Owner Love MAFIA 🔞❤️ (14)

12.3K 430 1
                                    


Owner Love MAFIA 🔞🔥
( Part: 14 )

ថ្ងៃបន្តិចជុងគុកនាំថេយ៉ុងមកញាំអាហារនៅផ្ទះព្រោះរាងតូចទាមទារមិនចង់ញាំនៅខាងក្រៅនោះទេចង់ញាំស្នាដៃម៉ែដោះខ្លាំងជាងអាហារខាងក្រៅ

«ញាំបាយហើយអូននៅផ្ទះចុះបងត្រូវចុះទៅមើលរោងចក្រដោយផ្ទាល់» ជុងគុកនិយាយឡើងបន្ទាប់ពីនាយបានញាំអាហាររួចរាល់នៅឡើយតែរាងតូចក្មេងម្នាក់នេះញាំច្រើនខ្លាំងណាស់!!

«រោងចក្រស្រា??»

«បាទ» សម្ដីស្រទន់មានមន្ដស្នេហ៍ដូចជាថ្នាំងសណ្ដំដួងចិត្តយ៉ាងអញ្ចឹងថេយ៉ុងងើយមើលមុខជុងគុកភ្លឹកៗទាំងមាត់មានអាហារពេញថ្ពាល់ឡើងប៉ោង

«ញាំទៅមើលមុខយើងធ្វើអី» ស្របនិងសម្ដីជុងគុកលូកដៃទៅទាញក្រដាសមកជូតមាត់ឲរាងតូច

«លោកឆ្លើយមិញពិរោះណាស់»

«ក្មេងឡឺកឺ!!»

«មិនបានឡឺកឺ!!» ថេយ៉ុងព្យាយាមទំពារអាហារក្នុងមាត់ទាល់តែអស់ឲលឿនដើម្បីស្រែកតវ៉ានិងជុងគុក ចេះមកថាគេឡឺកឺទៅកើត!!

«ហឹស!!» ជុងគុកងាកមុខចេញលួចសើចនិងចរិកគួរឲខ្នាញ់ថេយ៉ុងចង់ពង្វក់ឲនាយងប់ងុលខ្លាំងដល់ណាទៀតទៅ!! យូរៗទៅនាយដូចជាកាន់តែស្រឡាញ់ក្មេងម្នាក់នេះខ្លាំងឡើងៗពេលខ្លះកាយវិការមិនដឹងខ្យល់អ្វីរបស់គេ ធ្វើបេះដូងនាយសឹងតែលោតផ្ទុះចេញមកក្រៅម្ដងៗទៅហើយ

ក្រោយរាងតូចញាំអាហាររួចរាល់ក៏ឡើងទៅសម្អាតខ្លួនគេងតែម្ដងព្រោះញាំឆ្អែតហើយមានអារម្មណ៍ថាងងុយដូចជាមនុស្សពុលបាយ!! ឯជុងគុកក៏ត្រូវចុះទៅមើលរោងច្រកផលិតស្រាដោយផ្ទាល់ជាមួយរ៉ូទីន ល្ងាចបន្តិចនាយក៏ត្រូវចេញទៅហាត់ប្រាណនិងហាត់នូវលំហាត់ជាច្រើនដែលប៉ានាយដាក់ឲហាត់មិនទាន់ជាសឹកដូចជាថ្នាំសម្រើមជាដើម

មកដល់កន្លែងហាត់ប្រាណផ្ទាល់ខ្លួនរបស់ជុងគុកក៏បានហាត់គ្រប់លំហាត់ប្រាណជាប្រចាំទាំងអស់បែកញើសជោគខ្លួនញើសហូរស្រក់ចុះមិនដាច់លើសាច់ដុំកង់ៗបូកថែមទាំងនាយមានស្បែកសទៀតនោះវាពិតជាទាក់ទាញខ្លាំងណាស់ ជាចុងបញ្ចប់គឺថ្នាំសម្រើមនាយត្រូវលេបវាម្ដងបីគ្រាប់រហូតមកពេលនេះក៏អាចស្និកនិងវាហើយរាល់ដងពេលគេលេបវាហើយមានអារម្មណ៍ពេលណាជំនិតសង្ហាររ៉ូទីននេះហើយត្រូវយកថ្នាំងងុយគេងលាយជាមួយថ្នាំបន្សាបមកឲនាយផឹកតែឥឡូវមិនជាបញ្ហាសម្រាប់នាយនោះទេ មូលហេតុដែលនាយហាត់និងថ្នាំសម្រើមបែបនេះព្រោះគូសត្រូវនាយចូលចិត្តលេងផ្លូវកាត់ដើម្បីកម្ចាត់គេដូចជាគិតថានាយយកស្រីស្រាជាធំអ្វីបែបនេះ តែគិិតខុសហើយ!! នាយមិនមែនសុភាពបុរសអ្វីទេគ្រាន់តែមិនប៉ះពាល់ប៉ុណ្ណោះ!!

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now