ភាគទី២៧ : សន្យាខ្យល់

572 110 39
                                    

+ព្រឹកឡើង
«ភីត មិនទាន់ទៅវិញទៀតហ្អីកូន?» លោកភិឆៃ ដើរចុះពីខាងលើមកឃើញថា ភីត នៅអង្គុយញ៉ាំបាយនិយាយសើចលេងជាមួយនឹង ផាយ នៅឡើយទើបសួរនាំ។

«បន្តិចទៀតទៅវិញហើយប៉ា! នេះប៉ាចង់ដេញកូនឱ្យទៅលឿនៗមែនទេ?» មាឌតូចពេបមាត់ធ្វើសំឡេងអន់ចិត្តដាក់អ្នកជាប៉ា។ វ័យចំណាស់ឯណោះឃើញបែបនេះក៏សើចតិចៗមកតាម។

«លោកប៉ាមិនពិសារបាយទេហ្អ៎?» ភីត សួរជាថ្មីម្ដងទៀតខណៈឃើញ លោកភិឆៃ ដើរហួសតុបាយ។

«អត់ទេកូនញ៉ាំចុះ ប៉ាទៅហើយណា ភីត ផាយ!» គាត់ប្រាប់ទៅកូនទាំងពីរមុននឹងដើរចេញទៅបាត់។

«ហ៊ឺ!? មិញនេះប៉ាប្រាប់ខ្ញុំ?» ផាយ ចង្អុលខ្លួនឯងបើកភ្នែកធំៗមិននឹកស្មានថាអ្នកជាឪពុកនឹងបញ្ចេញអកប្បកិរិយាបែបនេះ។ តាំងពីដើមមកគេប្រៀបដូចជាខ្យល់អាកាសគ្មានរូបរាងសម្រាប់ឪពុកគេអ៊ីចឹង គាត់ទុកគេចោលរហូតដល់គេទម្លាប់ក្នុងការរស់នៅម្នាក់ឯងទៅហើយ។ គេមិនធ្លាប់ទទួលបានពាក្យទាំងនេះឡើយ។

«យ៉ាងម៉េចប៉ាមិនដែលនិយាយបែបនេះប្រាប់ឯងទេហ៎?»

«ត្រូវហើយ! ប៉ាទុកខ្ញុំដូចខ្យល់ផាត់ចុះផាត់ឡើងប៉ះខ្លួនគាត់ហើយក៏ហោះទៅបាត់»

«ពេលនេះមិនដូចមុនទេឯងត្រូវប្រើវាល្អៗណា» ភីត ញញឹមឱ្យប្អូន។ ទោះមានរឿងកាលពីយប់មករំខានគេមិនស្រាកស្រាន្តយ៉ាងណាក្ដីក៏គេមិនបានខឹងនឹង ផាយ ដែរ។ ផាយ មិនបានខុសអីបន្តិចគេខុសខ្លួនឯងដែលទៅស្រឡាញ់មនុស្សដូចជា វេកាស មនុស្សដែលមិនទាន់បំភ្លេចអ្នកចាស់បាន។

+ភូមិគ្រឹះ វេកាស
ភីត បន្ទាប់ពីញ៉ាំអាហារពេលព្រឹកនិងចំណាយពេលនិយាយលេងជាមួយ ផាយ អស់មួយព្រឹកទើបត្រឡប់មកវិញ។ ភូមិគ្រឹះស្ងាត់ខ្លាំងណាស់ស្ងាត់ខុសពីធម្មតា ភីត បារម្ភពី វេកាស បន្តិចដែរព្រោះយប់មិញនេះសុខៗក៏បាត់ វេកាស ចេញពីកម្មវិធី។ បើឱ្យដៅគិតថាទៅសំងំផឹកស្រាស្រវឹងជោគខ្លួនស្មើនេះសន្លប់មិនទាន់ក្រោកហើយមើលទៅ។

គិតបានបែបនេះភ្លាមរាងតូចមិននៅយូរទៀតដែររហ័សឡើងទៅខាងលើដើម្បីទៅរកអ្នកមាននាមជាស្វាមី។ ចិត្តខឹងនិងអន់ចិត្តវារសាយទៅបាត់ខណៈដែលគិតពីសភាព វេកាស ស្រវឹងជោគជាំសន្លប់គ្មានអ្នកចាំមើលថែ។

ភរិយាជំនួស {ចប់}Where stories live. Discover now