ភាគទី៤ : ពៅមាសក៏ពៅមាស

859 124 31
                                    

+ភូមិគ្រឹះត្រកូលធីរ៉ៈប៉ាន់យ៉ាគុណ
ង៉ឺត! សំឡេងហ្វ្រាំងឡានបន្លឺឡើងស្របពេលឡានទំនើបសេរីចុងក្រោយបង្អស់ក៏ឈប់ង៉ក់ដូចគ្នា ខណៈនោះ ភីត ក៏បើកទ្វារចុះចេញពីឡានដោយការឃ្នើសចិត្តបំផុតតែនាយតូចបែរជាដើរចូលទៅខាងក្នុងផ្ទះធ្វើឬកពារដូចខ្លួនឯងជាម្ចាស់ ដើរទៅដាក់បង្គុយលើសាឡុងឱបដៃជាប់ទ្រូងដាក់ជើងគងអន្ទាក់ខ្លា។ មើលពីជ្រុងណាក៏ឃើញពីភាពឆ្នាស់ឆ្នើមដែលប្រាកដមកពេញៗភ្នែកតែម្ដង។ វេកាស ដែលដើរមកតាមក្រោយក៏រៀងចម្លែកចិត្តបន្តិចដែរព្រោះតាំងពីគេស្គាល់ ផាយ គេមិនដែលឃើញ ផាយ បញ្ចេញអត្តចរិតបែបនេះសូម្បីម្ដងតែណ្ហើយនេះជា ភីត មិនមែនជា ផាយ ផង។
«ផាយ ឡើងទៅបន្ទប់ទៅ»
«លោកប៉ារបស់ខ្ញុំនៅឯណា?» នាយតូចសួរដោយរក្សាទឹកមុខស្មើឆ្មើងឆ្មៃមិនប្រែ។
«នេះជាភូមិគ្រឹះរបស់បងបើសិនជាប៉ាក្មេកនៅទីនេះដូចជាចម្លែកបន្តិចហើយ»
«ថ...ថាម៉េច? ភូមិគ្រឹះរបស់លោក?» ភីត និយាយត្រដិតៗទម្រាំរកទំនុកចុងចួនឃើញ។ កាយតូចបើកភ្នែកធំៗសម្លឹងមើលភូមិគ្រឹះដ៏ធំមហិមាមានគ្រឿងសង្ហាររឹមប្រណិតៗនិងថ្លៃៗទាំងអស់ ប្លែកភ្នែកម្យ៉ាង! គេធ្លាប់តែនៅផ្ទះរបស់គេនៅសឹង្ហបុរីជាផ្ទះសាមញ្ញគ្មានភាពពិសេសពិសេសដូចនេះឡើយ។
«ក្រែងអូនថាអូនមិនបាត់បង់ការចងចាំឯណា? ម៉េចក៏ចាំផ្ទះបងមិនបាន?» វេកាស ជ្រួញចិញ្ចើមចូលគ្នាហើយដើរមកអង្គុយជិត ភីត តែ ភីត ក៏រំកិលខ្លួនចេញឱ្យឆ្ងាយពី វេកាស ដូចគ្នានាយសែនស្អប់មិនចង់ចូលទៅជិត វេកាស អីបន្តិច។
«អូយ! ឈឺក្បាលណាស់ចង់សម្រាកហើយ» ដោយរកលេសមិនឃើញនាយតូចក៏ប្រើល្បិចចុងក្រោយយកដៃមកខ្ទប់ក្បាលយ៉ាងណែនហើយស្រែករោទិ៍ដូចជាឈឺណាស់យ៉ាងអ៊ីចឹង។ ពូកែសម្ដែងមែនទែនសមតែទទួលបានពានរង្វាន់តារាសម្ដែងឆ្នើមប្រចាំឆ្នាំទេ!
«ហ៊ើយ!» វេកាស ដកដង្ហើមចោលមួយឃូសក៏ចាប់លើកបីកាយតូចឡើង ឯនាយតូចឯណោះមិនហ៊ានមាត់.កទៀតទេព្រោះខ្លាចរាងក្រាស់សួរដេញដោលទៀតសុខចិត្តឱ្យប៉ះពាល់រាងកាយមួយគ្រាហ៍សិនទៅចុះ។ មាឌមាំនៅតែឆ្ងល់ពី ភីត ដដែលនាយតូចផ្លាស់ប្ដូរចរិតលឿនណាស់ពេលនៅលើឡានក៏នៅស្ងៀមៗមិនហ៊ានកម្រើកទេធ្វើដូចខ្លាចគេណាស់តែពេលចុះពីលើឡានក៏ប្រែក្លាយជាមនុស្សមានល្បិចភ្លាម។ គេក៏ណាស់ដែរដឹងថា ភីត បោកតែនៅតែព្រមព្រោះស្រឡាញ់តែស្រឡាញ់នេះគឺស្រឡាញ់ ផាយ មិនបានស្រឡាញ់ ភីត ឡើយ។ គេមិនទាំងដឹងផងថាលើលោកនេះមានមនុស្សប្រុសដែលមានមុខមាត់ដូច ផាយ បេះដាក់!
«សំងំគេងទៅ! បងទៅរោងចក្របន្តិច» វេកាស ដាក់ ភីត គេងលើគ្រែថ្នមៗដូចកូនង៉ែតមុននឹងទម្លាក់បបូរមាត់ក្រាសលើថ្ងាស.សៗ រលោងៗហើយក៏ដើរចេញទៅ។
«អ៊ែក! ព្រឺសម្បុរវើយ!» គ្រាន់តែ វេកាស ចេញទៅផុតភ្លាម ភីត ក៏ស្ទុះងើបមកទាញក្រដាសជូតមាត់មកជូតស្នាមថើបដែល វេកាស បន្សល់ឱ្យធ្វើដូចវាជារោគកាចសាហាវ។
«មិនគួរសោះ! អាភីត អើយ អាភីត» រាងតូចត្អូញនឹងវាសនាខ្លួនឯងមួយសន្ទុះពេលមានអារម្មណ៍ថាឃ្លានក៏ចុះមកផ្ទះបាយរកអីមកចម្អែតក្រពះតែថាគ្មានម្ហូបនៅសល់ទេ។ គេប្រហែលត្រូវបញ្ចេញស្នាដៃខ្លួនឯងហើយ! ភីត ប្រមូលបន្លែចេញពីទូទឹកកកមកលាងនិងហាន់រួចយកទៅឆា នាយគឺបែបនេះចង់ធ្វើអីគឺធ្វើភ្លាមៗមិនត្រូវការអ្នកបម្រើមកហែហមមកធ្វើនេះធ្វើនោះជំនួសទេ។ គេគិតថាគេមានដៃមានជើងធ្វើខ្លួនឯងបានមិនបាច់មានគេមកបម្រើទេ គេប្រកាន់គំនិតបែបនេះមកពីម្ដាយគេនោះឯង។
«ហ៊ើយ! ឈ្ងុយដល់ហើយ ទុកឱ្យប៉ិ វេកាស តិចចុះអាណិត» ភីត ចាប់ម្ហូបទុកឱ្យ វេកាស រួចរាល់ក៏រហ័សញ៉ាំខ្លួនឯងម្ដង។

ភរិយាជំនួស {ចប់}Where stories live. Discover now