Owner Love MAFIA 🔞❤️ (9)

13K 518 0
                                    

Owner Love MAFIA 🔞🔥
( Part : 9 )

សម្ដីជុងគុកធ្វើឲថេយ៉ុងចាប់ផ្ដើមភ្លឹកៗរកហារមាត់និយាយអ្វីមិនចេញព្រោះតែភ្លាមៗពេកគេទទួលយកសឹងតែមិនបាន អាចថាគេមិនដែលគិតសោះថានិងមានមនុស្សមកស្រឡាញ់មនុស្សសាមញ្ញស្ថិតក្នុងស្ថានភាពគ្រួសារក្រលំបាកបែបនេះ រឹតតែមិនដែលគិតថាជុងគុកនិងមកស្រឡាញ់គេទាល់តែសោះ

«ថេយ៍ថេយ៍!!» ដោយឃើញរាងតូចដូចជាភ្លឹកៗបើកភ្នែកមើលមកនាយម៉ក់ៗមិនព្រមឆ្លើយនិងសំណួររបស់ខ្លួនបែបនេះទើបជុងគុកអង្រួនដៃគេតិចៗនិងហៅឈ្មោះក្រៅដែលថេយ៉ុងស្រឡាញ់ទៀត

«យើងគិតថាវាលឿនសម្រាប់អូននិងយើងខ្លាំងណាស់តែយើងមិនអាចហាមអារម្មណ៍ដែលមានចំពោះអូនរឹតតែមិនអាចហាមខ្លួនឯងមិនឲសារភាពប្រាប់អូនដូចគ្នា យើងស្រលាញ់អូនតាំងពីពេលណាក៏មិនដឹង »

«ហ្ហឹកៗ...» ថេយ៉ុងយំហ៊ូរគេប្រឹងទប់អារម្មណ៍មិនឲរំភើបមិនបានទេលើកទីមួយក្នុងឆាកជីវិតហើយដែលមានមនុស្សមកសុំស្រឡាញ់អ្នកដែលគ្មានអ្វីសោះដូចជាគេនោះ

«អ្នកណាឲអូនយំ ឆាប់ឆ្លើយមកព្រមធ្វើជាម្ចាស់បេះដូងយើងឬអត់ហឹម» ជុងគុកជូតសម្អាតទឹកភ្នែកឲរាងតូចនិងអោនងើបថ្ពាល់គេខ្សឺតៗដោយមិនភ្លេចចោទសំណួរសួរសារជាថ្មី

«អឹម» រាងតូចញញឹមងក់ក្បាលរលីងរលោងមិនឈប់ជុងគុកលឺហើយស្នាមញញឹមដែលមិនធ្លាប់កើតមានសោះសម្រាប់អ្នកចំពោះមុខទីបំផុតក៏លេញចេញមកយ៉ាងចម្លែកថ្មីតែម្ដងហើយរាងតូចមើលឡើងភ្លឹក ព្រោះមិនធ្លាប់ឃើញស្នាមញញឹមបែបនេះពីមុនមកនោះទេ

ជុងគុក ញញឹមអង្អែលក្បាលរាងតូចនិងអោនមកថើបរាងតូចសឹងគ្រប់កន្លែងទម្រាំនាយដាច់ចិត្តឈប់ជិតកន្លះម៉ោង ។ សារ៉ូមជិតអស់ជុងគុកក៏ខលហៅជំនិតឲនាំគ្រូពេទ្យមកពិនិត្យមើលរាងតូចម្ដងទៀតឃើញថាគេលែងអីហើយមិនបាច់ដាក់សារ៉ូមទៀតនោះទេគ្រាន់តែថ្នាំនិងរបស់ប៉ូវនិងអាហារឲបានគ្រប់គ្រាន់គឺជាហើយ មុននិងឲជំនិតនាំគ្រូពេទ្យចេញទៅជុងគុកក៏មិនភ្លេចផ្ដាំឲកូនចៅធ្វើការជំនួសនាយនោះដែលព្រោះថ្ងៃនេះនាយនិងនៅកំដររាងតូចរហូតទាល់តែប្រាកដក្នុងចិត្តថាគេជាពិតប្រាកដហើយទើបនាយទៅធ្វើការវិញថ្ងៃនោះដូចគ្នា

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢🔞❤️(𝐒𝐒1ចប់) Where stories live. Discover now