Owner Love MAFIA 🔞❤️ (23)

10.1K 382 0
                                    

Owner Love MAFIA 🔞🔥
Part: 23

រំលងទៅជាច្រើនអាទិត្យរហូតជាខែពេលនេះ3ខែច្រើនគួរសមជុងគុកចេះតែរវល់ការងារកាន់តែខ្លាំងនិងត្រូវឡើងទៅប្រទេសសហរដ្ឋអាមេរិកជំនួសលោកចនជាញឹកញាប់ព្រោះត្រូវបើកបង្ហាញពីស្រាក្រហមរស់ជាតិថ្មីនិងមានភាពល្បីល្បាញខ្លាំងបំផុតរហូតទទួលបានលំបាប់លេខ1ទូទាំងសកលលោកទៀតផង ។ស្នេហាជុងគុកនិងថេយ៉ុងក៏មានភាពរកាំរកោះមិនតិចដែលដោយសាររាងតូចមានភាពវ័យក្មេងពេកបែបនោះចេះតែរករឿងខឹងឈ្លោះជាមួយជុងគុកជាញឹកញាប់ណាមួយជុងគុកមិនសូវជាចេះលួងឬផ្អែមល្ហែមណាស់ណាផងនោះទើបមិនសូវជារលូននោះទេ សត្រូវជុងគុកមានច្រើនពេលខ្លះក៏ប៉ុនប៉ងធ្វើបាបថេយ៍ជាញឹកញាប់តែជុងគុកនាយមិនដែលឲពួកនោះមកប៉ះពាល់ធ្វើបាបគេបានម្ដងទេ ។ បើទោះបីជាជុងគុករវល់យ៉ាងណាក៏ភ្លេចខលជាវីឌីអូនិយាយជាមួយរាងតូចនោះដែល ថេយ៉ុងឲតែនិយាយទូរស័ព្ទជាមួយនាយម្ដងៗដឹងតែយំហើយនិងរអ៊ូថានឹកនាយរហូតជុងគុកឃើញហើយចង់តែហោះមកកូរ៉េភ្លាមៗទេតែវាជាការងារចុងក្រោយរបស់ប៉ាទើបគេស៊ូខាំមាត់ទ្រាំរហូតដល់មួយអាទិត្យនេះ!!

«ម៉ែដោះមានអ្វីឲខ្ញុំជួយទេ» ជារាងរាល់ព្រឹកភ្ញាក់ពីគេងសម្អាតខ្លួនផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់ថេយ៉ុងតែងតែចុះមកខាងក្រោមវិញសុំការងារម៉ែដោះធ្វើព្រោះចង់បន្លប់ចិត្តនឹកនាយក្រាស់ឲបានខ្លះៗតែរាល់លើកគាត់តែងតែបដិសេធមិនឲគេធ្វើរហូត!!

«អត់មានទេអ្នកប្រុសតូច!! អញ្ចើញញាំអាហារពេលព្រិកសិនទៅណា»

«ខ្ញុំទៅសួនខាងក្រោយឲគេយកនំនិងអាហារពេលព្រឹកទៅរៀបចំនៅទីនោះទៅ» ថេយ៉ុងតបទៅរាងចំណាស់វិញជាមួយនិងស្នាមញញឹមជាប់មុននិងឈានជើងដើរទៅខាងលើដើម្បីយកទូរស័ព្ទខ្លួនមកមើលនិងដើរទៅខាងក្រោយវិមាន

«ហឹម» សម្លេងដកដង្ហើមធំ!! នេះមិនមែនម្ដងនោះទេជាច្រើនដងហើយថេយ៉ុងបន្ទាប់ពីញាំអាហារហើយក៏អង្គុយមើលសៀវភៅពីប្រវត្តិសាស្រ្ដនិងរឿងប្រលោមលោកផ្សេងៗបន្តមកមើលទូរស័ព្ទព្យាយាមធ្វើឲខ្លួនឯងរវល់ដើម្បីបំបាត់នឹកអ្នកដែលនៅឆ្ងាយ កំពុងអានជាសៀវភៅសុខៗទូរស័ព្ទក៏រោទ៍ឡើងជាលេខជុងគុកទើបប្រញាប់ចុចទទួលយ៉ាងលឿន តែនេះនាយមិនខលជាវីឌីអូដូចមុនៗនោះទេ

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now