ភាគទី១០ : ចង់ឱ្យនៅឬចង់ឱ្យចេញ?

948 140 70
                                    

«ដល់ហើយអ្នកកំលោះ!» អ្នកបើកតាស៊ីឈប់ឡានអែបទៅម្ខាងនៃផ្លូវខណៈមកដល់មុខភូមិគ្រឹះធីរ៉ៈប៉ាន់យ៉ាគុណហើយ។
«អ៊ំចាំបន្តិចណាខ្ញុំទៅយកលុយក្នុងផ្ទះបន្តិចសិន» អ្នកមានវ័យចំណាស់ជាងងក់ក្បាលយល់ព្រមដោយការយល់ចិត្ត ម្យ៉ាងមើលទៅ ភីត មិនសមជាជនឆបោកឯណាទេ។ ភីត ប្រញាប់ចេញពីឡានហើយទៅចុចកណ្ដឹងសឹងតែបែកភូមិគ្រឹះពេលនោះ មីរ៉ា ក៏បានមកតែនាងមិនបានបើកទ្វាររបងឱ្យ ភីត ឡើយព្រោះបានបញ្ជាពី វេកាស ហាមមិនឱ្យ ភីត ចូលកុំថាឡើយចូលសូម្បីតែឃើញនៅមុខរបងផ្ទះក៏ឱ្យដេញចេញទៅវិញដែរ។
«មីរ៉ា! បើកទ្វារឱ្យខ្ញុំបន្តិចខ្ញុំត្រូវការចួប វេកាស» ភីត ស្រែកប្រាប់ទៅតូចតន់ដោយទឹកមុខរំភើបជាខ្លាំង។
«អ្នកប្រុសត្រឡប់ទៅវិញទៅអ្នកប្រុសធំហាមមិនឱ្យអ្នកប្រុសចូលទេ» សម្ដីប្រកែករបស់អ្នកចំពោះមុខធ្វើឱ្យ ភីត ខូចចិត្តជាខ្លាំង។ គេទម្លាក់ទឹកមុខមកជាសោកសៅម្ដងទៀតសម្លឹងមើលទៅ មីរ៉ា ហាក់អង្វរឱ្យនាងយល់ពីចិត្តរបស់គេ។
«មីរ៉ា សុំអង្វរ! ខ្ញុំសុំទៅនិយាយជាមួយគេតែបន្តិចទេ» ភីត មិនចុះចាញ់តាមចរិតធម្មជាតិរបស់គេ។ ដរាបណាមិនបាននិយាយជាមួយ វេកាស ឱ្យដឹង.សដឹងខ្មៅគេមិនទៅណាដាច់ខាត។
«តែ...»
«បើមានរឿងអីកើតឡើងខ្ញុំជាអ្នកទទួលខុសត្រូវ!» នាយតូចនិយាយយ៉ាងដាច់អហង្ការកាត់សម្ដីរបស់ មីរ៉ា ដូចជាដឹងយ៉ាងច្បាស់ថានាងចង់និយាយពីអ្វី។ មីរ៉ា នាងក៏មិនដាច់ចិត្តដែរទើបបើករបងទ្វារអនុញ្ញាតិឱ្យនាយតូចបានចូល។ នាងមិនដឹងថាមានរឿងអីកើតឡើងរវាងចៅហ្វាយទាំងពីររបស់នាងឡើយ នាងសុំត្រឹមតែកុំឱ្យពួកគេឈ្លោះគ្នាទៅគឺបានហើយ។ ហើយពេលនេះស្ថិតក្នុងនាមជាអ្នកបម្រើដែលស្មោះត្រង់នឹងចៅហ្វាយម្នាក់នាងម៉េចនឹងអាចឃើញចៅហ្វាយដែលខ្លួនគោរពស្មោះត្រង់មករហូតមកអង្វរហើយមិនជួយទៅ?
«អរគុណនាងណាស់! តែជួយចេញលុយថ្លៃតាស៊ីឱ្យខ្ញុំផងចាំខ្ញុំសងពេលក្រោយវិញ» ភីត ចង្អុលទៅឡានតាស៊ីដែលខ្លួនជិះមកនិងនិយាយផ្ដាំផ្ញើរ មីរ៉ា យ៉ាងញាប់មាត់មុននឹងរត់សម្ដៅទៅបន្ទប់របស់ វេកាស មិនឱ្យអង្គរក្សចាប់គេទាន់ឡើយ។ អង្គរក្សទាំងឡាយក៏មិនទុកឱ្យនាយតូចបានរត់ទៅស្រួលៗដែរគឺប្រញាប់រត់ទៅតាមនាយដូចគ្នា។
ក្រាក!
ភីត រុញទ្វារចូលមកសង្ឃឹមថាបានចួប វេកាស តែអត់ទេគ្មានសូម្បីតែស្រមោលរបស់អ្នកកំលោះ។ នាយតូចដោយហត់ផងនោះក៏ទន់ជង្គង់ដួលទៅលើឥដ្ឋ ដកដង្ហើមញាប់ៗសឹងតែមិនដល់គ្នា បបូរមាត់វិញស្លេកអស់ទៅហើយ។
«ខ្ញុំសុំទោសផងតែនេះជាបញ្ជា» មិនចាំឱ្យនាយតូចបានតវ៉ាឡើយពីរនាក់ក្នុងចំណោមអង្គរក្សជាច្រើននោះចូលមកក្រៀកនាយតូចជាប់ហើយចាប់បោះចេញទៅក្រៅភូមិគ្រឹះវិញ ភីត មិនចុះចាញ់ឡើយនាយប្រឹងរត់ចូលទៅវិញទោះបីជាដឹងច្បាស់ថាខ្លួនរត់ទៅមុខលែងចង់កើតហើយក៏ដោយ។ មិនថានាយព្យាយាមប៉ុន្មានដងក៏មិនអាចចូលទៅបានព្រោះតែអង្គរក្សមាឌឌាំងៗទាំងនោះបិទផ្លូវនឹងរុញនាយចេញគ្រប់ពេល ម្ដងៗសឹងតែបាក់ចង្កេះទៅហើយមនុស្សទើបតែចេញពីពេទ្យផង។
«ខ្ញុំសុំចូលចួប វេកាស បន្តិចបានទេអនុញ្ញាតិឱ្យខ្ញុំចួបគេបន្តិចទៅ អ្ហឹកៗ» ភីត ធ្វើអីមិនបានក៏សម្រេចចិត្តយំចេញមកខ្លាំងៗដើម្បីឱ្យអង្គរក្សទន់ចិត្តតែអ្នកទាំងអស់នេះចិត្តរឹងជាងថ្មទៅទៀតទោះ ភីត យំទាល់តែសន្លប់ក៏មិនឱ្យចូលដែរ។ នាយតូចចិត្តខ្លាំងមិនណយក៏នៅអង្គុយយំមុខភូមិគ្រឹះមិនចេញទៅណាដូចគ្នា។ មួយនាទីក្លាយទៅជាមួយម៉ោងយូរៗទៅក៏កន្លងផុតទៅមួយម៉ោងជាងទៅហើយ។ ភីត នៅអង្គុយយំមុខភូមិគ្រឹះមិនខ្ចីទៅណាបន្តិច នាយយំរហូតភ្នែកឡើងក្រហមឡើងហើមអស់ ផ្សាក៏ផ្សា ឈឺក៏ឈឺ សឹងតែសន្លប់ទៅហើយ មេឃក៏មិនអាណិតទៀតចាប់ផ្ដើមរលឹមមកតិចៗ។ ភីត អាណិតខ្លួនឯងខ្លាំងណាស់ដែលមកធ្វើបែបនេះដើម្បីតែចួបមុខប្រុសឃោឃៅម្នាក់ដែលពេលនេះសូម្បីតែស្រមោលក៏មិនឃើញគេដែរ។
«ប្រហែលជាដល់ពេលដែលយើងឈប់ឆ្កួតហើយ! គេមិនបានស្រឡាញ់ឯងទេ ភីត ឈប់ឆ្កួតទៅ» ភីត និយាយស្ដីឱ្យខ្លួនឯងហើយក៏យោងខ្លួនឯងឱ្យងើបឡើង។ នាយទ្រាំមកយូរហើយដល់ពេលដែលនាយត្រូវដើរចេញវិញម្ដង ដំបូងក៏គិតថា វេកាស អាចនឹងចិត្តទន់តែនេះយូរហើយមិនឃើញសូម្នីតែស្រមោល បញ្ជាក់ថាគេមិនបានគិតអីមកលើខ្លួនឡើយ។
«ឯងឆ្កួតតែឯង អាភីត អើយ! គេម៉េចនឹងមកស្រឡាញ់មនុស្សដូចជាឯងទៅ? ឯងមិនមែនជា ផាយ ឯណា» ភីត ដើរចេញទៅរករបងទ្វារទាំងកំណកទឹកភ្នែកដាបពេញថ្ពាល់ ភ្លៀងក៏បង្អុរមកខ្លាំងទៅៗ គេដើរចេញទៅយ៉ាងគួរឱ្យសង្វេកក្រោមក្រសែភ្នែកអាណិតស្រឡាញ់របស់អ្នកបម្រើមើលមកនាយ ពួកគេធ្វើអីមិនបានពិតមែនព្រោះ វេកាស ជាចៅហ្វាយធំពួកនាងស្ដាប់តាមគេវាជារឿងធម្មតានោះទេ។ នាយតូចមកនៅទីនេះរយៈពេលខ្លីពិតមែនតែគ្រប់គ្នាសុទ្ធតែស្រឡាញ់និងគោរពនាយ។ ដើរមិនទាន់ដល់របងផងនាយក៏ទន់ជើងរកដួលតែគេមិនអាចធ្វើខ្លួនទន់ជ្រាយបានឡើយ នាយប្រឹងទប់ជំហរហើយដើរទៅមុខទៀតយឺតៗ ស្របពេលឡានមួយក៏បើកចូលមកដូចគ្នា។ នាយមិនបានខ្វល់អីច្រើនឡើយចង់អ្នកណាក៏អ្នកណាទៅសំខាន់នាយចង់ចេញពីត្រង់នេះ ចេញពីភូមិគ្រឹះរបស់ប្រុសចិត្តខ្មៅម្នាក់នោះ។
«ភីត!» ដើរមិនបានប៉ុន្មានផងសំឡេងមួយបន្លឺឡើងមកដោយក្ដីបារម្ភ ម្ចាស់សំឡេងគឺជា វេកាស នោះឯង។ មាឌមាំជាងឈានជើងវែងៗទៅរករាងកាយតូចជាងខ្លួនយ៉ាងញាប់ឈ្មេញមុននឹងទាញកាយតូចមកឱបក្រសោបជាប់ទ្រូង។ បេះដូងរបស់ ភីត កន្ត្រាក់តិចៗព្រោះត្រេកអរដែលទីបំផុតក៏បានឮ វេកាស ហៅឈ្មោះ ពិត របស់គេជាលើកដំបូង។ អារម្មណ៍របស់នាយស្មានមិនត្រូវវារំភើបហើយក៏លាយខឹងតិចៗដែរ។
«លែង!» ភីត និយាយដោយសំឡេងខ្សោយៗបំផុតហើយប្រើកម្លាំងដ៏ស្ដួចស្ដើងរបស់ខ្លួនរុញទ្រូងមាំៗចេញ។ ពេលនេះគេខឹងនឹងរាងក្រាស់ខ្លាំងណាស់ ខឹងយកតែមែនទែនតែម្ដង គេខឹងរហូតខ្លួនក៏មិនចង់យកបៀតជាមួយនឹងមាឌមាំដែរ ខឹងដល់ថ្នាក់លុបបាត់ភាពរំភើបយ៉ាងឆាប់រហ័ស។
«ភីត ខ្ញុំសុំទោស» វេកាស ចាប់បី ភីត ឡើងទោះ ភីត ខំប្រឹងរើបម្រះយ៉ាងណាក៏មិនអាចគេចឈ្នះមនុស្សពេញកម្លាំងដូចជា វេកាស បានដែរ។ រាងក្រាស់បីនាំយក ភីត មកក្នុងបន្ទប់របស់គេហើយដាក់នាយតូចឱ្យគេងយ៉ាងថ្នាក់ថ្នមបំផុតដូចជាពេលដែលគេនៅជា ផាយ អ៊ីចឹង។ គេទទួលស្គាល់ថាគេរំភើបជាថ្មីម្ដងទៀតនឹងទង្វើថ្នាក់ថ្នមដែល វេកាស នៅតែមិនផ្លាស់ប្ដូរទោះជាការពិតលាតត្រដាងមកទៅហើយក្ដី។ ស្របពេលនោះចិត្តដែលនឹងខឹងនឹង វេកាស ក៏មិនទាន់រលត់ទៅដូចគ្នាទាស់តែថាលាយឡំនឹងក្ដីរំភើប។ គិតមើល វេកាស ទុកឱ្យនាយនៅអង្គុយយំយ៉ាងសង្វេកនៅមុខភូមិគ្រឹះចំពោះមុខអ្នកបម្រើនិងអង្គរក្សជាច្រើនម៉ោង។ តើវាគួរឱ្យខឹងដែរទេ?
«ក្រហមភ្នែកអស់លែងស្អាតហើយ» វេកាស លូកដៃរបស់ ភីត ម្ខាងមកក្ដោបជាប់ហើយប្រើដៃម្ខាងទៀតរបស់ខ្លួនទៅអង្អែលថ្ពាល់របស់ ភីត ថ្នមៗ តែសុំទោសនាយតូចកំពុងតែខឹងកុំប្រាថ្នាមកចាប់ខ្លួននោះ។ កាយតូចគ្រវាសដៃរបស់ខ្លួុនចេញថែមទាំងទាញដៃរបស់រាងក្រាស់ចេញពីមុខរបស់ខ្លួនទៀត។
«ខ្ញុំសុំទោសដែលឱ្យចាំ»
«...»
«សុំទោសដែលឱ្យយំយូរបែបនេះ»
«...»
«ភីត និយាយជាមួយខ្ញុំបន្តិចបានទេ?»
«ខ្ញុំចង់ទៅផ្ទះ» ភីត មិនតបឱ្យចំសំណួរបែរជានិយាយប្រធានបទផ្សេងវិញនាំឱ្យ វេកាស រាងខ្នាញ់បន្តិចដែរ។ ខំដឹងខុសហើយមកលួងបែរជាមិនព្រមទទួលយកទៅវិញ។
«ឱ្យខ្ញុំបកស្រាយសិនបានទេ?»
«ខ្ញុំមិនចង់ស្ដាប់!» ភីត និយាយម៉ាត់ៗហើយឈានជើងចុះពីគ្រែបម្រុងនឹងដើរចេញទៅទៀតផងតែ វេកាស ក៏ស្រាប់តែមកឱបចង្កេះរបស់នាយតូចពីក្រោយជាប់មិនឱ្យទៅណា ព្រោះគេមិនទាន់បាននិយាយនូវអ្វីដេលគេចង់និយាយនៅឡើយទេ។
«ខ្ញុំជាប់ប្រជុំទើបមិនបានមករក ខ្ញុំសុំទោស! តែខ្ញុំដកខ្លួនមកមិនបានពិតមែន»
«ចុះ មីរ៉ា? ចុះ ណុប? លោកប្រាប់ពួកគេបានមិនចឹងហ្អ៎? លោកទុកឱ្យខ្ញុំនៅអង្គុយយ៉ាងយូររហូតដល់មេឃរលឹម អ្ហឹក!»
«ខ្ញុំគិតថាឯងចាំតែមួយភ្លែតនឹងទៅវិញទើបខ្ញុំព្រងើយតែពេល ណុប មកប្រាប់ខ្ញុំថាឯងមិនទាន់ទៅខ្ញុំក៏ប្រញាប់មករកនេះអី» វេកាស ព្យាយាមបកស្រាយបន្តទៀតឯដៃទាំងគូរបស់គេក៏មិនព្រលែងពីខ្លួនរបស់ ភីត ឡើយដោយហេតុថាខ្លាច ភីត នឹងរត់ចេញទៅ។ ពេលនោះគេពិតជាគិតថា ភីត នឹងចាំគេតែមួយភ្លែតនឹងទៅវិញពិតមែនមិនគិតថានាយតូចនឹងចាំគេបានយូរដល់ថ្នាក់ហ្នឹងទេ គ្រាន់តែគេចេញពីប្រជុំសំខាន់នោះភ្លាម ណុប ក៏បានប្រាប់ថានាយតូចនៅអង្គុយយំមុខភូមិគ្រឹះនៅឡើយទើបគេប្រញាប់ប្រញាលមករក ភីត ភ្លែត។ គ្រាន់តែឃើញ ភីត ចង់ចេញពីទីនេះដោយដំណើរទ្រេតទ្រោតគេសឹងតែបាត់ស្មារតីទៅហើយ មនុស្សដែលគេថែថើបថ្នាក់ថ្នមដូចជាកែវណា។
«បញ្ជាក់ថាលោកនៅមិនទាន់ស្គាល់ខ្ញុំច្បាស់! ពីរអាទិត្យមកនេះវាឥតន័យពិតមែន» ភីត និយាយយ៉ាងហួសចិត្ត។ ពីរអាទិត្យកន្លងមកនេះគេមិនដែលប្រើចរិតរបស់ ផាយ ម្ដងណាឡើយទោះជារស់ក្រោមស្រមោលរបស់ ផាយ ក៏ដោយតែមើលទៅ វេកាស មើលមិនធ្លុះជម្រៅចិត្តរបស់គេនោះទេទើបហ៊ានបោះសម្ដីបែបនេះ។ ការនិយាយបកស្រាយរបស់រាងក្រាស់មិនបានធ្វើឱ្យនាយតូចបាត់ខឹងឡើយវារឹតតែបញ្ឆេះកំហឹងកាន់តេខ្លាំងឡើងថែមទៀត។
«ក្រែងឪពុកឯងថាឯងស្រឡាញ់ខ្ញុំមិនចឹង? ឯងដាច់ចិត្តទុកខ្ញុំចោលដែរមែនទេ?» វេកាស មិនយល់ពីចិត្តខ្លួនឯងដូចគ្នាថាហេតុអីបានជានិយាយប្រយោគនេះចេញមកទាងដែលខ្លួនគេផ្ទាល់ចង់ដេញ ភីត ចេញពីជីវិតរបស់គេសឹងតែស្លាប់ព្រោះ ភីត មកកុហកគេ។ ឬមកពី ភីត បង្ហាញក្ដីស្រឡាញ់តាមរយៈការមកអង្គុយចាំយ៉ាងយូរបែបនេះ?
«ដាច់! លោកមិនបានស្រឡាញ់ខ្ញុំ!»
«បញ្ជាក់ថាឯងស្រឡាញ់ខ្ញុំមែន?»
«មែនឬមិនមែនវាឥតន័យហើយ លោកមិនបានស្រឡាញ់ខ្ញុំផង»
«ចុះបើខ្ញុំប្រាប់ថាខ្ញុំទុកឱកាសឱ្យឯងដើម្បីឱ្យឯងយកបេះដូងរបស់ខ្ញុំទៅទាំងអស់នោះ?»
«ខ្ពើម! នេះមិនមែន អូនផាយ ទេវើយ!» ភីត ឮហើយក្ដៅស្លឹកត្រចៀកងើងតែម្ដង វេកាស និយាយបែបនេះដូចជាមើលងាយស្នេហារបស់គេណាស់ ភីត ថែមតាំងគិតថា វេកាស និយាយឱ្យនាយហ្នឹងជាមនុស្សអត់ឃ្លានស្នេហារហូតត្រូវធ្វើតាមរាងក្រាស់និយាយទៀត! គេប្រមូលកម្លាំងទាំងអស់ពីក្នុងខ្លួនប្រឡេះដៃរបស់ វេកាស ចេញពីចង្កេះបានសម្រេចតែគេក៏ត្រូវទន់ជង្គង់ដួលដូចគ្នា។ រាងក្រាស់ឃើញបែបនេះក៏មកជួយលើកតែ ភីត បដិសេធមិនព្រមទទួលយកការជួយមួយនោះឡើយ។ ទោះស្រលាញ់ប៉ុណ្ណាបើហ៊ានតែប្រើសម្ដីមិនយល់ពីចិត្តនាយឬនិយាយមើលងាយនាយ នាយនឹងដើរចេញភ្លាមមិនខ្វល់ឡើយ! នាយមិនមែនជាមនុស្សដែលទន់ជ្រាយ អន់ខ្សោយ រហូតត្រូវចុះញ៉មមនុស្សដែលខ្លួនស្រឡាញ់គ្រប់រឿងទេ។ នេះជា ភីត ជាមនុស្សដែលត្រូវបង្រៀនមកឱ្យរឹងមាំនិងចិត្តដាច់!
«ភីត យ៉ាងម៉េចហើយ? ទៅសម្រាកឱ្យមានកម្លាំងសិនទៅចាំមកនិយាយគ្នាទៀត បើនៅតែបែបនេះនិយាយមិនដឹងរឿងទេ» មាឌមាំមិនចុះញ៉មនឹង ភីត ដូចគ្នាគេជំនះទាល់តែចាប់បី ភីត ដាក់មកគេងលើគ្រែបានម្ដងទៀត។ លើកនេះចិត្តហ៊ានទៅដោះអាវរបស់កូនកំលោះគេទៀត ភីត វិញនៅស្ងៀមឱ្យ វេកាស ធ្វើអ្វីតាមអំពើចិត្តមិនមែនគេមិនចង់ប្រកែកតែគេគ្មានកម្លាំងតវ៉ាទៅវិញទេ។ វេកាស ចាត់ការផ្លាស់សម្លៀកបំពាក់ឱ្យនាយតូចព្រោះសម្លៀកបំពាក់ដែលជាប់នឹងខ្លួុននោះវារាងសើមទឹកភ្លៀងហើយនៅមានប្រឡាក់ប្រឡូសនឹងដីទៀត។
«ខ្ញុំទៅហៅពេទ្យសំងំគេងទៅហើយកុំគិតចង់រត់ ព្រោះទោះឯងរត់ក៏ខ្ញុំនឹងចាំឯងមកវិញទាល់តែបាន!» ក្រោយពីផ្លាស់ខោអាវឱ្យនាយតូចហើយៗគេក៏មកនិយាយឱ្យនាយតូចបន្តិចទៀតទើបដើរចេញទៅទុកឱ្យ ភីត នៅគេងតែឯង។ ភីត ហួសចិត្តនឹង វេកាស ណាស់ដំបូងដេញគេចេញពេលគេព្រមចេញក៏មកគម្រាមមិនឱ្យគេចេញ។ សរុបចង់ឱ្យនៅឬចង់ឱ្យចេញឱ្យប្រាកដ???

~~~~~~~~~~~~~~~~~~~~~~~~~~
ដាក់ប៊ីចេងរាងជ្រុលតិចអៃ ខឹខឹ 🌚💙

Thanks for reading 💙
~Nerissa/ណេរីសសា 🌻

ភរិយាជំនួស {ចប់}Tempat cerita menjadi hidup. Temukan sekarang