ភាគទី១៣ : អូនខ្លាចណាស់

817 127 76
                                    

«មកនេះ!» ម្នាក់ក្នុងចំណោមពួកវាទាញ ភីត ឱ្យងើបឈរឡើងហើយយកកាំបិតស្នៀតមកភ្ជុង.កហាក់ចង់គម្រាម វេកាស។ រាងក្រាស់សម្លឹងមុខពួកវាដោយខួរក្បាលពោរពេញដោយសំណួរជាច្រើន គេទទួលស្គាល់ថាគេមានសត្រូវគ្រប់ទិសតែអ្នកដែលអាចមកតាមគេដល់ទីនេះមានតែអ្នកក្នុងក្រុមតែប៉ុណ្ណោះ។ ដូច្នេះមានន័យថាមានអ្នកចង់ទម្លាក់តំណែងគេរហូតដល់ប្រើមនុស្សឱ្យមកសម្លាប់គេឬ?

«វេកាស រត់ទៅកុំខ្វល់ពីអូនអី!» ភីត យំសស្រាក់ភ្នែកដៀងមើលកាំបិតដែលនៅនឹង.ករបស់ខ្លួនជាប់ជានិច្ច ដ្បិតថាខ្លាចសឹងតែដួលក្ដីតែចិត្តបារម្ភដែលមានឱ្យ វេកាស វាធំធេងជាង។ វេកាស ជាមនុស្សសំខាន់សម្រាប់នាយណាស់ ទោះត្រូវលះបង់ជីវិតមួយនេះដើម្បីឱ្យរាងក្រាស់បានរួចជីវិតគេក៏ព្រម។

«ពួកឯងជាអ្នកណា? អ្នកណាបញ្ជាមក?» វេកាស មើល ភីត បន្តិចមុននឹងងាកមកដេញដោលពួកបិទមុខទាំងនោះ។ បើសិនជាត្រូវស្លាប់មែនក៏ត្រូវដឹងពីមេខ្លោងឃាតករអស់នេះជាមុនសិនដែរ។ បើស្លាប់ទៅក្លាយជាខ្មោចនឹងបានមកលងហែងឱ្យបះសក់។

«មិនបាច់ចង់ដឹងទេព្រោះយ៉ាងណាពួកឯងពីរនាក់គង់តែបានទៅឋាននរកទាំងអស់ហ្នឹង!» ស្ដីចប់ភ្លាមអាម្នាក់ដែលភ្ជង់កាំបិត ភីត នោះស្រាប់តែចង់យកកាំបិតមកចាក់នាយប៉ុន្តែ...

ភឹប! ភឹប!

គ្រាប់ព្រួញបួនគ្រាប់ហោះមកពីណាក៏មិនដឹងមកចាក់ចំដើមទ្រូងប្រុសបួននាក់នោះដេកដួលលើដីស្លាប់មួយរំពេច
នៅនឹងកន្លែង។ ភីត គ្រាន់តែបានរួចខ្លួនភ្លាមរត់ទៅឱប វេកាស យ៉ាងណែន វេកាស វិញក៏ប្រើដៃដែលមិនត្រូវគ្រាប់កាំភ្លើងមកឱបនាយតូចវិញដូចគ្នា។ ភ្នែកមុតថ្លារបស់រាងក្រាស់តាមសម្លឹងមើលគុម្ពព្រៃនៅម្ដុំនោះរកម្ចាស់គ្រាប់ធ្នូ គេច្បាស់ថាអ្នកដែលបាញ់ព្រួញមិនមែនកូនចៅក្រោមបង្គាប់គេឡើយព្រោះពួកនោះចេះតែវាយតប់និងប្រើកាំភ្លើងប៉ុណ្ណោះ។ ខណៈនោះមនុស្សប្រុសមួយក្រុមទៀតក៏ចេញមកដោយមានកាន់ព្រួញគ្រប់ដៃ ការស្លៀកពាក់ខុសពី វេកាស និង ភីត ណាស់។ អាវជាអាវក្រណាត់ដៃធំសម្រុងមកដល់ត្រឹមកែងដៃ ឯខោវិញជាខោជើងធំសម្រុងត្រឹមជង្គង់។

ភរិយាជំនួស {ចប់}Where stories live. Discover now