Owner Love MAFIA 🔞❤️ (6)

13.4K 483 1
                                    

Owner Love MAFIA 🔞🔥
( Part: 6)


Jungkook បីរាងតូចចុះមកខាងក្រោម មកដល់តុអាហារក៏ដាក់រាងតូចឲអង្គុយលើភ្លៅនិងញាំអាហារជាមួយគ្នាធម្មតា រាងតូចញាំបានច្រើនខ្លាំងណាស់ថ្នាក់ជុងគុកនាយឆ្អែតអង្គុយមើលគេញាំមួយសន្ទុះហើយនៅមិនទាន់ឈប់ឃ្លានទៀត

«ញាំច្រើនណាស់ តែមើលរាងដូចឈើចាក់ធ្មេញ» Jungkook លូកដៃទៅឈ្លីចង្កេះឲរាងតូចតែមាត់បែរស្ដីបន្ទោសឲរាងតូចទៅវិញ រាងតូចក្ដាប់មាត់ញញឹមយ៉ាងស្រស់ អង្គុយញាំយ៉ាងស្ងៀមស្ងាត់ព្រោះតែរាងធូរខ្លះត្រង់កន្លែងចង្កេះ!! មើលចុះពាក្យសម្ដីស្ដីថាឲគេតែកាយវិការបែរជាយកចិត្តទុកដាក់និងគេទៅវិញ

«លោកញាំទេ» taehyung ញញឹមលើកភ្លៅមាន់មកបង្ហាញសួរនាយក្រាស់តែអ្វីដែលទទួលបានមកវិញគ្មានអ្វីក្រៅពីទឹកមុខនឹងធឹងនិងចងចិញ្ចើមជាប់

«ញាំឲតែឆ្អែតខ្លួនឯងឲលឿនៗទៅ» Jungkook

«មិនញាំក៏ហៃទៅ...» ពេបមាត់យកភ្លៅមាន់មកញាំទាំងលួចអន់ចិត្តខ្លះៗមនុស្សខំមានចិត្តបែរជាបំបាក់ទឹកចិត្តទៅវិញ

«ហ្ហឹម...លោកអឹម...» ភ្លាមៗនាយក្រាស់ស្រាប់តែអោនមកថើបរាងតូចភ្លាមៗដោយមិនបានត្រៀមខ្លួនទុកជាមុនឯដៃនាយយកមកច្របាច់មាត់រាងតូចឲបើកដើម្បីងាយស្រួលឲអណ្ដាតនាយចូលទៅដួសដងយកសាច់មាន់ពីក្នុងមាត់គេមកទំពារញាំធ្វើមិនដឹង

«មនុស្សចង្រៃ...» រាងតូចក្ដាប់មាត់ខឹងលួចជេប្រទិចរាងក្រាស់ក្នុងចិត្ត ដែលមកលូកលាន់គេនៅកណ្តាលវាលបែបនេះ មានអ្នកបម្រើមើលមកព្រោងព្រាតចេះធ្វើចឹងទៅកើត

«លួចជេយើង?»

«គ្មានបានទេ កុំចេះតែចោទ» ដោយខ្លាចនាយចាប់បានក៏ធ្វើជាយកនេះយកនោះមកញាំបន្ត Jungkook មិនមាត់ក៏អង្គុយឈ្លីចង្កេះឲរាងតូចរហូតដល់រាងតូចញាំអាហារឆ្អែតទើបឈប់ឈ្លីដូចគ្នា

«លោកអត់ចេះញញឹមទេហ៎»

«ស្អីគេ!?»

«គឺ..លោកទៅធ្វើការទៀតទេល្ងាចនេះ» taehyung ប្រញាប់ប្ដូរប្រធានបទយ៉ាងលឿនខ្លាចថានាយក្រាស់មិនពេញចិត្តនូវសំណួររបស់ខ្លួនអម្បាញ់មិញ តែក៏ឆ្ងល់យូរហើយតាំងពីមកទីនេះ2ថ្ងៃហើយមិនឃើញនាយក្រាស់ញញឹមអ្វីបន្តិចទេធ្លាប់ឃើញតែញញឹមចុងមាត់ឃោឃៅបន្តិច

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now