+ផ្សារទំនើប
ក្រោយពីបានកាតខ្មៅពីស្វាមីអេតាស៊ីវិលភ្លាមព្រឹកឡើងមិនទាន់ទេ ភីត ចាប់អូស ផស មកផ្សារទំនើប shopping ភ្លែត។ ពេលមកដល់ហាងលក់សម្លៀកបំពាក់បុរសមួយ ភីត ក៏រហ័សចូលមកមើលក្រវ៉ាត់.កមុនគេ។«ផស ក្រវ៉ាត់.កនេះស្អាតទេ?» ភីត លើកក្រវ៉ាត់.កពណ៌ទឹកប៊ិកចាស់មួយឱ្យអ្នកជាមិត្តមើល។
«ស្អាតតើ។ តែឯងទិញឱ្យអ្នកណារាល់ដងមិនឃើញពាក់ក្រវ៉ាត់.កផង» ផស ចោទសួរខណៈចិញ្ចើមក្រាស់លើកឡើងខ្ពស់ឆ្ងល់នឹងមិត្តសម្លាញ់ព្រោះរាល់ដង ភីត មិនដែលពាក់ក្រវ៉ាត់.កឡើយ។ សូម្បីតែទិញក៏មិនទិញដែរដោយហេតុថាកាលនៅសឹង្ហបុរីក្នុងផ្ទះគឺមានតែ ភីត ហ្នឹងហើយជាមនុស្សប្រុសបើ ភីត មិនពាក់ផង ភីត ទិញធ្វើអី។
«ទិញឱ្យប្ដី» ភីត វាយចិញ្ចើមច្រលើមដាក់មុននឹងងាកមករើសក្រវ៉ាត់.កបន្ត។ រើសចុះរើសឡើងក៏សម្រេចចិត្តយកក្រវ៉ាត់.កពណ៌ទឹកប៊ិកដែលលើកបង្ហាញ ផស អម្បាញ់មិញនោះឯង។
«ទៅណាទៀត? អស់កន្លែងទៅហើយ» ផស អេះក្បាលតិចៗមិនដឹងថាគួរទៅទៀតស្របពេលដែលផ្សារទំនើបមួយនេះគេដើរឡើងសុសសាច់ទិញឡើងអង្គរក្សដែលដើរតាមយួរថង់ឥវ៉ាន់ឡើងចង់បាក់ដៃទៅហើយ។ អង្គរក្សពីរបីនាក់ដែលឈរពីក្រោយកំលោះៗទាំងពីរពេលបានឮថាអស់កន្លែងទៅក៏លួចញញឹមតិចៗគិតថានឹងរួចខ្លួន។
«ទៅរកទិញ crop top ពីរបីសិនទុកពាក់ទាក់ប្ដី» ថាហើយពួកគេទាំងពីរនាក់ក៏ទៅរើសអាវ crop top នៅក្នុងហាងមួយកន្លែងក្រោមទឹកមុខមិនសូវស្រស់របស់អ្នកយួរឥវ៉ាន់តែក៏ត្រូវទ្រាំព្រោះជាកូនចៅក្រោមបង្គាប់គេ។
«មួយនេះម៉េចដែរ? ឯងថាទាក់ប្ដីបានអត់?» ភីត ដាក់អាវខើចមួយពណ៌ខៀវស្រាលលើខ្លួុនមុននឹងសួរទៅកាន់ ផស ដែលអង្គុយលើសាឡុងសម្រាក។
«បើថាចង់ទាក់ប្ដីណាស់ស្រាតហ្មងទៅមិត្តយើងគាំទ្រទាក់បានមួយរយភាគរយ ចំណាយទុនតិចចំណេញច្រើនស្រួលមិនស្រួលហុចកាតធនាគារឱ្យឯងដប់ទៀត» ផស ឆ្លើយដោយការហត់នឿយ។ ពួកគេចូលមករើសអាវ crop top ពីរបីហាងហើយតែ ភីត ហាក់មិនពេញចិត្តសូម្បីតែមួយ។
YOU ARE READING
ភរិយាជំនួស {ចប់}
Fanfictionដោយសារតែចង់គេចពីការរៀបការ "ផាយ" បានទៅសុំជំនួយពីបងប្រុសភ្លោះគឺ "ភីត" ដោយឱ្យ "ភីត" មករៀបការជំនួស។ ការផ្លាស់ប្ដូរខ្លួននាលើកនេះនឹងធ្វើឱ្យមានរឿងជាច្រើនដែលមិននឹកស្មានដល់កើតឡើងទៅលើ "ភីត"។ វេកាស X ភីត ស្មេរ : ណេរីសសា ថ្ងៃចាប់ផ្ដើមសរសេរ : ៤ វិច្ឆកា គ.ស២០២២ ថ...