Owner Love MAFIA 🔞❤️ (32)

8.4K 371 0
                                    


Part: 32

ព្រឹងថ្ងៃថ្មី ថេយ៉ុងភ្ញាក់មកតាំងពីព្រលឹមរៀបចំជូតខ្លួនឲជុងគុកនិងបានឲរ៉ូទីនទៅប្រាប់ម៉ែដោះធ្វើបបរនិងស៊ុបសម្រាប់ជុងគុកបើទោះបីជានាយមិនទាន់ដឹងខ្លួនក៏ដោយ!! ថេយ៉ុងរៀបចំឲជុងគុករួចរាល់ទើបរៀបចំខ្លួនម្ដងពេលរួចសព្វអស់ហើយក៏ដើរមកថើបមាត់ថើបថ្ពាល់ថ្ងាស់ជុងគុកជាច្រើនខ្សឺតទើបដាក់ខ្លួនអង្គុយលើកៅអីក្បែរជុងគុកចាប់ដៃនាយមកថើបនិងអង្អែលថ្នមៗ

ក្រាក!!

«អ្នកប្រុសតូចអាហារបានមកដល់ហើយ» រ៉ូទីន បើកទ្វារចូលមកជាមួយនិងអាហារជាច្រើន មានទាំងផ្លែឈើនិងអាហារសម្រន់នំចំណីជាច្រើនស្រពីងស្រពោងខ្លាំងណាស់

«រ៉ូទីនហ្យុង!! ទុកលើតុនោះទៅចាំខ្ញុំយកដាក់ទូរទឹកកកខ្លួនឯងអរគុណហ្យុងច្រើនហើយ »

«មិនអីទេអ្នកប្រុសវាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ» រ៉ូទីន និយាយទាំងញញឹមអោនគោរពថេយ៉ុងបន្តិចមុននិងចេញទៅធ្វើការបន្ត!! ថេយ៉ុងបម្រុងនិងងើបទៅរៀបចំរបស់ហើយទ្វារបន្ទប់ក៏របើកឡើងម្ដងទៀត ដែលពេលនោះមានក្មេងប្រុសម្នាក់រត់ចូលមកយ៉ាងលឿនញញឹមដាក់គេយ៉ាងស្រស់ បន្តិចក្រោយមកក៏ឃើញលោកចនអ្នកស្រីចនជាមួយនិងលោកគីម ជាមួយនិងនារីចំណាស់ម្នាក់ទៀតអាយុប្រហាក់ប្រហែលទៅនិងអ្នកស្រីចនយ៉ាងអញ្ចឹងបើគេគិតមិនខុសទេអាចជាប្រពន្ធលោកគីមទេដឹង!!

«ជម្រាបសួរអ្នកម៉ាក់លោកប៉ាអ៊ំប្រុសអ៊ំស្រីទាំងពីរ» ថេយ៉ុងញញឹមអោនគោរពរាងចំណាស់ទាំងបួនដោយទឹកមុខក៏ស្រស់ស្រឡះជាថ្ងៃមុនបន្តិចហើយ!!

«នេះហ្ហេសអនាគតប្រពន្ធជុងគុកនោះ» អ្នកស្រី រីយ៉ានិយាយឡើងបន្ទាប់ពីសង្កេតមើលរាងតូចថេយ៉ុងតាំងពីចុងជើងដល់ចុងសក់ហើយនោះ

«នេះហើយ!!» អ្នកស្រីចន

«លោកប៉ាអ្នកម៉ាក់អ៊ំប្រុសអ៊ំស្រីអញ្ចើញអង្គុយលេងសិនទៅណា!! បងគាត់មិនទាន់ដឹងខ្លួននោះទេបន្តិចទៀតទើបគ្រូពេទ្យមកពិនិត្យបន្ថែម» ថេយ៉ុងនិយាយហើយក៏រហ័សរហួនទៅចុចទឹកឲលោកទាំងបួននិងលើកឲពួកគាត់យ៉ាងយកចិត្តទុកដាក់ រាងចំណាស់ទាំងបួនមើលហើយញញឹមពេញចិត្តស្ដូក!!

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now