Owner Love MAFIA 🔞❤️ (24)

9.7K 388 0
                                    

Owner Love MAFIA 🔞🔥
Part: 24

«ថេយ៍អូនទៅមុនចុះណាហ្យុងទៅបន្ទប់ទឹកមួយភ្លេតសិនណា» ក្រោយចេញពីជណ្ដើរយន្តហើយទើបណាមជូននិយាយឡើង

«ខ្ញុំអត់ស្គាល់កន្លែងកម្មវិធីិទេ»

«អូនដើរទៅត្រង់ទៅហើយបើកទ្វារចូលទៅ ឲលឿនទៅម៉ាក់កំពុងចាំហើយ» ណាមជូននិយាយឡើងនិងប្រញាប់ដើរទៅរកបន្ទប់ទឹកយ៉ាងលឿន ទុកឲថេយ៉ុងនៅទាក់ទើរព្រោះមិនហ៊ានទៅតែទីបំផុតក៏ព្រមដើរទៅតាមសម្ដីបងប្រុសព្រោះខ្លាចម៉ាក់គេចាំយូរ

«គ្មានមនុស្សទេ!! ច្រឡំកន្លែងទេដឹង» ថេយ៉ុងបើកទ្វារដើរចូលទៅដោយជំហ៊ានមួយៗព្រោះនៅលើដំបូលអគារបែបនេះត្រជាក់ហើយស្ងាត់បែបនេះទៀតសៀវឆ្អឹងខ្នងខ្លាំងណាស់ ។ ថេយ៉ុង ដើរចូលមកដោយភ្នែកចេះតែសម្លឹងមើលនេះមើលនោះមិនឈប់ការរៀបចំគឺស្អាតខ្លាំងណាស់មានប៉េងប៉ោងភ្លើងជម្រុះពណ៌ជាមួយនិងតុអាហារមានតែបួនប្រាំតុប៉ុណ្ណោះ គេដើរបានបន្តិចក៏ត្រូវឈប់ងក់ព្រោះឃើញមនុស្សម្នាក់កំពុងឈរបែរខ្នងប្រហែលជាម្ចាស់កម្មវិធីហើយគេពិតជាច្រឡំកន្លែងមែនហើយទេដឹង!!

«មកហើយហ្ហេស» សម្លេងក្រល៎ធំនិយាយឡើងស្របនិងសម្ដីនាយបែរមុខមករកអ្នកដែលដើរចូលមកអម្បាញ់មិញ!! នាយសម្លឹងមើលទៅមនុស្សចំពោះមុខទាំងភ្លឹកស្មារតី ព្រះអើយក្មេងម្នាក់នេះស្អាតខ្លាំងណាស់ឥតខ្ចោះតែម្ដងហើយ!!

«ជុងគុក!!» ថេយ៉ុងបង្ហើរសម្លេងមកមិនចង់រួចកល់ទឹកភ្នែករកយំមនុស្សដែលគេតែងតែគេងនឹកជាងមួយអាទិត្យពេលនេះនាយកំពុងនៅចំពោះមុខគេហើយមែនទេ!! តើគេមិនយល់សុបិនទេហ្ហេស!! ថេយ៉ុងភ្ញាក់ពីភ្លឹកព្យាយាមធ្វើធម្មតាងាកក្រោយបម្រុងនិងដើរចេញតែត្រូវជុងគុករត់មកពាំងមុខ

«ថេយ៍»

«ប្រហែលខ្ញុំច្រឡំកន្លែងហើយសូមទោសសុំទៅសិនហើយ» ថេយ៉ុងបម្រុងនិងដើរគេចម្ដងទៀតតែមិនបានព្រោះជុងគុកនៅតែតាមពាំងរហូតដូចគ្នា

«អូនខឹងយើងមែនទេ យើងសុំទោស!!»ជុងគុកចូលទៅចាប់ទាញរាងតូចមកអោបជាប់ទ្រូងទាំងពោលពាក្យដឹងកំហុស!!

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now