ភាគទី២២ : អេតាស៊ីវិល {2}

672 106 38
                                    

+ព្រឹកថ្ងៃថ្មី
ម៉ោងជិតដប់ទៅហើយ ភីត ទើបតែភ្ញាក់មកពីដំណេក។ យប់មិញនេះប្រើកម្លាំងខ្លាំងពេកព្រឹកឡើងបាក់កម្លាំងរាងងើបយឺតបន្តិចតែថាទៅរាល់ដងនាយតូចក៏ងើបយឺតដូចតែគ្នាហ្នឹង។

«បងវេ ទៅធ្វើការបាត់ហើយមែន?» ភីត ប្រឹងងើបអង្គុយទោះផ្នែកខាងក្រោមឈឺយ៉ាងណាក្ដីព្រោះមិនបានប្រទះនឹងរាងក្រាស់ជាស្វាមីអេតាស៊ីវិលនៅក្នុងបន្ទប់។ នាយសន្មតថា វេកាស ចេញទៅធ្វើការបាត់ទៅហើយបន្ទាប់មកទើបងើបទៅងូតទឹកសំអាតខ្លួនរួចចុះទៅខាងក្រោម។

«លោកប៉ា! ហេតុអីបង្ខំខ្ញុំដល់ថ្នាក់នេះ? ខ្ញុំមិនបានស្រឡាញ់នាងទេ!» ចុះជណ្ដើរបានពាក់កណ្ដាល ភីត បានឮសំឡេងរបស់ វេកាស ដែលទំនងប្រកែកគ្នាជាមួយ លោកកាន់។ ខណៈនោះរាងតូចក៏ប្រទះឃើញមាន អ្នកស្រីធីណា ធីងអឺ និង លីហ្វឹង ផងដែរ។

«លោកប៉ា! អ្នកម៉ាក់! ជម្រាបសួរ» ឃើញស្ថានការណ៍មិនស្រួល ភីត ចង់ឡើងទៅខាងលើវិញតែភ្លាមៗក៏ផ្លាស់ចិត្តរត់មកជម្រាបសួរឪពុកម្ដាយក្មេកដោយមិនភ្លេចទៅឈរជាប់នឹងរាងក្រាស់ឱបដើមដៃគេយ៉ាងណែន។

«លើកដៃថ្វាយព្រះកូន» អ្នកស្រីធីណា

«វេកាស! ប៉ាធ្វើបែបនេះដើម្បីឱ្យឯងល្អ! យល់ទេ? ធីងអឺ នាងជាមនុស្សស្រីនាងអាចមានកូនឱ្យឯងបានមិនដូចជា ផាយ ទេ» លោកកាន់ ធ្វើហាក់មិនខ្វល់ពីនាយតូចថែមទាំងនិយាយបញ្ឈឺទៀតផង។ ភីត បានឮបែបនេះនាយស្លុតចិត្តមិនស្ទើរទេ។ នេះកុំប្រាប់ថា លោកកាន់ ព្យាយាមបញ្ចុះបញ្ចូលឱ្យ វេកាស យក ធីងអឺ មកធ្វើជាប្រពន្ធម្នាក់ទៀតណា។

«ខ្ញុំធ្លាប់សន្យានឹងខ្លួនឯងហើយថាខ្ញុំនឹងមិនធ្វើដូចជាប៉ា! ខ្ញុំមិនយកប្រពន្ធពីរបីដាច់ខាត ដ្បិតខ្ញុំធ្លាប់សាវាដើរដេកជាមួយមនុស្សប្រុសស្រីតែពាសមែនពិតតែខ្ញុំសុខចិត្តឈប់ដើម្បី ភីត!» វេកាស ស្រែកដាក់ប៉ារបស់គេ។ គេមិនចង់យកប្រពន្ធបីបួនដូចជាឪពុករបស់គេឡើយ។ ដែលសព្វថ្ងៃនេះនៅសល់តែ អ្នកស្រីធីណា ម្នាក់ក៏ព្រោះប្រពន្ធឯទៀតរបស់គាត់គ្មានកូនហើយចង់សម្លាប់គេទើប លោកកាន់ លែងលះជាមួយស្រ្តីទាំងនោះដើម្បីការពារសុវត្ថិភាពរបស់គេ។

ភរិយាជំនួស {ចប់}Where stories live. Discover now