Owner Love MAFIA 🔞❤️ (38)

8.1K 315 5
                                    


Part : 38

ថ្ងៃបន្តិចថេយ៉ុងក៏ឲអ្នកបម្រើរៀបចំងូតទឹកឲកូនៗរបស់គេ អាល្អិតទាំងបីនោះខូចណាស់នៅលេងទឹករហូតបាចទឹកដាក់អ្នកបម្រើក៏មានលេងរហូតទាល់តែថេយ៉ុងរកវាយបានឈប់!! ម្នាក់ៗដើរចេញពីបន្ទប់ទឹកដោយមានអាវឃ្លុំរៀងៗខ្លួនដើរមករកអាប់ប៉ាដែលកំពុងអង្គុយចាំស្លៀកពាក់ឲពួកគេ ទម្រាំតែរួចរាល់ជិតកន្លះម៉ោងជាង ថេយ៉ុងនាំកូនៗចុះមកខាងក្រោមវិញក៏ឃើញថាជុងគុកមកពីធ្វើការវិញល្មម

«ប៉ាធំ ប៉ាធំ...» អាល្អិតទាំងបីក្រោយឃើញប៉ាធំហើយមិនបង្អង់យូររត់យ៉ាងលឿនទៅរក

«អូនសម្លាញ់ សឺតៗ...នឹកណាស់!!» ជុងគុកឃើញកូនៗរត់មកហើយតែធ្វើមិនខ្វល់រត់ទៅរកប្រពន្ធចាប់លើកមកថើបខ្សឺតៗធ្វើឲអាល្អិតទាំងបីនាក់នោះបួញមាត់ដាក់ធ្វើដូចជាអន់ចិត្តថ្លើមអីបែបនេះ!! ឯរ៉ូទីនឃើញបែបនេះក៏ដើរចូលទៅរកម៉ែដោះហុចអាវក្រៅរបស់ចាហ្វាយនិងកាបូបធ្វើការឲម៉ែដោះយកទុកគេក៏ចេញទៅធ្វើការបន្ត បើសិនជានៅឈរមើលទៀតអាចជាលើសជាតិស្ករក៏ថាបាន!!

«បង!!ហត់ទេហឹម» ស្របនិងសម្ដីរាងតូចងើយទៅថើបមាត់នាយក្រាស់មួយខ្សឺតដៃអោប.កអ្នកជាស្វាមីទាំងជើងកៀវចង្កេះនាយជាប់ ដោយដៃទាំងគូររបស់ជុងគុកអោបចង្កេះប្រពន្ធជាប់ខ្លាចប្រពន្ធធ្លាក់

«អត់នោះទេ»

«យ៉ា!! ប៉ាប៉ា!!» អាល្អិតទាំងបីរត់មករកជុងគុកចាប់តោងដៃជើងនាយជាប់ស្អិតរកតែនាយដើរនាំប្រពន្ធសំណព្វចិត្តទៅណាមិនរួច

«អូនសម្លាញ់ថ្ងៃនេះអាល្អិតម្នាក់ណាខូចដាក់អូន»

«ខូចតែទាំងអស់និង គ្មានអ្នកណាអន់ជាងអ្នកណាទេ!!»

«ចាប់វាយឲបែកគូទទាំងអស់!! កុំរត់!! មកវិញឲឆាប់» ជុងគុកដាក់ថេយ៉ុងចុះដេញចាប់អាល្អិតទាំងបីពេញវិមានសម្លេងសើចក្អាកក្អាយកខឹកលាន់លឺផ្ទះមួយផ្ទះពីរ!! ជុងគុកលេងប្រលែងជាមួយកូនៗរហូតដល់បែកញើសជោគខ្លួនទើបឈប់និងឡើងទៅសម្អាតខ្លួនដើម្បីចុះមកញាំអាហារជុំគ្នា

ក្រោយអាហារបានបញ្ចប់ជុងវ៉ុនក៏នាំប្អូនៗទៅមើលទូរទស្សន៍មុនព្រោះអាប់ប៉ានិងប៉ាធំញាំមិនទាន់រួចនោះទេអាប់ប៉ាញាំច្រើនខ្លាំងណាស់កោដតែមិនចេះធាត់ទៅកើតដែល!! ញាំរួចរាល់អស់ហើយជុងគុកក៏លើកពរប្រពន្ធទៅបន្ទប់ទទួលភ្ញៀវមើលទូរទស្សន៍ជាមួយកូនៗដែលដាក់ឲរាងតូចអង្គុយនៅចន្លោះភ្លៅ មើលប្រមាណជាមួយម៉ោងក្មេងៗក៏នាំគ្នារត់ទៅយកសៀវភៅមករៀនតាមទម្លាប់ដោយមានថេយ៉ុងចាំជួយបង្រៀនផងដែល

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now