Owner Love MAFIA 🔞❤️ (30)

9K 346 0
                                    


Part : 30

«សូមស្វាគមន៍លោកចន» បុគ្គលិកក្នុងភោជនីយដ្ឋានអោនជុងគុកនិងថេយ៉ុងបន្ទាប់ពីឃើញពួកគេចូលមកក្នុងហើយ!! ជុងគុកនាំរាងតូចចូលទៅតុVIP និងកម្មង់អាហារយកតែម្ដង!! ក្រោយញាំអាហាររួចរាល់រាងតូចទទូចចង់ដូរពណ៌សក់ទើបជុងគុកនាំទៅនិងបានដូរជាមួយគ្នា ។ ថេយ៉ុងដាក់ពណ៌សក់ទង់ដែងពិតជាស្រស់ស្អាតសមនិងទម្រង់មុខខ្លាំងណាស់ឯជុងគុកនាយដាក់ពណ៌លឿងបែបឆេះទឹកក្រូចកាន់តែសង្ហារលើសដើម!!

«អូនចង់ទៅណាទៀតទេ» ក្រោយចេញពីធ្វើសក់ហើយពេលនេះពួកគេកំពុងតែនៅតាមផ្លូវដោយរ៉ូទីនចេះតែបើកទៅនេះទៅនោះតាមតែចាហ្វាយប្រាប់ មួយសន្ទុះទើបជុងគុកសួររាងតូច

«បងរវល់ការងារឬអត់»

«ទំនេរសម្រាប់អូនជានិច្ច!!»

«យ៉ា..បងនេះ!!ចឹងទៅដើរលេងនៅទន្លេហានទៅល្អទេ»

«បើកទៅទន្លេហានទៅ» រ៉ូទីនលឺហើយក៏បើកទៅកន្លែងដែលចាហ្វាយបានប្រាប់ ។ ពួកគេដើរលេងជាមួយគ្នាមានថតរូបទៀតដោយរាងតូចចង់ថតទុកព្រោះទើបតែដូរពណ៌សក់បែបនេះស្អាតប្លែកបែបនោះត្រូវតែថតទុកដោយឲរ៉ូទីនជាអ្នកថតនិងយកទៅដាក់ស៊ុមឲយកទុកក្នុងបន្ទប់ពួកគេ។

SKIP

ថ្ងៃបន្ទាប់ក៏ដូចសព្វមួយដងជុងគុកទៅធ្វើការធម្មតាដោយថ្ងៃត្រង់ថេយ៉ុងមកក្រុមហ៊ុនដើម្បីទៅញាំអាហារជាមួយគ្នាខ្លះទៅក៏ជុងគុកចេញពីធ្វើការទៅយកថេយ៉ុងចេញទៅញាំជាមួយគ្នាខ្លះក៏ញាំនៅវិមានរៀងរាល់ថ្ងៃ រំលងទៅមួយអាទិត្យស្នេហានេះកាន់តែផ្អែមល្ហែមលើសដើម រាងរាល់ព្រឹករាងតូចតែងភ្ញាក់មុននាយក្រាស់ជួយរៀបចំខ្លួនឲនាយមុននិងទៅធ្វើការក៏ផ្ដល់ស្នាមថើបជាមុនដូចជាពេលនេះយ៉ាងអញ្ចឹង!!

«សឺត...ថ្ងៃនេះបងមានណាត់ដូច្នេះកុំចាំបងញាំបាយមុនទៅណា» ជុងគុកថើបរាងតូចនិងចាប់គេពរលើកដាក់ចុះឲឈរលើឥតវិញព្រោះអម្បាញ់មិញដាក់ក្រវាត់.កឲនាយគេឈរលើពូកនោះទេ

«ជុង!!» ថេយ៉ុង ចូលទៅអោបជុងគុកយ៉ាងណែនមានអារម្មណ៍ថាថ្ងៃនេះគេកំពុងតែឃ្លាតឆ្ងាយពីនាយអញ្ចឹងទាំងដែលពេលនេះនាយនៅជាមួយគេសោះនិង!! ជុងគុកមិនបានដឹងក៏គិតថាគេអោបដូចរាល់ដងក៏អោបតបវិញនិងថើបសក់គេស្រាលៗ

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now