គាល់ទីក្រុងនេះកាន់តែស្និត»

«ម៉ាក់!!កូនជាប៉ូលិស កូនជិះកាត់សឹងគ្រប់កន្លែងក៏ស្គាល់កន្លែងនៅទីនេះច្រើនជាងអ្នកដែលម៉ាក់កំពុងពឹងផងក៏មិនដឹង» ណាមជូននិយាយឡើងទាំងមិនពេញចិត្ត មិនដឹងជាយ៉ាងមិចមានអារម្មណ៍ថាកាន់តែស្អប់ជីនកាន់តែខ្លាំងហើយព្រោះតែនៅមុខចាស់ទុំជីនធ្វើចរិកដូចជាកូនក្មេងម្ញិកម្ញក់ឆ្នាស់ឆ្នើមតែមិនដឹងពឹសពុលយ៉ាងណាទេ គេកាន់តែស្អប់ជីននោះគឺថ្ងៃម៉ាក់គេជិតវះកាត់នោះឯងគេទៅមើលម៉ាក់ដូចសព្វដងឃើញជីនឈរនិយាយជាមួយមនុស្សប្រុសចំណាស់អ្នកមានម្នាក់មិនត្រឹមនិយាយនៅអោបគ្នាទៀត!! ម៉ាក់គេសួរថាមិនមានសង្សារនោះទេតែធាតុពិតមានតាចាស់ចិញ្ចឹម មានការងារត្រឹមត្រូវថែមទាំងចេះដឹងគួរសមមិនគួណាធ្វើបែបនេះសោះគ្រាន់តែក៏មានអារម្មណ៍ថាវាគួរឲរអើម!!

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now