Owner Love MAFIA 🔞❤️ (35)

8.5K 328 0
                                    

Owner Love MAFIA 🔞🔥
Part: 35

ពិធីរៀបមង្គលការក៏បានប្រារព្ធឡើងនៅក្នុងសណ្ឋាគារមួយធំមហាសាលនិងខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងសេអ៊ូលនេះ!! ពិធីមានការរៀបចំឡើងយ៉ាងស្រស់ស្អាតបំផុតដែលមានភ្ញៀវជាច្រើនខ្លាំងមែនទែនសុទ្ធសឹងតែជាអ្នកមានមហាសេដ្ឋីលំបាប់ៗ ជុងគុកឈរទទួលភ្ញៀវជាមួយនិងម៉ាក់ប៉ាទាំងសងខាងដោយញញឹមជាប់ដែលស្នាមញញឹមមួយនេះកម្របញ្ចេញចេញមកខ្លាំងណាស់!! ឯលោកប៉ាៗទាំងសងខាងវិញញញឹមមិនរបះពីមាត់ទេ បានកូនកម្លោះការមានមិត្តភក្តិបងប្អូនមកជុំគ្នាបែបនេះសប្បាយអ៊ូអរខ្លាំងណាស់

«មើលចុះជុងគុងហ្យុងញញឹមរហូតហើយ» យ៉ុងសីុបើកវាំងននមើលពីខាងលើចុះទៅខាងក្រោមដែលពេលនេះគេគឺជាអ្នកមកធ្វើជាមិត្តដែលត្រូវមើលការខុសត្រូវកូនក្រមុំឲបងប្រុស!!

«ភ័យខ្លាំងណាស់!!» ថេយ៉ុង អង្គុយលើពូកពេបមាត់រកយំបន្តិចអីបន្តិចដំបូងក៏មិនសូវជាអ្វីទេតែដល់ពេលឃើញភ្ញៀវមកច្រើនខ្លាំងពេកទោះឈឺស៊ូចក៏ស៊ូចមិនចេញដែល

«យ៉ា!! ជិតខ្លាចជាប្រពន្ធគេហើយនៅពេបមាត់ចង់យំដូចក្មេងទៅកើតឯងនេះ»

«មនុស្សភ័យណា»

«ហឹុសៗ» យ៉ុងសីុសើចនិងរឹកពារភ័យៗរបស់ថេយ៉ុងក្ដាប់ដៃក្ដាប់មាត់បើកភ្នែកភ្លឹកៗមើលចុះគួរឲខ្នាញ់ខ្លាំងណាស់បែបនោះតើបានបងប្រុសគេស្រឡាញ់ណាស់!!

«ថេយ៍» អ្នកស្រីចនដើរចូលមកជាមួយនិងអ្នកស្រីគីម ថេយ៉ុងឃើញបែបនេះរត់ទៅអោបម៉ាក់គេយ៉ាងលឿនដល់ថ្នាក់យំចេញមកគេរំភើបខ្លាំងណាស់ហើយក៏ភ័យដែល!!

«មើល៍!! កុំយំលែងស្អាតហើយមើលចុះ!!» អ្នកស្រីគីមអោបលួងលោមកូនពៅវិញជាមួយនិងស្នាមញញឹមជាប់នាំគេទៅអង្គុយលើពូកវិញ

«កូនភ័យណាស់ម៉ាក់ ធ្វើអីក៏មិនចេញដែល»

«សម្រួលអារម្មណ៍ណាកូនម៉ាក់ បន្តិចទៀតប៉ានិងមកយកកូនហើយត្រូវចេញទៅជាមួយប៉ាបំពេញតួនាទីជាប្រពន្ធដែលល្អបំផុតណាកូនម៉ាក់»

«បាទម៉ាក់»

«ល្អណាស់»

«ម៉ាក់មានរបស់ឲកូនណា» អ្នកស្រីចន ក៏ដកប្រអប់ចេញពីកាបូបមកបើកឲថេយ៉ុងបានឃើញវាជាខ្សែកដែលមានត្បូរឆ្លាក់ជាអក្សរត្រកូលចនដែលពេលនេះវាជារបស់ថេយ៉ុងដែលត្រូវជាប្រពន្ធកូនប្រុសទោលរបស់គាត់!!

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now